រោគសញ្ញា

រោគសញ្ញា - មាតិកាមួយក្នុងចំណោមបណ្ដាមាតិកាសុខភាពសំខាន់ៗផ្សេងទៀត នឹងលម្អិតពីរោគសញ្ញាអត់ប្រក្រតីពីស្ថានភាពសុខភាពនានាឲ្យបងប្អូនបានដឹង អាចសម្គាល់ខ្លួនឯងបាន ដើម្បីស្វែងយល់បន្ថែម ដើម្បីស្វែងយល់ពីផលវិបាក ពីជំងឺ ពីដំណោះស្រាយ ឬការព្យបាលនៅមន្ទីរពេទ្យ ឬជាមួយគ្រូពេទ្យជំនាញ ឲ្យចំគោលដៅនិងឆាប់ជាសះស្បើយ

ចំណេះដឹងទូទៅ

រោគសញ្ញា

ស្រ្តីអង់គ្លេសម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយឆ្លងដោយបាក់តេរីម្យ៉ាង

ស្ត្រី​អង់គ្លេស​ម្នាក់​​ដែល​មាន​វ័យ​២៧​ឆ្នាំ​ ស្ទើរ​តែ​បាត់បង់​ជីវិត​​ភ្លាម​ៗ បន្ទាប់​ពី​ឆ្លង​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា necrotizing Fasciitis ដែល​ជា​បាក់តេរី​ស៊ី​សាច់។ បើយោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស អ្នក​ស្រី Charleigh Chatterton ​បាន​សម្រាល​កូន​ស្រី​ម្នាក់​ដោយ​ពុំ​មាន​ផលវិបាក​ណា​មួយ​ក្រោយ​សម្រាល​​ឡើយ ប៉ុន្តែ​​​ស្រាប់​តែ​មាន​កន្ទួល​លេច​ឡើង​នៅ​លើ​ពោះ​របស់​នាង ទើប​​ត្រូវ​ត្រឡប់​មក​កាន់​មន្ទីរ​ពេទ្យ​វិញ។ ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​ ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា អ្នក​ស្រី​បាន​ឆ្លង​បាក់តេរី necrotizing Fasciitis ​និង​មាន​ឱកាស​រស់​តិចតួច​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ដ​ ស្ថានភាព​សុខភាពរបស់ស្ត្រីរូបនេះ ​​គឺ​កាន់​តែ​យ៉ាប់យ៉ឺន និង​មិន​ដឹង​ខ្លួន​។ ការ​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​នេះ តម្រូវ​ឲ្យ​ស្ត្រី​រូប​នោះ​ត្រូវ​ធ្វើការ​វះកាត់​បន្ទាន់​ ដើម្បី​យក​ជាលិកា​ដែល​ងាប់​​ចេញ​យ៉ាង​ច្រើន និង​បញ្ឈប់​បាក់តេរី​ស៊ី​សាច់​កុំ​ឲ្យ​រាលដាល​បន្ថែម​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​របស់​ស្ត្រី​អង់គ្លេស កន្ទួល​នៅ​លើ​ពោះ នៅ​ពេល​ដែល​ប៉ះ​ត្រង់​កន្ទួល​នោះ សីតុណ្ហភាព​រាងកាយ​ចាប់ផ្តើម​ក្តៅ​ខ្លាំង សន្លប់​មិន​ដឹង​ខ្លួន។ ការ​ឆ្លង​បាក់តេរី Necrotizing Fasciitis ​​​បាក់តេរី Necrotizing Fasciitis មិន​មែន​ជា​ករណី​​កម្រ​ខ្លាំង​នោះ​ឡើយ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​មួយ​ បាន​បង្ហាញ​ថា មាន​មនុស្ស​ប្រហែល​ជា​៥០០​នាក់​នៅ​ប្រទេស​អង់គ្លេស បាន​ឆ្លង​បាក់តេរី​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ។ តើ​បាក់តេរី​នេះ​ជា​អ្វី? ហើយ​​ប៉ះពាល់​ដល់​មនុស្ស​ដោយ​របៀប​ណា​? បាក់តេរី​នេះ​ប៉ះពាល់​ដល់​ជាលិកា​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក អាច​បណ្តាល​ឲ្យ​មាន​របួស​ស្រាល បើ​មិន​ព្យាបាល​ភ្លាម​ៗ​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត រោគសញ្ញា​អាច​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ ឬ​កន្ទួល និង​ហើម​នៅ​តាម​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ អាច​វិល​មុខ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ