ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ

    ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ

    ជាធម្មតា ក្រោយពេលសម្រាលកូនរួច សម្រស់របស់ម៉ាក់ៗច្បាស់ជាមានសភាពដុនដាបមួយរយៈពេលខ្លីសិន ពិសេសនោះគឺសាច់ក្បាលពោះយារធ្លាក់តែម្ដង។ ស្របគ្នានេះ ពេលឃើញសភាពខ្លួនបែបនេះ ស្រីៗណាដែលមិនអន់ចិត្តនឹងសម្រស់ខ្លួនឯងនោះ ប៉ុន្តែម៉ាក់ៗនៅតែអាចថែទាំខ្លួនតាមតិចនិកមួយចំនួនបាន ដើម្បីរួមចំណែកដោះស្រាយបញ្ហាស្បែកយារធ្លាក់ក្រោយសម្រាល។

    ១. កាត់បន្ថយសង្វារ

    ចង់បានស្បែកស្អាតក្រោយសម្រាលកូនរួច មិនមែនចាំតែថែទាំក្រោយសម្រាល​កូន​រួចទេ ម៉ាក់ៗគួរតែមានទម្លាប់ថែរក្សាស្បែកឲ្យបានល្អតាំងពីពេលពពោះម្ល៉េះ។ គន្លឹះមួយក្នុងការកម្ចាត់បញ្ហាស្បែកយារធ្លាក់ក្រោយសម្រាលនោះគឺការកាត់បន្ថយសង្វារអំឡុងពេលពពោះ និងក្រោយសម្រាល ដោយការប្រើផលិតផលចិញ្ចឹមស្បែកត្រង់ក្បាលពោះ ភ្លៅ ឬត្រគាកជាដើម។

    ២. មានរបបអាហារល្អ

    ស្បែកយើងត្រូវការសារធាតុចិញ្ចឹមពីអាហារដែលយើងញ៉ាំ ដើម្បីរក្សាភាពតឹងណែន។ ស្បែករបស់យើងជាសរីរាង្គចុងក្រោយគេមួយដែលទទួលបានវីតាមីន និងជាតិរ៉ែសំខាន់ៗក្រោយពីយើងញ៉ាំអាហារ។ ប្រសិនបើយើងមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ស្បែកយើងនឹងបាត់បង់នូវអ្វីដែលវាត្រូវការ ដើម្បីរក្សាភាពស្រស់ថ្លា និងតឹងណែន។ ដើម្បីការពារស្បែកយារធ្លាក់ក្រោយសម្រាល ម៉ាក់ៗគួរតែមានរបបអាហារសម្បូរដោយបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិជាដើម។

    ៣. សម្រកទម្ងន់តាមសម្រួល

    បន្ទាប់ពីសម្រាលកូនហើយ ម៉ាក់ៗប្រហែលជារំភើបណាស់ហើយ ទាំងបានឃើញមុខកូន និងបានសម្រកទម្ងន់វិញ ក្រោយពពោះបាន៩ ខែកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា ការសម្រកទម្ងន់លឿនពេកអាចធ្វើឲ្យបញ្ហាស្បែកយារធ្លាក់កាន់តែអាក្រក់ទៅៗ។

    ស្បែកយារធ្លាក់ក្រោយសម្រាល

    ៤. រក្សាជាតិទឹក

    ការធ្វើឲ្យស្បែកតឹងឡើងវិញក្រោយសម្រាលកូនរួច ភាគច្រើនអាស្រ័យទៅលើការរក្សាជាតិទឹកក្នុងខ្លួនយើង។ វិធីតែមួយគត់ ដើម្បីរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ក្នុងរាងកាយ ម៉ាក់ៗត្រូវផឹកទឹកយ៉ាងហោចណាស់ ៨កែវ/ថ្ងៃ។

    ៥. បំបៅដោះកូន

    គ្នាយើងអ្នកតាមដាន ” Hello Krupet” ច្បាស់ជាដឹងហើយថា ការបំបៅដោះកូនផ្ដល់ប្រយោជន៍ទាំងម្ដាយ និងកូនប៉ុនណា។ ក្រៅពីនេះ ការបំបៅកូនដោយទឹកដោះម្ដាយ ក៏ជួយឲ្យម៉ាក់ៗសម្រកទម្ងន់ និងរឹងបន្តឹងស្បែកចៀសវាងបញ្ហាស្បែកយារធ្លាក់ក្រោយសម្រាល ព្រោះពេលបំបៅដោះកូន អាអូនស្រូបយកកាឡូរី និងសារធាតុចិញ្ចឹមពីខ្លួនម៉ាក់ៗរាល់ថ្ងៃ ជាហេតុបណ្ដាលឲ្យរាងកាយម៉ាក់ៗឆាប់បាត់បង់កាឡូរី និងជាតិខ្លាញ់ក្នុងរាងកាយ។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 2 សប្ដាហ៍​កន្លងទៅ

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម