backup og meta

នារីចិនម្នាក់ចម្លងវីរុស​COVID-19 ទៅបងប្អូនប្រាំនាក់ ខណៈ​ម្ចាស់ខ្លួន​មិនមានរោគសញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    នារីចិនម្នាក់ចម្លងវីរុស​COVID-19 ទៅបងប្អូនប្រាំនាក់ ខណៈ​ម្ចាស់ខ្លួន​មិនមានរោគសញ្ញា

    នារី​ចិន​វ័យ​២០​ឆ្នាំ​ម្នាក់ មក​ពី​ក្រុង​អ៊ូហាន ជា​កន្លែង​ផ្ទុះ​ការ​រាត​ត្បាត​នៃ​វីរុស COVID-19 ហើយ​បាន​ចម្លង​មេរោគ​ថ្មី​នេះ​ទៅ​​លើ​សាច់​ញាតិ​ចំនួន​៥​នាក់ផ្សេងទៀត​ ខណៈ​នារីរូបនេះពុំ​មាន​បង្ហាញ​​អាការៈ​រោគ​សញ្ញា​អ្វី​ឡើយ។ អ្នក​វិទ្យាសាស្រ្ត​ចិនថានេះជា​សញ្ញាបញ្ជាក់​ថា មេរោគ​នេះ​ អាច​​ឆ្លង​ទៅ​អ្នក​​ផ្សេង​ ដោយ​អ្នក​ផ្ទុក​មេរោគ​​​គ្មាន​បង្ហាញ​រោគ​សញ្ញា​។

    ប្រភព​ព័ត៌មាន​ Reuters បាន​បង្ហាញ​ពី​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត​ចិន Meiyun Wang នៃ​មន្ទីរពេទ្យ Zhengzhou ​ ដែល​លើក​ឡើង​ថា នារី​ចិន​ខាង​លើ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ ក្រុង​អានយ៉ាង ដើម្បី​ជួប​បង​ប្អូន កាល​ពី​​ថ្ងៃ​ទី​១០ មករា ពោល​គឺ​មុន​ការ​បិទ​ក្រុង​វូហាន នា​ថ្ងៃ​២៣​ មករា ២០២០។ ក្រោយ​មក​ បង​ប្អូន​ដែល​​ជា​សាច់ញាតិ​របស់​នាង បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះ ក៏​បាន​​បំបែក​ពួក​គេ​ដាក់​នៅ​ដោយ​ឡែក ដោយ​ពិនិត្យ​ឃើញ​ថា នារី​ខាង​លើ​តេស្ត​ពុំ​ឃើញ​មាន​វីរុស​ ឯ​បង​ប្អូន​របស់​នាង ជា​អ្នក​រស់​នៅ​ ក្រុង​អានយ៉ាង (ចម្ងាយ ៦៧៥​គីឡូម៉ែត្រ​​ពី វូហាន) បែរ​ជា​តេស្ត​ឃើញ​​​វិជ្ជមាន​ ​មាន​មេរោគCOVID-19​ ទៅ​វិញ។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា
  • ម៉ាឡេស៊ីពន្យល់ពី​វិធីព្យាលស្រ្តីអាមេរិកចេញពីកម្ពុជា បានជាពីវីរុស COVID-19
  • ជា​មួយ​ករណី​នេះ លោក​វេជ្ជបណ្ឌិត William Schaffner ពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង នៃ​មន្ទីរពេទ្យ​ Vanderbilt សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា៖ “អ្នក​ស្រាវជ្រាវផ្នែក​វិទ្យាសាស្រ្ត​ជា​ច្រើន បាន​​ចោទ​សួរ​ថា​ អាច​មាន​ទេ​​ករណី​ឆ្លង (COVID-19) ហើយ​មិន​មាន​បង្ហាញ​រោគ​សញ្ញា​ឈឺ​អ្វី​ទាល់​តែ​សោះ? ចម្លើយ​ពេល​នេះ គឺ​ មាន​ ដូច​ដែល​ឃើញ​ស្រាប់។ អ្នក​អាច​ឃើញ គេ​(នារី​ចិន) ពុំ​មាន​​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ ហើយ​បាន​ចម្លង​ទៅ​សាច់​ញាតិ​របស់​គេ ក្រោយ​​គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្ត​ “។

    ​លទ្ធផល​តាម​ដាន​​​​​រហូត​ដល់​ថ្ងៃ​ ១១​ កុម្ភៈ​កន្លង​ទៅ សាច់​ញាតិ​របស់​នារីខាងលើ​ទាំង​៥ បាន​ធ្លាក់​ខ្លួន​ឈឺ ដោយ​ឡែក​ នាង​វ័យ​២០​ឆ្នាំរូបនោះ​ នៅ​តែ​ពុំ​មាន​វិវត្ត​បង្ហាញ​ពីរោគ​សញ្ញា​អ្វីឡើង​ ដោយ​ពុំ​មាន​គ្រុន​ក្តៅ ក្អក ឈឺ​ក ឬ​​បញ្ហា​ដង្ហើម​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ​មក​ទល់​ពេល​នេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​ចិន បូក​រួម​ទាំង​អ្នក​ស្រាវជ្រាវ​ផ្សេង​ៗ ដែល​ចាប់​អារម្មណ៍​លើ​ករណី​កម្រ​នេះ កំពុង​​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​បញ្ហា​​ដែល​ចម្លង​មេរោគ ដោយ​គ្មាន​បង្ហាញ​រោគ​សញ្ញា​នេះ។ ហើយ​បើ​តាម​ការ​លើក​ឡើង​ របស់​អ្នក​វិទ្យាសាស្រ្តខ្លះ​ ថា​​​នេះ​​អាច​បញ្ហា​ថ្មី​​ចំពោះ​មុខ​ ដែល​ត្រូវ​ដោះ​ស្រាយ៕

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម