កាលពីម្សិលមិញសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់បទសម្ភាសន៍មួយ ក្រោយជួបសំណេះសំណាលជាមួយមន្ត្រីអង្គភាព និងស្ថាប័ននានាកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន ដោយបានលើកឡើងថា ប្រទេសកម្ពុជាមិនទាន់មានវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នឡើយ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា តាមអនុសាសន៍សម្ដេចតេជោ កំពុងតែពិចារណា បើសិនជាចំនួនអ្នកផ្ទុក COVID-19 នេះកាន់តែច្រើនឡើង ប្រហែលចៀសមិនផុតទេ។ តែស្ថានភាពបច្ចុប្បន្នចំនួនអ្នកផ្ទុកប៉ុណ្ណឹង ប្រហែលជាមិនទាន់ដាក់ប្រទេសក្នុងគ្រាអាសន្នបាន ពោលគឺមិនទាន់មានគោលការណ៍បែបនោះទេ។
សម្ដេច ស ខេង ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្ត ទាំង ២៥ ត្រូវស្រង់បញ្ជីចំនួនពលករ ដែលត្រលប់មកពីប្រទេសថៃឲ្យបានច្បាស់លាស់ និងឲ្យរដ្ឋបាលស្រុក-ខេត្តនីមួយៗ រៀបកន្លែងសម្រាប់អ្នកមកពីថៃនៅដាច់ដោយឡែក ១៤ ថ្ងៃមុនជួបជុំគ្រួសារ។ រហូតមកដល់ពេលនេះ តាមតួលេខដែលសម្ដេចទទួលបានពីអគ្គស្នងការនគរបាលជាតិ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រទេសមួយនោះប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា មានពលករប្រមាណ ២១.០០០ នាក់ហើយបានត្រលប់មកវិញ។
[embed-health-tool-bmi]