ពិតណាស់ ម៉ាក់ប៉ាតែងតែមានការភាន់ច្រឡំ ដោយមិនដឹងថានោះជាស្អូច ឬកញ្ជ្រឹលឡើយ ពេលកូនពេលឡើងក្រហមពេញខ្លួនទាំងអស់ ។ ដើម្បីស្រាយចម្ងល់នេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានបកស្រាយដូចខាងក្រោមនេះ។
១. លក្ខណៈខុសគ្នា
– កញ្ជ្រឹល
- បង្កឲ្យក្ដៅខ្លួនខ្លាំងជាងស្អូចរហូតដល់ ៣៩ ៤០ ឬ ៤១ អង្សាសេ
- មិនបង្កឲ្យស្លាប់គ្រាន់តែធ្វើទុក្ខអស់កម្លាំង ល្ហិតល្ហៃ ឈឺសន្លាក់
- រោគសញ្ញាខ្លាំងជាងស្អូច
- អាចបង្កឲ្យមានសំឡេងស្អក រលាក ឬឈឺបំពង់ក
- មានសញ្ញាសៗនៅកៀនថ្ពាល់ក្នុងមាត់
- ឈឺភ្នែក ហៀរទឹកភ្នែក រលាកភ្នែក
- ស្នាមកន្ទួលក្រហមៗតូចៗ តែជាប់ៗគ្នា។
– ស្អូច
- បង្កឲ្យក្ដៅខ្លួនតិចៗត្រឹម ៣៧ ៣៨ ឬ ៣៨ កន្លះអង្សាសេ
- អាចបណ្ដាលឲ្យស្លាប់បានដោយសារមេរោគបង្កទៅជារលាកសួរ រលាកខួរក្បាល ឬរាករូស និងរលាកពោះវៀន
- មិនសូវចេញកន្ទួលធំៗ
- មិនបង្កឲ្យមានសំឡេងស្អក រលាក ឬឈឺបំពង់កនោះទេ
- មិនមានសញ្ញាសៗនៅកៀនថ្ពាល់ក្នុងមាត់
- មិនឈឺភ្នែក ហៀរទឹកភ្នែក រលាកភ្នែក
- ស្នាមកន្ទួលក្រហមៗតូចៗ ដាច់ពីគ្នា តែញឹក។
២. លក្ខណៈដូចគ្នា
វាជាពពួកវីរុស ឆ្លងតាមផ្លូវដង្ហើម តាមទឹកមាត់ សម្បោរដូចគ្នា មានលេចចេញកន្ទួល រមាស់ ហើយពេលចេញដំបូងពីមុខ ដៃ ជើង និងមានរយៈពេល ២-៥ ថ្ងៃដូចគ្នា។























