backup og meta

ពិតទេ! តន្រ្តីជួយឱ្យលំហាត់ប្រាណកើនប្រសិទ្ធភាព?

ពិតទេ! តន្រ្តីជួយឱ្យលំហាត់ប្រាណកើនប្រសិទ្ធភាព?

កន្លង​មក​​តែ​ង​មាន​ចម្ងល់​មួយ​ចំនួន​ទាក់​ទង​នឹង​តន្រ្តី​ ថា​តើ​ពិត​ជា​ជួយ​ឱ្យ​ការ​ធ្វើ​លំហាត់​ប្រាណ​​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ ពេល​ដែល​ពុំ​បាន​ស្តាប់​​ឬ​ទេ? ជា​​ការ​ស្រាយ​នូវ​​ចម្ងល់​នោះ ​ការ​ស្រាវជ្រាវ​មួយ​បាន​ធ្វើ​ឡើង​នៅ​អង់គ្លេស។

ក្រុម​អ្នក​ស្រាវជ្រាវ​​ពី​សាកលវិទ្យាល័យ Ulster បាន​សិក្សា​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​​២៤​នាក់ ដែល​​មាន​អាយុ​ចាប់​ពី​២៥ ដល់​៦៥​ឆ្នាំ​ និង​បំបែក​ជា​ពីរ​ក្រុម​។ ការ​សិក្សា​បាន​ ឱ្យ​១​ក្រុម​គ្នា​១២​នាក់ ធ្វើ​លំហាត់​ប្រាណ​ដោយ​ដើរ​​តាម​កំណត់​ឱ្យ​បាន​ ១​ម៉ឺន​​ជំហាន​ក្នុង​១​ថ្ងៃ​ ឯ​១​ក្រុម​ទៀត បាន​ឱ្យ​ដើរ​​ញ៉ាប់​ៗ រយៈ​ពេល​៣០​នាទី​​ ព្រម​ទាំង​​ស្តាប់​ចម្រៀង​ ដែល​ក្រុម​ការងារ​បាន​ជ្រើស​រើស​ឱ្យ​ផង​។

អត្ថបទ​ពាក់ព័ន្ធ៖

ក្រោយ​ពី​អនុវត្ត​រួច​ ក្រុម​ការងារ​បាន​តេស្ត​សម្ពាធ​ឈាម​ កូឡេស្តេរ៉ូន និង​ជាតិ​ខ្លាញ់​លើ​ក្រុម​ទាំង​ពីរ​ បន្ទាប់​មក​ទាំង​ពីរ​ក្រុម​តម្រូវ​ឱ្យ​ផ្លាស់​ប្តូរ​​សកម្មភាព​គ្នា​ អនុវត្ត​រយៈ​ពេល​៥​សប្តាហ៍​។ ជា​លទ្ធផល​វិជ្ជមាន​ច្រើន​ជាង​ ​បាន​កើត​ឡើង​លើ​ពេល​​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ហាត់​ប្រាណ ជា​មួយ​ចង្វាក់​តន្រ្តី​​ និង​ប្រើ​តែ​ពេល​៣០​នាទី​ដើរ។ ក្រុម​អ្នក​ស្រាវជ្រាវពិនិត្យ​ឃើញ​ថា​ ពេល​​ក្រុម​ដែល​​ដើរ​តាម​ជំហាន​កំណត់​ដោយ​គ្មាន​តន្រ្តី​ បាន​ថយ​ចុះ​កម្រិត​ជាតិ​ខ្លាញ់​ជា​មធ្យម​១,៨% ខណៈ​ពេល​ដែល​ ក្រុម​អ្នក​ស្តាប់​តន្រ្តី​ហើយ​ដើរ​ត្រឹម​៣០​នាទី បាន​​ស្រក​កម្រិត​ជាតិ​ខ្លាញ់​២,៤​%។

ក្រុម​ការងារ​ស្រាវជ្រាវ​បាន​​រក​ឃើញ​ទៀត​ថា​ នៅ​ពេល​ចលនា​លំហាត់​ប្រាណ​ រស់​រវើក និង​សកម្ម​ទៅ​តាម​ចង្វាក់​ភ្លេង វា​បាន​ជំរុញ​ដល់​​ចលនា​លំហូរ​ឈាម​​នាំ​អុកស៊ីហ្សែន​ទៅ​កាន់​ខួរ​ក្បាល ធ្វើ​ឱ្យ​​វា​បញ្ចេញ​អ័រម៉ូន​​ BDNF (Brain Derived Neurotrophic Factor) ដែល​អ័រម៉ូន​នេះ​ជួយ​​ជំរុញ​​ការ​ផលិត​កោសិកា​ខួរ​ក្បាល​ថ្មី​ៗ និង​ល្អ​សម្រាប់​បេះ​ដូង​ទៀត​ផង។ ដូច​នេះ​ក្រុម​ការងារ​បាន​សន្និដ្ឋាន​​​ថា​ ការ​ស្តាប់​តន្ត្រី​​ដែល​​មាន​ចង្វាក់​រស់រ​រើក ពិត​ជា​ជួយ​ជំរុញ​​ឱ្យ​លំហាត់​ប្រាណ​មាន​ប្រសិទ្ធភាព​ច្រើន៕ ​​​​​

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-51024034

កំណែ​ប្រែបច្ចុប្បន្ន

13/01/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម