សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
សម្រាលកូនរួចមិនដល់១ថ្ងៃផង ស្រីៗមួយចំនួនងូតទឹកសម្អាតកាយ ឬខ្លះទៀតមិនហ៊ានងូតនោះទេ ខ្លាចសរសៃនៅខ្ចី ទៅជាព្រឺរងារទាស់។ បើតាមក្បូនពេទ្យ ស្រីៗទើបសម្រាលកូនរួច ពេលណាអាចងូតទឹកសម្អាតកាយបាន?

លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានបកស្រាយថា ស្ត្រីក្រោយសម្រាល ប្រៀបបានជាមនុស្សធម្មតាអ៊ីចឹង ខុសគ្នាតែបន្តិច គឺមានមុខរបួស និងខ្សោយបន្តិច ហើយការងូតទឹកសម្អាតខ្លួន ធ្វើឲ្យស្ត្រីស្រឡះក្នុងខ្លួន និងជាអនាម័យខ្លួនប្រាណ។
តើសម្រាលកូនបានប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃ ស្រីៗអាចងូតទឹកបាន?
លោកស្រីវេជ្ជបណ្ឌិតឆ្លើយថា ការងូតទឹកក្រោយសម្រាលដូចជាមិនមានការកំណត់ប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃនោះទេ គឺអាស្រ័យទៅតាមស្ថានភាពសុខភាពរបស់ម្តាយ បើស្រួលខ្លួន ដើរបាន ងូតទឹកបានហើយ តែក្នុងករណីមិនទាន់ស្រួលខ្លួនទេ ត្រឹមតែអាចជូតខ្លួនជាមួយនឹងក្តៅឧណ្ហៗ។

តែចំពោះស្រ្តីដែលសម្រាលកូនដោយវះកាត់វិញ គឺអាស្រ័យទៅលើមុខរបួស ដែលភាគច្រើនសម្រាលថ្ងៃទី១នៃ ស្រីៗនៅឈឺមុខរបួស មិនទាន់អាចក្រោកបាននោះទេ ដូច្នេះក៏ទាន់អាចងូតទឹកបានដែរ។ ជាទូទៅស្រីៗសម្រាលកូនដោយវះកាត់ខ្លះអាចស្រួលខ្លួននៅថ្ងៃទី២ ទី៣ ក្រោយសម្រាល។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ហេតុអីគ្រូពេទ្យណែនាំងូតទឹកសម្អាតខ្លួន ក្រោយសម្រាលរួច?
លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ថា កាលណាម៉ាក់ៗអត់ងូតទឹកច្រើនថ្ងៃ ធ្វើឲ្យរាងកាយកខ្វក់ បង្កទៅជាមេរោគ ហើយម្តាយត្រូវឱបកូន បីកូន បំបៅកូន ងាយនឹងឆ្លងមេរោគនោះទៅកូន។