ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
បញ្ហាខូចតម្រងនោមមិនសូវខ្វល់ ឬយកចិត្តទុកដាក់ប៉ុន្មានទេពេលនៅដំណាក់កាលដំបូងៗ ហើយថែមទាំងមិនដឹងសកម្មភាពប្រចាំថ្ងៃ និងចំណីអាហារណាដែលបានចូលទៅបំផ្លាញសរីរាង្គខាងក្នុងដ៏សំខាន់នេះទៀតផង។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អយើងត្រូវអនុវត្តន៍ដូចខាងក្រោម៖
– ផឹកទឹកឲ្យបានគ្រប់គ្រាន់
– ឆែកជាតិស្ករយ៉ាងហោចណាស់ ៣ ទៅ ៦ ខែម្ដង សម្រាប់អ្នកមានសុខភាពធម្មតា
– ឧស្សាហ៍វាស់សំពាធឈាម
– ចៀសវាងបរិភោគអាហារខ្លោច អាហារអាំងញឹកញាប់
– ចៀសវាងភេសជ្ជៈផ្អែមៗច្រើន
– កុំលេបថ្នាំបំបាត់ការឈឺចាប់ញឹកញាប់
– កុំជក់បារី ផឹកស្រា ច្រើន
– បរិភោគអាហារដែលមានជីវជាតិសម្បូរបែប
– បន្ថយញ៉ាំប្រៃ
– ហាត់ប្រាណ និងរក្សាទម្ងន់ឲ្យបានថេរល្អ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបានបន្តទៀតថា តម្រងនោម ដែលខ្មែរយើងភាគច្រើនហៅថា ក្រលៀននោះមានតួនាទីចម្រោះសារជាតិក្នុងឈាម កម្ចាត់កាកសំណល់គ្រោះថ្នាក់ និងសារធាតុរាវលើសពីតម្រូវការនៅក្នុងប្លោកនោម និងផលិតអ័រម៉ូនដែលជួយបែងចែកឲ្យចរន្តឈាមរត់សព្វពេញរាងកាយ។
សំណួរសួរថា តើនៅពេលខូចតម្រងនោម រាងកាយមានអ្វីកើតឡើង? នៅពេលខូចតម្រងនោមឈប់ដំណើរការសម្អាត និងចម្រោះឈាម កាកសំណល់នឹងត្រឡប់ចូលមកក្នុងខ្លួន ជាតិពុលកើនឡើង ហើយចុងក្រោយខូចដល់កោសិកា ជាលិកា និងសរីរៈនៃរាងកាយ។
[embed-health-tool-heart-rate]