backup og meta

ជំងឺភ្លេចភ្លាំង ដែលចាស់ៗឧស្សាហ៍កើត កូនចៅអាចជួយបាន​តាមរយៈនេះ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 18, 2019

    ជំងឺភ្លេចភ្លាំង ដែលចាស់ៗឧស្សាហ៍កើត កូនចៅអាចជួយបាន​តាមរយៈនេះ

    បច្ចុប្បន្ន មាន​មនុស្ស​ចាស់​មិន​តិចទេ ដែល​ឈាន​ដល់​វ័យ ៦០​ឆ្នាំឡើងទៅ កើត​ជំងឺ​ភ្លេចភ្លាំង Alzheimer។ នៅពេល​កើត​ជំងឺនេះ អ្នក​ជំងឺ​អាច​រស់នៅ ជា​មធ្យម​ពី ៣-១០​ឆ្នាំ ខណៈ​មុខងារ​ចងចាំ បាត់បង់​ជាបន្ដបន្ទាប់ រហូត​ដល់​ចំណុច​មួយ ដែល​អ្នកជំងឺ​លែង​ដឹង សូម្បី​តែ​ញ៉ាំ​អាហារ។

    ១. រោគសញ្ញា​ជំងឺ Alzheimer

    រោគសញ្ញា​នៃ​ជំងឺ​នេះ នៅ​ដំណាក់កាល​ដំបូង អ្នក​ជំងឺ មាន​អាការៈ​ភ្លេចភ្លាំង និង​បាត់បង់​ការ​ចងចាំ​រយៈពេល​ខ្លី។ នៅ​ដំណាក់កាល​បន្ទាប់​មក​ទៀត អ្នកជំងឺ​បាត់បង់​ការ​ចងចាំ​រយៈពេល​វែង និង​ច្រើនជាង​មុន ដូចជា​ភ្លេច​សូម្បីតែ​ឈ្មោះ​កូនចៅ។ នៅ​ដំណាក់​នេះ អ្នកជំងឺ មាន​បញ្ហា​ផ្លូវ​ចិត្ត ស្ពឹក​ស្មារតី និង​ឆាប់​ខឹង។ ដំណាក់​កាល​ចុង​ក្រោយ សាច់ដុំ​របស់​អ្នក​ជំងឺ លែង​ដំណើរការ ដោយសារ​ការ​ខូច​មុខងារ​ចងចាំ។ ពេល​នោះ អ្នកជំងឺ​ពិបាក​ញ៉ាំ ឬ​លេប សូម្បី​មាន​កូនចៅ​បញ្ចុក ក៏​ពិបាក​លេប​អាហារ​ដែរ។

    ២. តើកូនចៅ គួរថែទាំ​អ្នកជំងឺ Alzheimer ដូចម្ដេច?

    រឿងដំបូងគេ កូនប្រុស-ស្រី សមាជិក​គ្រួសារ ឬអ្នកថែទាំ ត្រូវដឹងថា ជំងឺ Alzheimer មិនអាច​ព្យាបាល​បាន​ទេ ប៉ុន្ដែ​កូនចៅ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នានា និង​បង្កើន​គុណភាព​ជីវិត​របស់​អ្នកជំងឺ នៅ​ដំណាក់កាល​ដំបូង។ កូនចៅ គួរនាំ​អ្នក​ជំងឺ ដើរលំហែរ​ឲ្យ​បាន​ញឹកញាប់ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​នៅ​ខាងក្រៅ ដើម្បី​ជួយ​រំញោច​មុខងារ​ចងចាំ និង​កាត់​បន្ថយ​ការ​បាត់បង់​ការ​ចងចាំ។

    បើឈាន​ដល់​ដំណាក់កាល​ទី២ អ្នកជំងឺ ចាំបាច់​ត្រូវមាន​អ្នក​ថែទាំ​ឲ្យ​បាន​ម៉ត់ចត់ មិនអាច​ទុក​អ្នក​ជំងឺ​ឲ្យ​នៅ​ម្នាក់​ឯង​បាន​ទេ ដោយសារ​ការ​កើនឡើង​ការ​ខូច​មុខងារ​ចងចាំ។ អ្នកជំងឺ ក៏ប្រហែល​ត្រូវ​ឧបករណ៍​តាមដាន​ផ្ទាល់ខ្លួន​ផងដែរ ដើម្បី​ចៀសវាង​ការ​វង្វេង ឬ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ ដោយសារ​ការ​ធ្លាក់ចុះ​មុខងារ​ខួរក្បាល។

    អត្ថបទពាក់ព័ន្ធ៖ អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង

    ៣. តើគួរធ្វើដូចម្ដេច ដើម្បី​បង្ការ​ការ​កើត​ជំង Alzheimer?

    យោងតាម​ការស្រាវជ្រាវ​របស់​ជប៉ុន អាហារ ២​ប្រភេទ អាច​ជួយ​បង្ការ និង​កាត់​បន្ថយ​ការ​វិវត្ត​​ជា​ជំងឺ Alzheimer។ អាហារ​ទាំង ២​ប្រភេទ​នោះ មាន ការី​លឿង សម្បូរ​រមៀត និង​ថ្នាំ​បុរាណ និង​របប​អាហារ​មេឌីទែរ៉ាណេ ដែល​សម្បូរ​បន្លែស្រស់ ប្រេងអូលីវ ត្រី និង​មាន​បរិមាណ​កាបូអ៊ីដ្រាត​តិច គឺ​ជា​ជម្រើស​ល្អ សម្រាប់​អ្នក​ជំងឺ។ ក្រៅពី​របប​អាហារ ការ​ហាត់ប្រាណ ដូចជា​ដើរ ឬ​រត់ ក៏​ជួយ​ដល់​មុខងារ​ចងចាំ​ផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម