រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បត្តិ៍នេះ កាន់តែព្រួយបារម្ភខ្លាំង ក្រោយនាវាទេសចរណ៍យក្សឈ្មោះ Diamond Princess ទើបបានចូលចតកំពង់ផែទីក្រុង Yokohama មានភ្ញៀវទេសចរតាមនាវាយក្សបានឆ្លងវីរុសកូរូ៉ណាថ្មី ក់ើនឡើងដល់ជាង ២០នាក់។
រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បត្តិ៍នេះ កាន់តែព្រួយបារម្ភខ្លាំង ក្រោយនាវាទេសចរណ៍យក្សឈ្មោះ Diamond Princess ទើបបានចូលចតកំពង់ផែទីក្រុង Yokohama មានភ្ញៀវទេសចរតាមនាវាយក្សបានឆ្លងវីរុសកូរូ៉ណាថ្មី ក់ើនឡើងដល់ជាង ២០នាក់។

ការរកឃើញអ្នកផ្ទុកវីរុសកូរូ៉ណាថ្មីលើនាវាទេសចរណ៍យក្សនេះ នាំឲ្យអ្នកជំនាញសុខាភិបាលជប៉ុន បានព្រមានពលរដ្ឋក្នុងទីក្រុង Yokohama ថាអាចកាន់តែប្រឈមឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ ព្រោះការឆ្លងលើនាវា គឺប្រឈមគ្រោះថ្នាក់ខ្លាំង ជាងការឆ្លងរាលដាលលើរថភ្លើង ឬយន្តហោះទៅទៀត។
វីរុសកូរ៉ូណាថ្មី ត្រូវបានអ្នកជំនាញចាត់ទុកជាវីរុសមរណៈ ព្រោះវាងាយឆ្លងខ្លាំងបំផុត តាមរយៈការកណ្តាស់ និងក្អក នៅពេលយើងកំពុងនៅក្បែរអ្នកផ្ទុកវីរុស និងចេញរោគសញ្ញា ក្នុងរយៈចម្ងាយ ១ម៉ែត្រ។
អ្នកជំនាញជប៉ុនអះអាងថា លើយន្តហោះ គឺប្រឈមឆ្លងទាបជាង នាវា ព្រោះដោយសារយន្តហោះ មានប្រព័ន្ធបន្សុទ្ធខ្យល់ដែលផលិតឡើងដើម្បីកំចាត់មេរោគ និងអតិសុខុមប្រាណ ឲ្យធ្លាក់ទៅលើឥដ្ឋ តាមរយៈខ្យល់បាញ់ចុះមកក្រោយ កុំឲ្យមេរោគទាំងនេះ អាចហើរចូលផ្លូវដង្ហើមយើងបាន។
អត្ថបទពាក់ព័ន្ធ
លោក Yasuhiro Kanatani សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Tokai University និងជាអ្នកឯកទេសសុខភាពសាធារណៈ បានព្រមានថា អត្រាឆ្លងវីរុសលើអ្នកដំណើរដែលជិះនាវាទេសចរណ៍យក្សកាន់តែខ្ពស់ និងក្នុងចំនួនដ៏ច្រើន ព្រោះអ្នកដំណើរទាំងអស់ បានចំណាយពេលវេលាច្រើនក្បែរគ្នា អំឡុងពេលធ្វើដំណើរតាមនាវា។
ក្រោយនាវាយក្ស Diamond Princess ចូលចតនៅកំពង់ផែ Yokohama កាលពីព្រឹកថ្ងៃពុធ អ្នកជំនាញបានរកឃើញអ្នកដំណើរជាង ១០នាក់ មានផ្ទុកមេរោគ ខណៈនៅថ្ងៃព្រហស្បត្តិ៍នេះ ចំនួនអ្នកឆ្លងវីរុស ត្រូវគេរកឃើញជាង ១០នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវិរុសផ្លូវដង្ហើមថ្មីនៅជប៉ុន គិតត្រឹមថ្ងៃព្រហស្បត្តិ៍ មានដល់ទៅ ៤៥នាក់ ខណៈអត្រាឆ្លងជុំវិញពិភពលោក កើនឡើងដល់ទៅជាង ២៨ ០០០ករណី ក្នុងនោះជិត ៦០០នាក់បាត់បង់ជីវិត។
អត្ថបទពាក់ព័ន្ធ
សម្រាប់ពេលនេះ ក្រៅពីអ្នកផ្ទុកវីរុស ភ្ញៀវទេសចរមកពីប្រទេស ៥៦ផ្សេងទៀត ដែលធ្វើដំណើរតាមនាវាយក្ស ក៏ត្រូវគេដាក់ឲ្យនៅឆ្ងាយពីអ្នកដទៃរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានរោគសញ្ញាវីរុសញូវកូរ៉ូណាឲ្យបានច្បាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Outbreak of coronavirus on cruise ship highlights risk of spread in confined spaces, Japanese experts say
Newborn among 28,000 coronavirus cases as death toll passes 550
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ