ស្រីៗគ្នាយើងធ្លាប់ពពោះ យល់អារម្មណ៍នេះច្បាស់ជាងគេ ព្រោះកំពុងពពោះថាវាពិបាកម្យ៉ាងហើយ ស្រាប់តែសុខៗសម្ពាធឈាមឡើងខ្ពស់ថែមទៀត កាន់តែពិបាកមួយកម្រិតទៀត មិនអ៊ីចឹង? ឈប់បារម្ភទៅគ្នាយើង “Hello គ្រូពេទ្យ” មានវិធីការពារពិសេសចង់ណែនាំ។
លើសឈាមពេលពពោះ (Gestational hypertension) សំដៅលើស្ថានភាពស្រីៗគ្នាយើងកំពុងពពោះស្រាប់តែឡើងសម្ពាធឈាម បន្ទាប់ពីបេប៊ីក្នុងផ្ទៃមានអាយុ ២០ សប្ដាហ៍ឡើង។ ទោះបី ស្ថានភាពនេះតែកើតជាទូទៅក៏ពិតមែន ប៉ុន្តែស្រីៗមានផ្ទៃពោះភាគច្រើន កើតជំងឹនេះ អាចរងផលវិបាកធ្ងន់ធ្ងរជាច្រើន។
កត្តាហានិភ័យខ្ពស់លើស្រីៗកំពុងពពោះ
– ទើបពពោះដំបូង
– អាយុក្រោម ២០ឆ្នាំ ឬចាស់ជាង ៤០ឆ្នាំ
– ពពោះកូនច្រើន
– បងស្រី ឬម៉ាក់ធ្លាប់មានជំងឺលើសឈាមពេលពពោះ
– ធាត់លើសគីឡូ មានជំងឺលើសឈាម ឬជំងឺតម្រងនោម មុនមានទៃពោះ។
ទោះគ្មានវិធីបង្ការពិតប្រាកដក៏ដោយ តែអាចព្យាយាមសាកល្បងវិធីនេះបាន
១- តាមដានជាមួយពេទ្យ
អំឡុងមានផ្ទៃពោះ ហើយសង្ស័យមានជំងឺនេះ សូមប្រញាប់ទៅជួបពេទ្យរាល់ការណាត់ ព្រោះបើពេទ្យពិនិត្យឃើញថា សុខភាពមានបញ្ហាកាន់តែលឿន នោះការព្យាបាលកាន់តែមានប្រសិទ្ធភាព និងងាយជោគជ័យ។ សូមពិគ្រោះជាមួយពេទ្យពីវិធីគ្រប់គ្រងសម្ពាធឈាម។
២- ញ៉ាំវីតាមីន
ទទួលបានវីតាមីនគ្រប់គ្រាន់ជួយឲ្យបេប៊ីក្នុងផ្ទៃលូតលាស់ល្អ ហើយសុខភាពទាំងម៉ាក់ៗ និងអូនៗក៏ល្អដូចគ្នា។ អាស៊ីដហ្វូលីក (Folic acid) និងកាល់ស្យូម អាចជួយកាត់បន្ថយហានិភ័យនាំឲ្យលើស សម្ពាធឈាមពេលពពោះបាន។
៣- របបអាហារល្អ
ពិភាក្សាជាមួយពេទ្យពីទម្ងន់ដែលសក្តិសមសម្រាប់យើង និងកម្រិតអំបិល (ជាតិប្រៃ) គួរញុំា។ ញុំាអាហារមានជីវជាតិគ្រប់មុខ ដូចជា ផ្លែឈើ បន្លែ សាច់សុទ្ធ នំប៉័ងស្រូវសាលី និងផលិតផលមានខ្លាញ់ទាប ព្រមទាំងកុំជក់បារី និងផឹកស្រា។
៤- ហាត់ប្រាណឲ្យទៀងទាត់
ហាត់ប្រាណសំខាន់ណាស់សម្រាប់សុខភាពម៉ាក់ៗ និងអូនៗក្នុងផ្ទៃ។ គ្នាយើងធាត់លើសគីឡូ ដើររាល់ថ្ងៃអាចជួយសម្ពាធឈាមធ្លាក់ចុះ។ ប៉ុន្តែ គួរពិគ្រោះជាមួយពេទ្យជាមុន ថាត្រូវហាត់ប្រាណបែបណាទើបល្អ។
ទោះបីជាស្ថិតក្នុងស្ថានភាពបែបណា ត្រូវចាំថា ញុំាអាហារមានជីវជាតិគ្រប់គ្រាន់ និងហាត់ប្រាណឲ្យទៀងទាត់ អាចជួយបានច្រើនអំឡុងពេលពពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]