backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រវាងស្អូច-កញ្ជ្រឹល ខុស និងដូចគ្នាម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 17, 2020

រវាងស្អូច-កញ្ជ្រឹល ខុស និងដូចគ្នាម៉េចខ្លះ?

ម៉ាក់​ប៉ា​តែងតែ​ព្រួយ​បារម្ភ​ចំពោះ​កូន​ពេល​ឡើង​ក្រហម​ពេញ​ខ្លួន​ទាំងអស់ ដោយ​មិន​ដឹង​ថា​នោះ​ជា​ស្អូច ឬ​កញ្ជ្រឹល​ឡើយ។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ដូច​ខាងក្រោម​នេះ។

១. លក្ខណៈខុស​គ្នា

កញ្ជ្រឹល

  • បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ស្អូច​រហូត​ដល់ ៣៩ ៤០ ឬ ៤១ អង្សាសេ
  • មិន​បង្ក​ឲ្យ​ស្លាប់​គ្រាន់តែ​ធ្វើ​ទុក្ខ​អស់​កម្លាំង ល្ហិតល្ហៃ ឈឺ​សន្លាក់
  • រោគសញ្ញា​ខ្លាំង​ជាង​ស្អូច
  • អាច​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក
  • មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់
  • ឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក
  • ស្នាម​កន្ទួល​ក្រហម​ៗ​តូច​ៗ តែ​ជាប់​ៗ​គ្នា។
  • ស្អូច

    • បង្ក​ឲ្យ​ក្ដៅ​ខ្លួន​តិច​ៗ​ត្រឹម ៣៧ ៣៨ ឬ ៣៨ កន្លះ​អង្សាសេ
    • អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​ដោយសារ​មេរោគ​បង្ក​ទៅ​ជា​រលាក​សួរ រលាក​ខួរក្បាល ឬ​រាករូស និង​រលាក​ពោះ​វៀន
    • មិន​សូវ​ចេញ​កន្ទួល​ធំ​ៗ
    • មិន​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក​នោះ​ទេ
    • មិន​មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់
    • មិន​ឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក
    • ស្នាម​កន្ទួល​ក្រហម​ៗ​តូច​ៗ ដាច់​ពី​គ្នា តែ​ញឹក។
    • ស្អច

      ២. លក្ខណៈ​ដូច​គ្នា

      វា​ជា​​ពពួក​វីរុស ឆ្លង​តាម​ផ្លូវ​ដង្ហើម តាម​ទឹក​មាត់ សម្បោរដូច​គ្នា មាន​លេច​ចេញ​កន្ទួល រមាស់ ហើយ​ពេល​ចេញ​ដំបូង​ពី​មុខ​ ដៃ ជើង និង​មាន​រយៈពេល ២-៥ ថ្ងៃ​ដូច​គ្នា។

      ប៉ុន្តែ​ប្រសិន​បើ​កើត​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​ត្រីមាស​ទី​១ កញ្ជ្រឹល​បង្ក​គ្រោះថ្នាក់​តិច​ជាង​ស្អូច ពោល​គឺ​ទារក​ក្នុង​ផ្ទៃ មាន​គ្រោះថ្នាក់​តិច។ ចំពោះ​ម៉ាក់​ៗ​ដែល​កើត​ស្អូច​ត្រីមាស​ទី​១ ​រង​ផល​ប៉ះពាល់​ប្រមាណ ៨០% ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​លូតលាស់ ប៉ះពាល់​សរីរាង្គ និង​អាច​ស្លាប់ ច្រើន​ជាង​កញ្ជ្រឹល។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ទាំង​ជំងឺ​ស្អូច និង​កញ្ជ្រឹល​នេះ​កើត​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ ហើយ​បើ​ទោះ​ជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ ពេល​ខ្លះ​ក៏​នៅតែ​កើត​ដែរ គ្រាន់តែ​មាន​សភាព​ស្រាល​ជាង​អ្នក​មិន​ដែល​ចាក់។

      បដិសេធ

      Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



      ត្រួតពិនិត្យដោយ

      វេជ្ជ. ចាន់ ស៊ីណេត

      ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


      អត្ថបទ​ដោយ Try Ravi · កែ Jun 17, 2020

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

      តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
      ad iconផ្សព្វផ្សាយពាណិជ្ជកម្ម