ម៉ាក់ៗតែងតែងចង់ការពារកូនមិនឲ្យកើតជំងឺស្អូច ដូចនេះត្រូវតែយកកូនទៅចាក់វ៉ាក់សាំង តាមការកំណត់របស់គ្រូពេទ្យ។ បើទោះជាការពារមិនបាន ១០០% ក៏វ៉ាក់សាំងស្អូចអាចការពារបានរហូតដល់ជាង ៩០ % ហើយបើទោះជាកើតមែន ក៏មិនមានសភាពធ្ងន់ធ្ងរដែរ។ នេះបើតាមការឲ្យដឹងពីអ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។
ទារកត្រូវទទួលការចាក់វ៉ាក់សាំងស្អូច ៣ ដង ដើម្បីបង្ការកុំឲ្យកើតជំងឺនេះ និងប្រសិទ្ធភាពរបស់វាពិតជាខ្ពស់ អាចជួយកូនរបស់យើងបានមែន។ ចំពោះពេលវេលាត្រូវចាក់វិញ មាន ៣ ដង ដូចខាងក្រោម៖
អ្នកគ្រូពេទ្យបានបន្ថែមទៀតថា វ៉ាក់សាំងស្អូចនេះមិនត្រឹមស្អូចមួយមុខទេ គឺការពារទាំងកញ្ជ្រឹល ស្រឡទែន ដែលវាត្រូវបានបញ្ចូលក្នុងដបតែ១។ ចំពោះផលវិបាកនៃជំងឺស្អូច អាចបណ្ដាលឲ្យមានកន្ទួលក្រហម ក្ដៅខ្លួន ហើយប្រសិនបើអ្នកមានផ្ទៃពោះកើតជំងឺនេះ ទារកអាចកើតមកមានពិការភាពពីកំណើត។
ជំងឺកញ្ជ្រឹល អាចបណ្ដាលឲ្យកន្ទួលក្រហម ក្ដៅខ្លួន និងក្អក និងអាចមានបញ្ហារយៈពេលវែងនៅលើ សួត ត្រចៀក ឬខួរក្បាល។ ជំងឺស្រឡទែន បណ្ដាលឲ្យហើមក្រពេញទឹកមាត់ ហើយអាចបណ្ដាលឲ្យមានបញ្ហារយៈពេលយូរនៅផ្នែកខួរក្បាល ឬក្រពេញមេជីវិតឈ្មោល(ក្មេងប្រុស)។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕