home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាមេរិក ដាក់ឲ្យប្រើប្រាស់ថ្នាំរបេងថ្មី មាន​ប្រសិទ្ធភាពខ្ពស់​ព្យាបាលអ្នកជំងឺរបេងស៊ាំនឹងថ្នាំ

អាមេរិក ដាក់ឲ្យប្រើប្រាស់ថ្នាំរបេងថ្មី មាន​ប្រសិទ្ធភាពខ្ពស់​ព្យាបាលអ្នកជំងឺរបេងស៊ាំនឹងថ្នាំ

ដំណឹង​ល្អ​សម្រាប់​អ្នក​ជំងឺ​របេង​ស៊ាំ​ការព្យាបាល ដោយ​ពេល​នេះ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បាន​ឯកភាព​ឲ្យ​ប្រើប្រាស់​ថ្នាំរបេង​ថ្មី​មួយប្រភេទ ដើម្បី​ព្យាបាល​លើ​អ្នក​ជំងឺ​របេង​ដែល​លែង​មាន​ប្រសិទ្ធ​ភាព​ជា​មួយ​ថ្នាំ​មុនៗ។

ថ្នាំថ្មី​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះថា Pretomanid ដោយ​លេប​ជាមួយ​ថ្នាំ ២​មុខ​ទៀត គឺ Bedaquiline និង Linezolid ដើម្បី​ព្យាបាល​អ្នកជំងឺ​របេង ស៊ាំ​នឹង​ថ្នាំ ឬ​ការព្យាបាល​អត់ប្រសិទ្ធភាព ប៉ុន្តែ​ថ្នាំនេះប្រើប្រាស់​បាន​ សម្រាប់​តែ​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ។

ថ្នាំរបេង Pretomanid មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ក្រោយ​បាន​សាកល្បង​លើ​អ្នកជំងឺ​របេង​សួត ១០៩​នាក់ ដែល​ស៊ាំ​នឹង​ថ្នាំ ហើយ​ជា​លទ្ធ​ផល ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​អស់ គឺ​បាន​ជាសះស្បើយ​រហូត​ដល់ ៩៥% ក្រោយ​លេប​ថ្នាំ​រយៈពេល ៦ ខែ។

ការព្យាបាល​ជំងឺ​របេង​ដោយ​ថ្នាំ ៣​មុខ និង​ប្រើ​​រយៈពេល ៦​ខែ គឺ​ងាយស្រួល និង​ត្រូវការ​ពេល​ខ្លីជាងមុន ខណៈ​ការព្យាបាល​ជំងឺ​របេង​ស៊ាំ​នឹង​ថ្នាំ​ពីមុនមក ត្រូវការ​ថ្នាំ​ពី ៦-៨​ មុខ និង​រយៈពេល​យ៉ាង​តិច ២​ ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖ ថៃ ជាប្រទេស​មាន​អត្រាជំងឺ​របេង​ខ្ពស់​បំផុត​លើ​ពិភពលោក

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ឆ្នាំ​ ២០១៧ មនុស្ស ១០​លាន​នាក់ ទូទាំង​ពិភពលោក មាន​ជំងឺ​របេង ដោយ ១,៦​លាន​នាក់ បានស្លាប់។ អង្គការ​ដដែលបញ្ជាក់​ថា តាមការ​​ប៉ាន់ស្មាន មក​ទល់​នឹង​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ ៤៩.០០០​នាក់ មាន​​ដែល​ស៊ាំ​នឹង​ថ្នាំ​ច្រើន​មុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 15/08/2019
ត្រួតពិនិត្យ​ដោយ សន សុភា
x