ដំណឹងល្អសម្រាប់អ្នកជំងឺរបេងស៊ាំការព្យាបាល ដោយពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានឯកភាពឲ្យប្រើប្រាស់ថ្នាំរបេងថ្មីមួយប្រភេទ ដើម្បីព្យាបាលលើអ្នកជំងឺរបេងដែលលែងមានប្រសិទ្ធភាពជាមួយថ្នាំមុនៗ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដំណឹងល្អសម្រាប់អ្នកជំងឺរបេងស៊ាំការព្យាបាល ដោយពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានឯកភាពឲ្យប្រើប្រាស់ថ្នាំរបេងថ្មីមួយប្រភេទ ដើម្បីព្យាបាលលើអ្នកជំងឺរបេងដែលលែងមានប្រសិទ្ធភាពជាមួយថ្នាំមុនៗ។
ថ្នាំថ្មីនេះ ត្រូវគេឲ្យឈ្មោះថា Pretomanid ដោយលេបជាមួយថ្នាំ ២មុខទៀត គឺ Bedaquiline និង Linezolid ដើម្បីព្យាបាលអ្នកជំងឺរបេង ស៊ាំនឹងថ្នាំ ឬការព្យាបាលអត់ប្រសិទ្ធភាព ប៉ុន្តែថ្នាំនេះប្រើប្រាស់បាន សម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ។
ថ្នាំរបេង Pretomanid មានសុវត្ថិភាព និងប្រសិទ្ធភាព ក្រោយបានសាកល្បងលើអ្នកជំងឺរបេងសួត ១០៩នាក់ ដែលស៊ាំនឹងថ្នាំ ហើយជាលទ្ធផល ក្នុងចំណោមអ្នកជំងឺទាំងអស់ គឺបានជាសះស្បើយរហូតដល់ ៩៥% ក្រោយលេបថ្នាំរយៈពេល ៦ ខែ។
ការព្យាបាលជំងឺរបេងដោយថ្នាំ ៣មុខ និងប្រើរយៈពេល ៦ខែ គឺងាយស្រួល និងត្រូវការពេលខ្លីជាងមុន ខណៈការព្យាបាលជំងឺរបេងស៊ាំនឹងថ្នាំពីមុនមក ត្រូវការថ្នាំពី ៦-៨ មុខ និងរយៈពេលយ៉ាងតិច ២ ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖ ថៃ ជាប្រទេសមានអត្រាជំងឺរបេងខ្ពស់បំផុតលើពិភពលោក
យោងតាមអង្គការសុខភាពពិភពលោក (WHO) នៅឆ្នាំ ២០១៧ មនុស្ស ១០លាននាក់ ទូទាំងពិភពលោក មានជំងឺរបេង ដោយ ១,៦លាននាក់ បានស្លាប់។ អង្គការដដែលបញ្ជាក់ថា តាមការប៉ាន់ស្មាន មកទល់នឹងពេលនេះ យ៉ាងហោចណាស់មានអ្នកជំងឺ ៤៩.០០០នាក់ មានដែលស៊ាំនឹងថ្នាំច្រើនមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕