ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តវិស្សមកាលមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តវិស្សមកាលមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។

ការប្រកាសនេះធ្វើឡើងដោយយោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុស COVID-19 របស់អង្គការសុខភាពពិភពលោក និងនៅពេលថ្មីៗនេះ កម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវ COVID-19 លើជនបរទេសសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការទប់ស្កាត់ជាបន្ទាន់។
ការអនុវត្តវិស្សមកាលតូចមុនកំណត់នេះ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលចូលរៀនឡើងវិញ។ អំឡុងពេលវិស្សមកាលតូចនេះ ក្រសួងអប់រំស្នើឲ្យមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ ត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួនដែលប្រឈមនឹងការឆ្លង COVID-19 ខ្ពស់ ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀតដែលមានហានិភ័យឆ្លង COVID-19 ខ្ពស់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
25/03/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ