ការវះកាត់ផ្លាស់ប្ដូរ ដោយយកបេះដូងសត្វជ្រូក បញ្ចូលក្នុងខ្លួនមនុស្ស ពិតជាប្រឈមនឹងហានិភ័យខ្ពស់ និងសឹងមិនគួរឲ្យជឿ តែនេះជាការអះអាងរបស់លោក Sir Terence English វេជ្ជបណ្ឌិតដំបូងគេ ដែលបានវះកាត់ផ្លាស់ប្ដូរបេះដូង នៅចក្រភពអង់គ្លេស កាលពី ៤០ឆ្នាំមុន។
ប្រសាសន៍របស់លោកវេជ្ជបណ្ឌិតវ័យ ៨៧ឆ្នាំរូបនេះ បានធ្វើឡើងជាមួយសារព័ត៌មាន Telegraph កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ ដំបូង លោកថា លោក និងក្រុមការងារ នឹងធ្វើការវះកាត់ផ្លាស់ប្ដូរតម្រងនោមមនុស្ស ជំនួសមកវិញដោយតម្រងនោមសត្វជ្រូក នៅឆ្នាំ២០១៩។
ប្រសិនបើលទ្ធផល នៃការវះកាត់ផ្លាស់ប្ដូរតម្រងនោម ទទួលការពេញចិត្ត នោះការវះកាត់ផ្លាស់ប្ដូរបេះដូង នឹងធ្វើឡើងក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ។ លោកថា “បើវាដំណើរការជាមួយតម្រងនោម វាក៏ដំណើរការជាមួយបេះដូងដែរ“។
បេះដូងជ្រូក មានលក្ខណៈរូបសាស្ត្រស្រដៀងទៅនឹងបេះដូងមនុស្ស ដូច្នេះវាត្រូវប្រើជាគំរូ សម្រាប់ការបង្កើតការព្យាបាលថ្មីៗ។ ខ្សោយបេះដូង ត្រូវចាត់ទុកជាជំងឺរាតត្បាតមួយក្នុងសាកល ដោយមនុស្ស ២៦លាននាក់ មានជំងឺនេះ ហើយតាមរយៈមធ្យោបាយព្យាបាលដោយប្រើបេះដូងជ្រូកនេះ រំពឹងថា វានឹងអាចជួយបំបាត់ជំងឺបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីវិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម CPR
- នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់
[embed-health-tool-bmi]