ខណៈតំបន់អាស៊ី រងការរាតត្បាតដោយជំងឺគ្រុនឈាម នៅតំបន់អឺរ៉ុប និងអាមេរិកវិញ កំពុងរងការរាតត្បាតដោយជំងឺកញ្ជ្រឹល រហូតដល់អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ប្រទេសអាល់បានី ឆេក ក្រិច និងអង់គ្លេស បាត់បង់ឋានៈក្នុងការលុបបំបាត់ជំងឺកញ្ជ្រឹល។
លោកស្រី Kate O’Brien មន្ត្រីជាន់ខ្ពស់អង្គការ WHO បញ្ជាក់ថា ប្រទេសអឺរ៉ុបទាំង ៤ បានប្រកាសគ្មានករណីជំងឺកញ្ជ្រឹលអស់រយៈពេល ១២ខែមកហើយ។ ប៉ុន្ដែពេលនេះ ប្រទេសទាំង ៤ បានបាត់បង់ឋានៈក្នុងការលុបបំបាត់ជំងឺកញ្ជ្រឹល។
លោកស្រីបន្ថែមថា “នេះជាជួងអាសន្នមួយ ប្រកាសប្រាប់ពិភពលោក ដោយសារការសម្រេចបាននៅថ្នាក់ជាតិ មិនគ្រប់គ្រាន់ទេ វាត្រូវសម្រេចគ្រប់សហគមន៍ គ្រួសារ និងកុមារ“។
អង្គការសុខភាពពិភពលោក ប្រកាសថា ករណីជំងឺកញ្ជ្រឹល ប្រមាណ ៣៦៥.០០០ករណី បានកើតឡើងនៅទូទាំងពិភពលោក នៅឆ្នាំ២០១៩ កើនឡើងប្រមាណ ៣ដង បើធៀបនឹងឆ្នាំ២០១៨។ ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនេះ ដោយសារក្មេងមួយចំនួន ពុំទទួលបានវ៉ាកសាំង និងមួយចំនួនទៀត ទទួលព័ត៌មានមិនត្រឹមត្រូវអំពីជំងឺ និងវិធីបង្ការជំងឺនេះ។
គួរបញ្ជាក់ថា កញ្ជ្រឹលជាជំងឺងាយឆ្លង ហើយបើធ្ងន់ធ្ងរ បណ្ដាលឲ្យក្អក កន្ទួល និងក្ដៅខ្លួន។ វាអាចបង្ការបាន តាមរយៈការចាក់វ៉ាក់សាំង MMR ២ដុស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕