backup og meta

អ្នកជំនាញ៖ វីរុសកូរ៉ូណាថ្មីអាចសម្ងំប្រហែល ៧ ថ្ងៃ មុន​ចេញរោគសញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 27, 2021

    អ្នកជំនាញ៖ វីរុសកូរ៉ូណាថ្មីអាចសម្ងំប្រហែល ៧ ថ្ងៃ មុន​ចេញរោគសញ្ញា

    គ្រូ​ពេទ្យ​ជំនាញ​ម្នាក់​ក្នុង​ចំណោម​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​អាជ្ញា​ធរ​សុខាភិបាល​ចិន បាន​និយាយ​ថា វីរុសកូរូ៉ណាថ្មី​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះគឺ​មាន​ពេល​សម្ងំ (Incubation period – រយៈពេល​សម្ងំរស់​វីរុស ដែល​មិន​បង្ក​ចេញ​ជា​រោគ​សញ្ញា​ ឬ​ជំងឺ​នៅ​ឡើយ) ប្រហែល​ជា ​៧ ​ថ្ងៃ មុន​នឹង​ចេញជា​រោគសញ្ញា​។

    រោគសញ្ញាជំជងឺផ្លូវដង្ហើម​ប្រ​ភេទ

    លោក​វេជ្ជបណ្ឌិត ហ្គៅ ចានឆឹង បាន​និយាយ​ពី​បញ្ហា​នេះ​ក្នុង​អំឡុង​ពេល​សម្ភាសន៍​ជាមួយ​នឹង​កម្មវិធី​ទូរទស្សន៍​ចិន China central television កាលពីថ្ងៃ​អង្គារ៍។ លោក​បាន​និយាយ​ថា ក្នុង​ចំណោម​ជំងឺផ្លូវ​ដង្ហើម​ប្រ​ភេទថ្មី​​ដែល​កើត​មាន​កន្លង​មក គឺ​អ្នក​ជំងឺ​មាន​​ផ្ទុកនូវែល​កូរូ៉ណា​វីរុស​នេះជាច្រើន​ថ្ងៃ ឬអាច​ថា​ជា​មធ្យម ៧ ថ្ងៃ​ ប៉ុន្តែ​មិន​លើស​ពី ​១២ ​ថ្ងៃ​ឡើយ ទើប​លេច​ចេញ​រោគ​សញ្ញា។

    លោក​​ថា​ រោគ​សញ្ញា​ដែល​ឃើញ​មាន​កន្លង​មក​រួម​មាន​ជា​ចំបង ​គឺគ្រុន​ក្ដៅ និង​ក្អក​ស្ងួត។ អ្នក​ជំងឺផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីនេះ​​នឹង​វិវត្តទៅ​ជា​រោគ​សញ្ញា​ផ្សេងៗ​ ដូច​ជា ពិបាក​ដក​ដង្ហើម ឬ​ឈឺ​ទ្រូង​នៅ​អំឡុង​ពេល​ចន្លោះ​ពី ៣ ​ទៅ​ ៥ ​ថ្ងៃ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​រួច។ អ្នក​ជំងឺ​ខ្លះ​អាច​មាន​បញ្ហា​រហូត​ដល់​ខូច​ប្រព័ន្ធ​ដង្ហើមជា​ដើម។

    វិធីការពារជំងឺផ្លូវ​ដង្ហើម​ថ្មី

    គួរ​បញ្ជាក់ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៣ មករា ២០២០ នេះ​ អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីនេះកើត​ដល់​ ៥៤០ ​ករណី និង​បណ្តាល​ឲ្យ​មានអ្ន​កស្លាប់​ឡើង​ដល់ ​១៧ ​នាក់​ហើយ ហើយ​ប្រ​ទេស​ជប៉ុន ថៃ កូរ៉េខាង​ត្បូង អាមេរិក បាន​បញ្ជាក់​ថាប្រទេស​របស់​ខ្លួន​បាន​រកឃើញ​អ្នកជំងឺផ្ទុក​នូវែល​កូរូ៉ណា​វីរុសនេះដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម