Heart Valve Disease (ជំងឺប្រឹសបេះដូង)
និយមន័យ ១- អ្វីជាជំងឺប្រឹសបេះដូង? ជំងឺប្រឹសបេះដូង សំដៅលើស្ថានភាពបេះដូងមិនដំណើរការទៅតាមតួនាទី។ ជាធម្មតាប្រឹសបេះដូងមានទាំងអស់ ៤ មានតួនាទីដឹកនាំឈាមហូរឲ្យត្រូវទិសដៅ។ អំឡុងពេលបេះដូងលោតម្ដង ប្រឹសបេះដូងក៏បិត និងបើកម្ដងដូចគ្នា ប៉ុន្តែពេលតួនាទីប្រឹសមិនដំណើរការ អាចរំខានដល់លំហូរឈាម បណ្តាលឲ្យទាំងស្ទះសរសៃអាក់ទែការ៉ូទីត និងអាចកើតជំងឺផ្សេងៗទៀត ដូចជា ជំងឺលើសឈាម និងខ្សោយបេះដូងជាដើម។ ២- កើតឡើងញឹកញាប់ប៉ុណ្ណា? ក្នុងស្ថានភាពនេះច្រើនកើតមានចំពោះមនុស្សចាស់ តែក៏អាចប៉ះពាល់ចំពោះមនុស្សគ្រប់វ័យ។ មិនអាចព្យាបាលជាសះស្បើយនោះទេ ដោយគ្រាន់តែអាចកាត់បន្ថយករណីប្រឈមប៉ុណ្ណោះ។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? អាចមានរោគសញ្ញា អាការៈ ច្រើនយ៉ាងខុសៗគ្នាដូចជា៖ – ហត់ – ញ័រទ្រូង – អស់កម្លាំង – មិនស្រួលខ្លួន ឬឈឺទ្រូង – សន្លប់ – ឈឺក្បាល – ក្អក – ហើមសួត ជង្គង់ ជើង ឬពោះ – ឡើងទម្ងន់គ្មានមូលហេតុ – ចាល់ជាតិទឹក ធ្វើឲ្យហើមនៅផ្នែកចុងនៃអាវយវៈ និងពោះ។ អាចមានរោគសញ្ញាផ្សេងទៀតដែលមិនមាននៅក្នុងបញ្ចីខាងលើ។ បើយើងប្រទះឃើញរោគសញ្ញាទាំងនេះ ឬរោគសញ្ញាគួរឲ្យសង្ស័យ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ ៤- ពេលណាគួរទៅជួបគ្រូពេទ្យ? បើយើងមានរោគសញ្ញារលាកបំពង់ក ឈឺខ្លួន និងក្ដៅខ្លួន សូមទៅជួបជាមួយគ្រូពេទ្យ។ មនុស្សគ្រប់រូបមានលក្ខណៈខុសៗគ្នា ប្រការល្អត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? ករណីខ្លះ ជំងឺនេះមានពីកំណើត យ៉ាងណា បញ្ហាកើតមានញឹកញាប់គឺដោយសារការប្រើថ្នាំ និងបញ្ហាផ្សេងទៀតនាំឲ្យកើតជំងឺនេះដូចជា៖ – រលាកសាច់ខាងក្នុងបេះដូង ដោយសារការបង្ករោគ – […]