home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងអប់រំប្រកាសឲ្យសាលាវ៉ាកងតូចមុនកំណត់ ដើម្បីបង្ការការរាតត្បាត COVID-19

ក្រសួងអប់រំប្រកាសឲ្យសាលាវ៉ាកងតូចមុនកំណត់ ដើម្បីបង្ការការរាតត្បាត COVID-19

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​អនុវត្ត​វិស្សមកាល​មុនកាល​កំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​យោង​តាម​របាយការណ៍​ស្ថានភាព​រាតត្បាត​នៃ​វីរុស COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក និង​នៅ​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នូវ COVID-19 លើ​​ជន​​បរទេស​​សញ្ជាតិ​​ផ្សេងៗ ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់។

ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កំណត់​នេះ ចាប់​ផ្តើម​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​ពេល​ចូលរៀន​ឡើង​វិញ។ អំឡុង​ពេល​វិស្សមកាល​តូច​នេះ ក្រសួង​អប់រំ​ស្នើ​ឲ្យ​មាតា​បិតា អ្នក​អាណាព្យាបាល​គ្រប់​រូប ត្រូវ​ជំរុញ​ឲ្យ​កូន​ចៅ​ធ្វើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ ត្រូវ​មើល​ថែ​កូន​ចៅ និង​ចៀស​វាង​ទៅ​កន្លែង​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ការ​ឆ្លង COVID-19 ខ្ពស់ ដូចជា​កន្លែង​ហែលទឹក​សាធារណៈ កន្លែង​ហាត់​ប្រាណ សួន​កុមារ និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​មាន​ហានិភ័យឆ្លង COVID-19 ខ្ពស់។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត