backup og meta

Watery Semen (ទឹកកាមរាវ)

Watery Semen (ទឹកកាមរាវ)

និយមន័យ

១- អ្វី​ជា​បញ្ហា​ទឹកកាមរាវ?

គុណ​ភាពនៃ​ទឹក​កាម​បញ្ជាក់​ពី​សុខភាព​បុរស។ មនុស្ស​ប្រុស​ភាគ​ច្រើន​បញ្ចេញ​ទឹក​កាម​ដែល​ខាប់​នៅ​ពេល​ដែល​អារម្មណ៍​ផ្លូវ​ភេទ​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ​បើ​សិន​ជា​ទឹក​កាម​របស់​យើង​ប្រែ​ជា​រាវ នេះ​អាច​បញ្ជាក់​ថា យើង​មាន​បញ្ហា​សុខភាព​ណា​មួយ​មិន​ខាន។

២- ទឹក​កាម​រាវ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

បញ្ហា​ទឹក​កាម​រាវ គឺ​មាន​អាត្រា​កើត​ឡើង​ច្រើន​ទៅ​លើ​ប្រុសៗ​គ្រប់​គ្នា។ សូម​មេត្តា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម​។

រោគសញ្ញា

៣- រោគសញ្ញា​ទឹកកាម​រាវ​មាន​អ្វី​ខ្លះ?

ដូច​ទៅ​នឹង​ឈ្មោះ​នៃ​បញ្ហា រោគ​សញ្ញា គឺ​ទឹក​កាម​មាន​លក្ខណះ​រាវ។ អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​​មិន​បានរៀបរាប់​ខាង​លើ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ។

៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ?

បើ​យើង​មាន​រោគសញ្ញា ឬ​មាន​សំណួរ​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​​មនុស្ស​ម្នាក់​ៗ​អាច​បង្ហាញ​រោគ​សញ្ញា​ខុសគ្នា។

មូលហេតុបង្ក

៥- មូល​ហេតុ​បង្ក​ឲ្យ​ទឹក​កាម​រាវ​មាន​អ្វី​ខ្លះ?

មាន​មូល​ហេតុ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ទឹក​កាម​រាវ យ៉ាងណា​ មូល​ហេតុ​ទាំង​នោះ​សុទ្ធ​តែ​អាច​ព្យា​បាល និង​បង្ការ​បាន ដូចជា៖

– ចំនួន​មេជីវិត​ឈ្មោល​តិច៖ ភាគ​ច្រើន​បណ្តាល​មក​ពី​ចំនួន​មេ​ជីវិត​ឈ្មោល​​តិច ជា​ភាសា​បច្ចេក​ទេស​គេ​ឲ្យ​ឈ្មោះ​ថា Oligospermia។ ក្នុង​ករណី​រាប់​មេ​ជីវិត​ឈ្មោល​ទាប មាន​ន័យ​ថា​ទឹក​កាម​របស់​យើង​មាន​មេ​ជីវិត​តិច​ជាង​ធម្មតា។ ចំនួន​មេ​ជីវិត​ឈ្មោល ក្រោម​ ១៥​ លាន/មិល្លីលីត្រ គឺ​អាច​ចាត់​ទុក​ថា​ទាប​ជាង​កម្រិត​ធម្មតា​ ហើយ​កត្តា​​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល (Oligospermia) តិច​ មាន​ដូច​ជា៖

  • ហើម​សរសៃ​វ៉ែន​នៅ​ក្នុង​ពង​ស្វាស​ ដែល​ជា​បញ្ហា​ចម្បង​​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បាន​ ប៉ុន្តែ​អាច​ព្យាបាល​បាន។
  • មាន​ជំងឺកាម​រោគ​ ដូច​ជា ​ប្រមះ​ ​ឬ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀតដែល​បណ្តាល​ឲ្យ​មាន​ការ​រលាក​ប្រព័ន្ធ​បន្ត​ពូជ​ ដុំ​សាច់​ស្លូត ​ឬ​កាច​នៅ​ក្នុង​ពង​ស្វាស សុទ្ធ​តែ​​អាច​បន្ថយ​ការ​ផលិត​មេ​ជីវិត​ឈ្មោល។​
  • ​អតុល្យភាព​អ័រម៉ូន ដូចជា អ័រម៉ូន​ផលិត​នៅ​ពង​ស្វាស​ ក្រពេញ​​ Pituitary និង​ក្រពេញ Hypothalamus  ដែល​មាន​សារៈ​សំខាន់ផលិត​មេ​ជីវិត​។ បម្រែបម្រួល​អ័រម៉ូន​ទាំង​នេះ ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ ផលិត​មេ​ជីវិត​ឈ្មោល។

– កត្តា​សំខាន់នាំ​ឲ្យ​​ចំនួន​រាប់​មេ​ជីវិត​ឈ្មោល​ចុះ​ទាប៖​ 

  • បញ្ហា​បញ្ចេញ​ទឹក​កាម
  • ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​​មេ​ជីវិត​ឈ្មោល
  • របួស​ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ លើ​បំពង់​បញ្ចេញ​ទឹក​កាម
  • ការ​បញ្ចេញ​មេ​ជីវិត​ញឹក​ញាប់​

ការ​បញ្ចេញ​មេ​ជីវិត​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​ទឹក​កាម​រាវ​។​ បើ​សិន​ជាយើងបញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​ទឹក​កាម​បញ្ចេញ​បន្ទាប់​ពី​លើក​ទី​មួយ ​មាន​សភាព​ស្ដើង​ ហើយ​រាវ​ជាងមុន។​ រាង​កាយ​យើង​ត្រូវ​ការ​រយៈពេល​ប្រហែល​ ២-៣​ ម៉ោង​ ដើម្បី​ឲ្យ​ទឹក​កាម​មាន​សភាព​ធម្មតា​វិញ​។​

– កង្វះ​ជាតិ​ស័ង្កសី៖ មូល​ហេតុ​មួយ​ទៀតធ្វើ​ឲ្យ​ទឹក​កាម​រាវ​ គឺ​កង្វះ​ជាតិ​ស័ង្កសី​។​ ការ​ស្រោវ​ជ្រាវ​បាន​បង្ហាញ​ថា ប្រុសៗ មាន​កម្រិត​ស័ង្កសី​គ្រប់​គ្រាន់ ឬ​ខ្វះ​ជាតិ​ស័ង្កសី ហើយ​លេប​ថ្នាំ​គ្រាប់​ជាតិ​ស័ង្កសី អាច​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​អង្គ​បដិបក្ខ​ដែល​ប្រឆាំង​មេជីវិត​ឈ្មោល។ អង្គ​បដិបក្ខ​ទាំង​នេះ បង្កើត​ឡើង​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ ច្រឡំ​មេជីវិត​ឈ្មោល ជា​កោសិកា​មក​ពី​ក្រៅ​រាង​កាយ។

– ការបញ្ចេញទឹកកាម​មុន​ពេល៖ បើ​សិន​ជា​យើង​​មាន​ទឹក​កាម​រាវ​ ត្រូវ​សម្គាល់​​ថា​ តើ​វា​មាន​ពណ៌​អ្វី​ ឬ​ក៏​ថ្លា?​ បើ​សិន​ជា​ទឹក​កាម​មាន​សភាព​ថ្លា​ខ្លាំង ​យើង​អាច​មាន​ការ​បញ្ចេញ​ទឹក​កាម​មុន​ពេល​។​ ទឹក​កាម​នៅ​ពេល​នោះ ​ផ្ទុក​មេ​ជីវិត​ឈ្មោល​តិច​ខ្លាំង​។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តាប្រឈម

៦- កត្តាប្រឈមនាំឲ្យមានទឹកកាមរាវ?

មាន​កត្តា​ជា​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​ទឹក​កាម​រាវ៖

– របបអាហារមិន​ល្អ

– សម្រេចកាមដោយ​ខ្លួន​ឯង​ឬ​រួម​ភេទ​ញឹក​ពេក​

– កត្តាធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​តិច​ពេក ​ដូចជា​ ពងស្វាស​ក្តៅ​ពេក​ និង​ស្លៀក​ពាក់​តឹង​ពេក

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ​។ ​គួរ​តែ​ពិ​ភាក្សា ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើរោគវិនិច្ឆ័យដោយ​វិធី​ណា?

ការ​វិភាគទឹក​កាម​ ជា​រឿង​​ត្រូវ​ធ្វើ​មុន​គេ ដើម្បី​ដឹង​ពីសុខភាព​​មេជីវិត​ឈ្មោល​ និង​ទឹក​កាម។ តេស្ត​នេះ ធ្វើ​ឡើង​ដើម្បី​ស្វែង​រក៖

– ចំណុះ​ទឹក​កាម​

– ពេល​វេលា​ស្តុក​ទុក​ទឹក​កាម (Liquefaction time)

– ជាតិ​អាស៊ីដ

– ចំនូន​មេជីវិត

– ចលនាមេជីវិត

– រូបរាង​ និង​ទំហំ​របស់​មេជីវិត

គ្រូ​ពេទ្យ​អាច​នឹង​សួរ​ពី​ប្រវិត្តជំងឺយើង ហើយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រាង​កាយ ក៏​ដូចជា​សួរ​សំណួរ​មួយ​ចំនួន​ដូចជា ការ​ជក់​បារី និង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។

តេស្ត​ផ្សេង​ៗ​ទៀត​អាច​មាន​ភាព​ចាំ​បាច់ ប្រសិន​បើ​គ្រូ​ពេទ្យ​សង្ស័យ​ថា​កម្រិ​ត​អ័រម៉ូន​ ឬ​សុខភាព​ពង​ស្វាស​ ក៏​ដូច​ជា​សរីរាង្គ​ក្បែរ​ៗ​នោះ​មាន​បញ្ហា។

៨- ព្យាបាលដោយវិធីណា?

ទឹក​កាម​រាវ​ ដោយ​សារ​ខ្វះ​មេជីវិត មិន​ចាំ​បាច់​ធ្វើ​ការ​ព្យាបាល​នោះ​ទេ ហើយ​ការ​មាន​មេជិវីត​តិច​ ក៏មិន​មែន​មាន​ន័យ​ថា យើង​មិន​អាច​មាន​កូន​បាន​នោះ​ដែរ​ ​គ្រាន់​តែត្រូវ​ព្យាយាម ឬ​មាន​មេជីវីត​តិច ​ដោយសារ​មាន​ការ​បង្ក​រោគ​ណាមួយ​ប៉ុណ្ណោះ។ ហេតុនេះ​ ព្យាបាល​ការ​បង្ក​រោគ​ទាំង​នោះ បាន​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ។​ ប្រសិន​ជា​អតុល្យភាព​អ័រម៉ូន​ ជាមូលហេតុ​ធ្វើ​ឲ្យ​មេជីវីត​តិច ​ធ្វើ​ការ​ព្យាបាល​ដោយ​អ័រម៉ូន នឹង​ត្រូវ​ធ្វើ​ឡើង ឬការ​វះ​កាត់​អាច​នឹង​ធ្វើ​ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​បញ្ហា​រីក​ប៉ោង​សរសៃ​ឈាម​ក្នុង​ពងស្វាស​ (Varicocele)។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ផ្លាស់​ប្តូរ​ទម្លាប់រស់នៅ

ផ្លាស់ទម្លាប់​រស់​​នៅ​​ និងការ​​ព្យាបាល​តាម​​ផ្ទះ ​​អាច​​គ្រប់​​គ្រង​បញ្ហា​ទឹក​កាម​រាវ​បាន​ ដោយ​គ្រាន់​តែ៖

– ឈប់ជក់​បារី​

– បញ្ចុះ​ទម្ងន់​ បើ​​ធាត់ខ្លាំង

– កាត់​បន្ថយផឹក​ស្រា​

– ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​

គ្រូ​ពេទ្យ​នឹង​ឲ្យ​កាត់​បន្ថយ​ការ​រួម​ភេទ​មួយ​រយៈ ដើម្បី​ឲ្យ​ទឹក​កាម​មាន​សភាព​ធម្មតា​វិញ​។​ ធ្វើ​បែប​នេះ​អាច​ឲ្យ​កំហាប់​ទឹក​កាម​ខាប់​ជាង​មុន​។​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Is My Semen Watery? 4 Possible Causes. https://www.healthline.com/health/mens-health/watery-semen. Accessed August 7, 2018.

CLEAR WATERY SEMEN: WHY AND WHAT TO DO. http://www.santamartharescue.org/clear-watery-semen/. Accessed August 7, 2018.

What Are the Common Causes of Watery Semen? https://www.wisegeek.com/what-are-the-common-causes-of-watery-semen.htm. Accessed August 7, 2018.

កំណែ​ប្រែបច្ចុប្បន្ន

04/05/2021

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ phuc.phung


អត្ថបទពាក់ព័ន្ធ

មូលហេតុសំខាន់៥យ៉ាងជំរុញឲ្យបុរសៗប្រឈមអសមត្ថភាពផ្លូវភេទ

សញ្ញាព្រមានទាំង៥ បញ្ជាក់ថាបុ្រសៗមានអតុល្យភាពអ័រម៉ូន


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម