ម្រាមជើងឡើងពណ៌ស្វាយ និងហើមអាចជារោគសញ្ញាថ្មីនៃការឆ្លងវីរុស COVID-19 នេះតាមការបញ្ជាក់របស់គ្រូពេទ្យ ហើយសមាគមជំងឺសើស្បែកហៅរោគសញ្ញានេះថា COVID toes។ ក្រៅពីរោគសញ្ញានេះ នៅមានអាការៈបាត់បង់ក្លិន និងភ្នែកក្រហម (Conjunctivitis)ផងដែរ។
សារព័ត៌មាន Businessinsider ចុះផ្សាយកាលពីថ្ងៃទី២៣ ថាដើម្បីតាមដានលើរោគសញ្ញានេះ សាកលវិទ្យាល័យផ្នែកជំងឺសើស្បែកសហរដ្ឋអាមេរិកបានទទួលបញ្ជីឈ្មោះអ្នកជំងឺCOVID-19 ដែលអាចមានរោគសញ្ញានេះជាង២០០នាក់ ហើយប្រហែលពាក់កណ្ដាលនៃអ្នកជំងឺមានដំបៅនៅនឹងដៃ ឬជើង។
វេជ្ជបណ្ឌិត Esther Freeman អ្នកជំនាញផ្នែកជំងឺសើស្បែក និងជំងឺឆ្លងនៅមន្ទីរពេទ្យ Massachusetts បានលើកឡើងថាបើមានរោគសញ្ញានេះ គួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីមូលហេតុ និងអាចជួយទប់ស្កាត់ហានិភ័យនៃការចម្លងវីរុស COVID-19 បើមិនអាចរកឃើញមូលហេតុផ្សេងនៃការមានរោគសញ្ញានេះ។
រោគសញ្ញាម្រាមជើងឡើងពណ៌ស្វាយ និងហើម មិនដឹងច្បាស់ថាបណ្ដាលមកពីអ្វីទេ ប៉ុន្តែមានការសន្មតមួយចំនួន។ មួយដំបៅនេះអាចកើតមានដោយសារវីរុស COVID-19 បង្កការរលាកក្នុងរាងកាយ។ មួយទៀតគឺវីរុសនេះអាចបង្កឲ្យរលាកសរសៃឈាម។ មូលហេតុមួយទៀត ដំបៅនេះអាចបណ្ដាលមកពីកំណកឈាមក្នុងសរសៃឈាមនៅស្បែក។
ប៉ុន្តែការសន្និដ្ឋានអាចជាការពិត អ្នកជំងឺមួយចំនួនអាចមានរោគសញ្ញា COVID toes នេះដោយមូលហេតុណាមួយ ខណៈអ្នកជំងឺមួយចំនួនអាចបង្កដោយមូលហេតុផ្សេងៗក្នុងចំណោមបីខាងលើ។
ម៉្យាងទៀត អ្នកជំងឺឆ្លងវីរុស COVID-19 អាចមានរោគសញ្ញាម្រាមជើងហើម និងឈឺ ដែលភាគច្រើនជាអ្នកជំងឺមានវ័យក្មេងៗ។ អ្នកក្នុងចំណោមអ្នកជំងឺមានរោគម្រាមជើងឡើងពណ៌ស្វាយ និងហើមគឺមានសុខភាពល្អ និងមានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាផ្សេងតែម្ដង។
វេជ្ជបណ្ឌិត Lindy Fox សាស្ត្រាចារ្យផ្នែកសើស្បែកនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាណែនាំឲ្យអ្នកមានរោគសញ្ញា COVID toes នេះធ្វើតេស្ដរកវីរុសCOVID-19 និងតេស្ដរកអង់ទីករ។ អ្នកស្រី Fox ក៏បានសម្គាល់ថារោគសញ្ញាលើម្រាមជើងនេះ មិនមែនមានន័យថាអ្នកមានអាការៈនេះវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀតរបស់វីរុស COVID-19 ទេ។ រោគសញ្ញាម្រាមជើងនេះអាចកើតមានពេលកំពុងមានរោគសញ្ញាផ្សេង ឬក្រោយពីរោគសញ្ញាមានភាពប្រសើរឡើង។
រោគសញ្ញានេះភាគច្រើនអាចកើតមានដោយមិនទាក់ទងនឹងវីរុស COVID-19 ដែរជាពិសេសក្នុងរដូវរងា ឬតំបន់ដែលអាកាសធាតុត្រជាក់។ ប៉ុន្តែចំនួនអ្នកឆ្លងវីរុស COVID-19 ដែលមានរោគសញ្ញានៅម្រាមជើងនេះក៏កើតមាននៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសអេស្ប៉ាញ និងអ៊ីតាលីដែលមានអាកាសធាតុក្ដៅដែរ។ នេះហើយធ្វើឲ្យគ្រូពេទ្យពិចារណាថាករណីនេះអាចពាក់ព័ន្ធនឹងវីរុស COVID-19។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕