backup og meta

លើស​ឈាម​ពេល​ពពោះ មិនល្អទេ! នេះ​ជា​វិធី​បង្ការ និងតាមដាន

លើស​ឈាម​ពេល​ពពោះ មិនល្អទេ! នេះ​ជា​វិធី​បង្ការ និងតាមដាន

ពេល​ពពោះ​គួរ​ឲ្យ​ខ្លាច​បំផុត គឺ​រឿង​លើស​ឈាម​នេះ​ឯង មិន​ថា​ស្រីៗ​ពពោះ​មាន​ជំងឺ​នេះ​ពី​មុន ឬ​ទើប​ចាប់​ផ្តើម​ឡើង​សម្ពាធ​ឈាម​នៅ​ត្រី​មាស​ទី១ នោះ​ទេ សុទ្ធ​តែ​គួរ​ឲ្យ​បារម្ភ។ ហេតុ​នេះ​ត្រូវ​ចេះ តាម​ដាន និង​គ្រប់​គ្រង​សម្ពាធ​ឈាម ព្រោះ​អាច​បង្ក​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​ស្លាប់​ទាំង​ម៉ាក់ៗ ទាំង​កូន។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​វិធី​តាម​ដាន គ្រប់​គ្រង​សម្ពាធ​ឈាម​ពេល​ពពោះ​ឲ្យ​ស្រីៗយើង​បាន​ដឹង។

១- ជំងឺ​លើស​ឈាម និង​ផល​វិបាក​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ

ជំងឺ​លើស​ឈាម បង្ក​បញ្ហា​ជា​ច្រើន​ចំពោះ​ស្រីៗ​​កំពុង​មាន​ផ្ទៃ​ពោះ ដោយ​អាច​បង្ក​ផល​វិបាក​រហូត​ដល់​ទៅ ១០% ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ​ទាំង​អស់​ទូទាំង​ពិភព​លោក។ ជំងឺ​នេះអាច​លេច​ចេញ​ជា​ការ​លើស​ឈាម​មុន​ពេល​មាន​ផ្ទៃ​ពោះ ឬ​សម្ពាធ​ឈាម​ចាប់​ផ្តើម​ឡើង​ខ្ពស់​នៅ​អំឡុង​ត្រី​មាស​ទី១ ក្រោយ​មាន​ផ្ទៃ​ពោះ។

លើស​ឈាម​ពេល​ពពោះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​រុំារ៉ៃ ឬ​ លើសឈាម​ពេល​ពពោះ​ ក្រឡា​ភ្លើង ពី​លើ​ការ​លើស​ឈាម​រុំា​រ៉ៃ និង​លើស​ឈាម​ពេល​មាន​ផ្ទៃ​ពោះ​។ ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​ទារក​កើត​មក​មាន​ទម្ងន់មិន​គ្រប់ ឬ​កើត​មុន​ខែ។

បម្រុង​ក្រឡា​ភ្លើង នាំ​ធ្វើ​ឲ្យ​មាន​ការ​លើស​ឈាម​រុំា​រ៉ៃ ត្រូវ​បាន​កំណត់​ដោយ​ការ​ឡើង​សម្ពាធ​ឈាម ការលើស​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ហើម​ប្រអប់​ជើង​ ជើង និង​ដៃ។ ជំងឺ​អាច​កើត​ឡើង​មុន​ពេល​មាន​ផ្ទៃ​ពោះ និង​លេច​ចេញ​រោគ​សញ្ញា​អំឡុង​ពេល​កំពុង​ពពោះ។

បើ​មិន​បាន​ព្យាបាលលើសឈាម​ពេល​ពពោះឲ្យ​ត្រឹម​ត្រូវ​នោះ​ទេ អាច​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡា​ភ្លើង ធ្វើ​ឲ្យ​ស្ថាន​ភាព​ការ​តែ​ធ្ងន់​ធ្ងរ អាច​ប្រកាច់​នាំ​គ្រោះ​ថ្នាក់​ទាំង​ម៉ាក់ និង​គភ៌​ក្នុង​ផ្ទៃ និង​ឈាន​ដល់​ស្លាប់​ទៀត​ផង។

ព្យាបាល​ក្រឡា​ភ្លើង មាន​តែ​វិធី​មួយ​គត់ គឺ​ត្រូវ​បង្កើត​កូន​ឲ្យ​បាន​លឿន​បំផុត ទោះ​ជា​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក៏​ដោយ។ ហេតុ​នេះ ស្រីៗ​គ្រប់​រូប​គួរ​តែ​បង្ការ​កុំ​ឲ្យ​លើស​ឈាម និង​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ។

២- បង្ការ និង​គ្រប់​គ្រង​សម្ពាធ​ឈាម​ពេល​ពពោះ

ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់

ត្រូវ​ទៅ​ពិនិត្យ​ទឹក​នោម និង​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ មុន​ពេល​សម្រាល​ចូល​មក​ដល់។ បើ​សិន​ជា​យើង​មាន​ជំងឺ​លើស​ឈាម​រួច​ហើយ​នេះ រឹត​តែ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ និង​បង្ការ​កុំ​ឲ្យ​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។

រោគ​សញ្ញា​ចម្បង​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង គឺ​កម្រិត​មិន​ប្រក្រតី​របស់​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម។ បម្រុង​ក្រឡា​ភ្លើង អាច​មាន​លើ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ជា​យូរ​ហើយ ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​រោគ​សញ្ញា​ ខណៈ​រោគ​សញ្ញាអាច​ចេញ​នៅ​ចន្លោះ​ពេល​ទៅ​ពិនិត្យ ហេតុនេះ​ទើបត្រូវ​ធ្វើ​ការ​តាម​ដាន​នៅ​ផ្ទះ​បន្ថែម។

ប្រើ​ប្រាស់​ថ្នាំ

បើ​យើង​ប្រើ​ថ្នាំ​លើស​ឈាម ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ ពេល​ចង់​ធ្វើ​ការ​ពន្យារ​កំណើត ឬ​មាន​កូន។ គ្រូ​ពេទ្យ​អាច​នឹង​ប្តូរ​ថ្នាំ​ឲ្យ​យើង​ប្រើ​ប្រាស់ ព្រោះ​ថ្នាំ​លើស​ឈាម​ខ្លះ អាច​មាន​គ្រោះ​ថ្នាក់​ដល់​គភ៌​ក្នុង​ផ្ទៃ ដោយ​សារ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​សុក និង​ទារក​មិន​គ្រប់​គ្រាន់។

នៅ​ពាក់​កណ្តាល​នៃការ​ផ្ទៃ​ពោះ​ដំបូង សម្ពាធ​ឈាម​យើង​អាច​ធ្លាក់​ចុះ ជា​ហេតុ​យើង​មិន​អាច​ប្រើ​ថ្នាំ​លើស​ឈាម​មួយ​រយៈ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​របស់​គ្រូពេទ្យ។ បើ​សិន​យើង​លេប​ថ្នាំ​រហូត​ពេល​មាន​ផ្ទៃ​ពោះ យើង​ត្រូវ​ផឹក​រហូត​ដល់​ពេល​សម្រាល​ដូច​គ្នា។ ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា ព្រោះ​ថ្នាំ​មាន​សុវត្ថិភាព ត្រូវ​តែ​ជា​ថ្នាំ​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ និង​មាន​កម្រិត​ថ្នាំ​ត្រឹម​ត្រូវ។

លើសឈាម​ពេល​ពពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

បញ្ចេញ​សកម្មភាព​រាង​កាយ

ធ្វើ​ឲ្យ​ខ្លួន​សកម្ម ឬ​ធ្វើ​លំហាត់​ប្រាណ ដូច​ជា ដើរ ឬ​ហែល​ទឹក អាច​ជួយ​ឲ្យ​សម្ពាធ​ឈាម​ស្ថិត​នូវ​កម្រិត​មួយ​ធម្មតា។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​លំហាត់​ប្រាណ​ល្អ​សម្រាប់​យើង​អំឡុង​ពេល​កំពុង​ពពោះ។ បញ្ចេញ​សកម្ម​ភាព​ផ្សេងៗ គឺ​គ្មាន​គ្រោះ​ថ្នាក់​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​ជំងឺ​លើស​ឈាម​នោះ​ទេ។ តាម​ពិត​ទៅ ធ្វើ​ការ​ឲ្យ​បាន​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បន្ថយ​ហានិភ័យជំងឺបម្រុង​ក្រឡា​ភ្លើង។

បើ​យើង​មិន​មាន​បញ្ហា ឬ​មាន​ជំងឺទាម​ទារ​ឲ្យ​សម្រាក​លើ​គ្រែ ​អាច​ចាប់​ផ្តើម​ធ្វើ​លំហាត់​ប្រាណ​ស្រាលៗ ហើយ​បង្កើន​វា​បន្តិច​ម្តង​ៗ។ គួរ​ចៀស​វាងសកម្ម​ភាព​ណាដែល​ធ្វើ​ឲ្យ​ងាយ​ធ្លាក់ ដួល ដូចជា ជិះសេះ លេង​បាល់​ទាត់ ឬ​វាយ​តេន្នីស​ជាដើម។

ត្រួត​ពិនិត្យ​ទម្ងន់

វា​ជា​រឿង​សំខាន់​ណាស់ក្នុង​ការ​តាមដាន​ទម្ងន់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ គ្រូពេទ្យ​នឹង​ប្រាប់​យើងពី​ទម្ងន់​សម​ស្រប​ដែល​បញ្ជាក់​ថា​យើង​មាន​សុខភាព​ល្អ ទៅ​តាម​តម្រូវ​ការលូត​លាស់​គភ៌​ក្នុង​ផ្ទៃ និង​ទម្ងន់​យើង​មុន​ពេល​មាន​ផ្ទៃ​ពោះ។ ធាត់​លើស​ទម្ងន់អាច​ជា​សញ្ញា​មួយ មាន​ផល​ប៉ះពាល់​ដល់​សម្ពាធ​ឈាម អាច​ធ្វើ​ឲ្យ​រមួល​ក្រពើ ទឹក​នោម​ផ្អែម ឈឺ​សន្លាក់ ក្រហាយ​ចុង​ដង្ហើម ឈឺ​ខ្នង និង​ហត់​អំឡុង​ពេល​មាន​ផ្ទៃពោះ។ កែ​ប្រែ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ឡើង​ទម្ងន់​ចាប់​ពី​ពេល​មាន​ផ្ទៃ​ពោះ​ខែ​ដំបូង​ទៅ បែប​នេះ​អាច​កាត់​បន្ថយ​លើស​ឈាម​ពេល​ពពោះ​បាន។

គ្រប់គ្រង​របប​អាហារ​ឲ្យ​មាន​តុល្យភាព

ញុំាអាហារ​មាន​តុល្យភាព និង​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​តិច អាច​ជួយ​បន្ថយ​ការ​លើស​សម្ពាធ​ឈាម។ ញ៉ាំ​អាហារ​មាន​តុល្យភាព ក៏​អាច​ជួយ​ឡើង​ទម្ងន់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ល្អ។ ស្រីៗ​គួរ​ញុំា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន ដូចជា បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ និង​ផលិត​ផល​មាន​ជាតិ​ខ្លាញ់​ទាប។ គ្រាប់​ធុញ្ញជាតិសម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន។ ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ស្រីៗ​គួរ​ញ៉ាំ​អង្ករ​សម្រូប ហើយ​ត្រូវ​ប្រាកដ​ថា យើង​បាន​ញ៉ាំ​អាហារ​គ្រប់ ៨ មុខ​យ៉ាង​តិច​ក្នុង​មួយ​ថ្ងៃ។ ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​អាហារូបត្ថម្ភ ដើម្បី​ទទួល​បាន​ជំនួយ។

ដឹង​ពី​អ្វី​ដែល​ហួស​កម្រិត

គួរ​ចៀស​វាង​រឿង​ជក់បារី ផឹក​ស្រា ឬ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន។ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ប្រសិន​បើ​យើង​ប្រើ​ប្រាស់​ថ្នាំ​លក់​តាម​ទីផ្សារ ហើយ​បើ​​កំពុង​ប្រើ​ថ្នាំ​ណាមួយ ត្រូវ​ប្រាកដ​ថា មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ថ្នាំ​មួយ​ចំនួន​អាច​មាន​ផល​រំខាន​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម ហេតុនេះ​មាន​សារៈ​សំខាន់​ក្នុង​ការ​តាមដាន និង​រក​ដំបូន្មាន​ពី​ជំនាញ។

គួរ​ចៀស​វាង​ការ​ផឹក​គ្រឿង​ជាតិកាហ្វេអ៊ីន ឬ​ផឹក​ក្នុង​កម្រិត​សមរម្យ​បាន​ហើយ ព្រោះ​ក្រៅ​ពី​អាច​ប៉ះ​ពាល់​ដល់​គភ៌ និង​ម៉ាក់។ ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដល់​សម្ពាធ​ឈាម នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​កាន់​ទង​សុក បង្កើន​ហានិភ័យ រលូត​កូន។ នេះ​បើ​តាម​ការ​សិក្សា​បញ្ហា​រោគ​ស្ត្រី​នៅ​អាមេរិក។ ស្រីៗ​កំពុង​ពពោះ អាច​ផឹក​ជាតិ​កាហ្វេអ៊ីន ត្រឹម​កម្រិត​តិច​ជាង ២០០ មិលី្លក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cdc.gov/physicalactivity/basics/pregnancy/index.htm

https://www.nhs.uk/conditions/pregnancy-and-baby/hypertension-blood-pressure-pregnant/

https://www.nice.org.uk/guidance/cg107/chapter/1-Guidance#reducing-the-risk-of-hypertensive-disorders-in-pregnancy

https://parentinghealthybabies.com/ways-manage-high-blood-pressure-pregnancy/

https://www.nichd.nih.gov/health/topics/preeclampsia/conditioninfo

https://www.bmj.com/bmj/section-pdf/791599?path=/bmj/349/7985/Analysis.full.pdf

https://www.livestrong.com/article/338399-diet-for-pregnant-women-with-high-blood-pressure/

http://americanpregnancy.org/pregnancy-health/caffeine-intake-during-pregnancy/

Spracklen, Cassandra N., Kelli K. Ryckman, Elizabeth W. Triche, and Audrey F. Saftlas. ‘Physical Activity During Pregnancy and Subsequent Risk of Preeclampsia and Gestational Hypertension: A Case Control Study’. Maternal and Child Health Journal 20, no. 6 (2016): 1193–1202. https://doi.org/10.1007/s10995-016-1919-y.

Macdonald-Wallis, Corrie, Kate Tilling, Abigail Fraser, Scott M. Nelson, and Debbie A. Lawlor. ‘Gestational Weight Gain as a Risk Factor for Hypertensive Disorders of Pregnancy’. American Journal of Obstetrics and Gynecology 209, no. 4 (October 2013): 327.e1-327.e17. https://doi.org/10.1016/j.ajog.2013.05.042.

 

កំណែ​ប្រែបច្ចុប្បន្ន

29/03/2021

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កើត​ជំងឺ​លើស​ឈាម គួរ​គេង​របៀប​នេះ ទើប​មិនដាច់​សរសៃ​ឈាម (វីដេអូ)

គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Mar 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម