backup og meta

វិធីងាយៗ អាចថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 22, 2019

    វិធីងាយៗ អាចថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ

    តម្រង​នោម គឺជា​សរីរាង្គ​សំខាន់​បំផុត​របស់​មនុស្ស​ម្នាក់​ៗ ដូចនេះ​ហើយ​យើងត្រូវ​ថែរក្សា​វា​ឲ្យ​បាន​ល្អ​ដូច​សរីរាង្គ​ដទៃ​ទៀត​ដែរ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ នឹងឲ្យ​ដំបូន្មាន​មួយ​ចំនួន​ដែល​អាច​ជួយ​ការពារ​តម្រង​នោម​មិន​ឲ្យ​ខូច។

    លោក​​វេជ្ជបណ្ឌិត​បាន​លើក​ឡើងថា ​បញ្ហា​ខូច​តម្រង​នោម​អាច​មកពី​មូលហេតុ២ យ៉ាង ទី១ មកពី​មេរោគ​ និង​ទី២ មិនមែន​មេរោគ។ មូលហេតុ​មកពី​មេរោគ គឺ​ជាមេរោគ​ក្នុង​ខ្លួន​ផ្សេង​ៗ ឬ​មេរោគ​មកពី​ខាងក្រៅ ទៅ​បង្ករោគ ធ្វើឲ្យរលាក ​ឬប៉ះពាល់តម្រង​នោម។ ចំណែក​មូលហេតុ​ដែល​បណ្ដាល​បញ្ហា​ខូច​តម្រង​នោម​ផ្សេង​ទៀត គឺ​ដោយសារជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ជាពិសេសអាហារមានជាតិប្រៃពេក ឬ​ផឹក​ស្រា​ជាដើម។ ម្ចាស់​សេវាកម្មថែទាំមនុស្សចាស់តាមផ្ទះ រូបនេះ​បាន​បន្ត​ទៀត​ថា បញ្ហា​នេះ​កើត​លើ​មនុស្ស​គ្រប់​វ័យ មិនមែន​តែ​ចាស់​ៗ​ឡើយ ក្មេង​ៗ​ឥឡូវ​ក៏​សម្បូរ​ច្រើន​ដែរ។

    ចំពោះ​រោគសញ្ញា​ដែល​បញ្ជាក់​ថា​ យើងរលាកតម្រង​នោម គឺក្ដៅ​ខ្លួន ខ្លួនឡើង​ហើម​ ព្រោះ​ក្នុង​ខ្លួន​ចាល់​ជាតិ​ទឹក មិន​សូវ​នោម ទឹកនោមតិច  ហើយ​នោម​មក​មាន​ឈាម/ខ្ទុះ ឬ​ល្អក់កករ។ ប្រសិនបើ​ពិនិត្យ​ឈាម​ គឺ​ឃើញ​ជាតិក្រេអាល់ទីនីន​ឡើង​ខ្ពស់។

    តម្រងនោម

    ចំណែក​ខាងក្រោម​នេះ​ គឺជា​វិធី​ថែរក្សា​តម្រង​នោមឲ្យ​មាន​សុខភាព៖

    ១- កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ ឬ​ផ្អែម​ពេក

    ២- កុំ​ញ៉ាំ​ផលិតផល​មាន​ជាតិ​គីមី

    ៣- កុំ​ផឹក​ស្រា

    ៤- កុំ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ព្រោះ​មាន​ជាតិ​ស្ករ ជាតិ​តូរីន

    ៥- ខិតខំ​ផឹក​ទឹក​ឲ្យ​បាន​ច្រើនយ៉ាងហោចណាស់បាន ២-៣ លីត្រ​/​ថ្ងៃ

    ៦- កុំ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ពេក

    ៧- ហាត់ប្រាណ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួនជាប្រចាំ។

    អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ទេ? សូម្បីងើបពីកៅអី ក៏ឈឺខ្លួនដែរ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម