នៅយប់នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងអំពីលទ្ធផលតេស្តវិជ្ជមាន COVID-19 ១ករណីបន្ថែមទៀត តួលេខសរុបឡើងដល់ ៨៧នាក់។
នៅយប់នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងអំពីលទ្ធផលតេស្តវិជ្ជមាន COVID-19 ១ករណីបន្ថែមទៀត តួលេខសរុបឡើងដល់ ៨៧នាក់។

តាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ អ្នកឆ្លង COVID-19 ករណីឆ្លងថ្មី១នាក់នោះ ជាស្ត្រីជនជាតិបារាំងអាយុ ២៨ឆ្នាំ ដែលមានកូនតូចអាយុ ៤ខែ មានតេស្តវិជ្ជមានកាលពីពេលកន្លងទៅ។ ស្ត្រីជនជាតិបារាំងរូបនេះ ជាអ្នកមើលថែទាំកូន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ឯស្វាមីកំពុងសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំណែក២ករណីបន្ថែមទៀតនៅខេត្តកំពង់ចាម និងខេត្តកោះកុង ដែលក្រសួងសុខាភិបាលប្រកាសក្នុងសេចក្តីជូនដំណឹងនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានរាប់ចូលក្នុងបញ្ជីឈ្មោះអ្នកឆ្លងជំងឺ COVID-19 កាលពីព្រឹកមិញហើយ។
អ្នកឆ្លង COVID-19 ទូទាំងប្រទេសមាន ៨៧នាក់ (ស្រី ២២ ប្រុស ៦៥នាក់) ក្នុងនោះជនជាតិចិន ១ នាក់ ( ជាសះស្បើយ) អង់គ្លេស ៣ នាក់ (ជាសះស្បើយ ១នាក់) កាណាដា ១ នាក់ បែលហ្សិក ១ នាក់ បារាំង ៣៤ នាក់ ម៉ាឡេស៊ី ១២ នាក់ និងខ្មែរ ៣៥នាក់។


ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
17/04/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ