backup og meta

ពណ៌​ទឹក​នោម​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​​បាន​​​​ច្រើនយ៉ាង

ពណ៌​ទឹក​នោម​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​​បាន​​​​ច្រើនយ៉ាង

ជាទូទៅ​ ទឹក​នោម​មាន​ពណ៌​លឿង​ស្រាល​ ដោយ​សារ​តែ​​ជាតិ​​ពណ៌​ម្យ៉ាង​ឈ្មោះ​ថា Urochrome ហើយ​​ពណ៌​ទឹក​នោម​ធម្មតា​គឺ​មាន​​ភាព​​​ខុសៗ​គ្នា​​ចំពោះ​មនុស្ស​ម្នាក់​ៗ​ ​អាស្រ័យ​លើ​បរិមាណ​នៃ​​ទឹក​ដែល​យើង​ញ៉ាំ។

ជា​មួយ​គ្នា​នេះ​ដែរ​​ ជាតិ​ពណ៌​ និង​សមាសធាតុ​ផ្សំ​ដទៃ​ទៀត​នៅ​ក្នុង​អាហារ​ ព្រម​ទាំង​​ថ្នាំ​ ក៏​អាច​​ផ្លាស់​ប្តូរ​ពណ៌​ទឹក​នោម​របស់​យើង​ឲ្យ​ទៅ​ជា​ពណ៌​ផ្សេង​​បាន​ផង​​ដែរ​​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​​ទឹក​នោម​មាន​ពណ៌​​ខុស​ប្រក្រតី​ វា​​អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​​ដែល​យើង​​មិន​ធ្លាប់​ដឹង​។

.ពណ៌លឿង​ចាស់

ទឹក​នោម​ផ្ទុក​ទៅ​ដោយ​ទឹក​ និង​​​កាក​សំណល់​ ដែល​តម្រង​នោម​យើង​បាន​ច្រោះ​ចេញ​ពី​ឈាម​​។ ប្រសិន​បើ​ទឹក​នោម​មាន​ពណ៌​លឿង​ចាស់​ វា​អាច​បង្ហា​ញ​ថា យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ និង​មាន​​កាក​សំណល់​ច្រើន​ជាង​ធម្មតា​​។​

. ពណ៌​​ក្រហម

ទឹក​នោម​ពណ៌​ក្រហម​ ​អាច​ប្រែប្រួល​ពី​ពណ៌​ផ្កាឈូក​ទៅ​ជា​ពណ៌​ក្រហម​ចាស់​។ យើង​អាច​ដឹង​បាន​ថា​យើង​មាន​រោគ​សញ្ញា​នោម​ឈាម​ឬ​អត់​នោះ​​ ​តាម​រយៈ​​ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​។ តាម​ពិត​ទៅ​ ទឹក​នោម​ក៏​អាច​ប្តូរ​ទៅ​ជា​ពណ៌​ក្រហម​ដែរ​​ នៅ​ពេល​ដែល​វា​មាន​ផ្ទុក​មីយ៉ូក្លូប៊ីន (Myoglobin) ដែល​ជា​​ប្រភេទ​ប្រូតេអ៊ីន​​ភ្ជាប់​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា​សាច់ដុំ។

មួយ​វិញ​ទៀត​ វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​មួយ​ចំនួន​ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​នោម​​ផង​ដែរ​ ដូចជា​គ្រួស​តម្រង​នោម​ ការ​ឆ្លង​មេរោគ​​នៅ​ប្លោក​នោម​ ឬ​មហារីក​ប្លោក​នោម​ជាដើម​។​ ដូច​គ្នា​នេះ​ដែរ​ ការ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់ធ្ងរ​ ក៏​អាច​បណ្ដាល​ឲ្យ​​ទឹក​នោម​មាន​ពណ៌​ក្រហម​ផង​ដែរ​ ដោយ​សារ​តែ​កោសិកា​សាច់​ដុំ​បាក់បែក​ ហើយ​បញ្ចេញ​នូវ​មីយ៉ូក្លូប៊ីន​ក្នុង​បរិមាណ​សម​ល្មម​​មួយ​។​ កត្តាជំងឺ​ស្លេកស្លាំង​  និង​ជំងឺតាឡាសេមៀ​  ក៏​អាច​បង្ក​ទៅ​​ជា​រោគ​​នោម​​ឈាម​​ដូច​គ្នា​ដែរ​។

. ពណ៌​ត្នោត​ ឬ​ខ្មៅ

នៅ​ពេល​ខ្លះ​ សារធាតុ​ប៊ីលីរូប៊ីន​ក្នុង​ទឹក​ប្រម៉ាត់​បង្ក​ឡើង​នៅ​ក្នុង​ឈាម​ ពីព្រោះ​តែ​ជំងឺ​ថ្លើម​ ដូចជា​ជំងឺ​រលាក​ថ្លើម​ ​រោគ​ក្រិន​ថ្លើម​ ឬ​ដុំ​សាច់​ជាដើម​។ ​នៅ​ក្នុង​ករណី​ដែល​ប៊ីលីរូប៊ីន​ក្នុង​ទឹកប្រម៉ាត់​​នេះ​ ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​នោម​ វា​នឹង​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ត្នោត​។ រីឯ​ជំងឺ​មហារីក​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ ​ឈ្មោះថា​មេឡាណូមា ​ក៏​អាច​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ត្នោត​ផង​ដែរ។

ពណ៌ទឹកនោម

. ពណ៌​ទឹក​ក្រូច

ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ ក៏​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ប្រែ​ទៅ​ជា​ពណ៌​ទឹក​ក្រូច​ផង​ដែរ​ ដូចជា​ Isoniazid, ថ្នាំ​ព្យាបាល​ជំងឺ​របេង ថ្នាំa B vitamin និង​ Pyridium ជាដើម​។​ ដូចគ្នាដែរ​ការ​ញ៉ាំ​ការ៉ុត​ និង​ទឹក​ការ៉ុត​នៅ​ក្នុង​បរិមាណ​ច្រើន​ ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹកនោម​យើង​មាន​ពណ៌​ទឹក​ក្រូច​ដូច​គ្នា។

. ពណ៌ខៀវ

មេតធីលីន​ពណ៌ខៀវ (Methylene blue )​ ដែល​ជា​ថ្នាំ​ជ្រលក់​​ពណ៌​​ សម្រាប់​ប្រើ​នៅ​ក្នុង​តេស្ត​វិនិច្ឆ័យ​ផ្សេងៗ​ ក៏​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ប្រែ​ទៅ​ជា​ពណ៌ខៀវ​បាន​ដែរ។​​ពេល​ខ្លះ​ វា​​​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ថ្នាំ​ពេទ្យ​ និង​​​គ្រឿង​ផ្សំ​បែប​បុរាណ​​ថែម​ទៀត​ផង​​។

.ពណ៌​ទឹក​ដោះ​គោ

ពេល​ខ្លះ​ ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហួរ​ទឹក​នោម​ ក៏​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ប្រែ​ទៅ​ជា​ពណ៌​ទឹក​ដោះ​គោ​បាន​ដែរ ពី​ព្រោះ​មេរោគ​​​ធ្វើ​ឲ្យ​មានការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​​បណ្ដាល​ឲ្យ​មានការបញ្ចេញ​កោសិកា​ឈាម​ស​ច្រើន​​។​​ មូលហេតុ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​ទឹក​នោម​ក្លាយ​ជា​ពណ៌​ទឹក​ដោះ​គោ រួម​មាន​អាស៊ីត​អ៊ុយ​រិកជាប្រភេទគ្រីស្តាល់​​  ដែល​មាន​នៅ​ក្នុង​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ផូរីន  ដូចជា​ប្រភេទ​សាច់​គោ​ សាច់​ជ្រូក​ជាដើម​។

.​ ពណ៌​បៃតង

ប្រសិន​បើ​សារធាតុ​ពណ៌​ខៀវ​ ចូល​ទៅ​ក្នុង​ទឹកនោម វា​អាច​នឹង​ធ្វើ​ឲ្យ​ទឹក​នោម​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ ដោយសារ​តែ​ការ​រលាយ​បញ្ចូល​គ្នា​រវាង​សារធាតុ​ពណ៌​ខៀវ និង​យូរុច្រូម​ពណ៌​លឿង​។ ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​មួយ​ចំនួន​ដូចជា​ថ្នាំ​​ក្រពះ (Tagamet) ​និង​ថ្នាំ​ប្រឆាំង​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត (Elavil) ក៏​ធ្វើ​ឲ្យ​ទឹកនោម​ប្រែ​ទៅ​ជា​ពណ៌​បៃតង​បាន​ដែរ។​ លើស​ពី​នេះ​​ វា​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហួរ​​ទឹកនោម​ ឬ​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ ដែល​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​របស់​យើង​ផង​ដែរ​។

. ពណ៌​ស្វាយ

ពណ៌ស្វាយ​ គឺ​ជា​ពណ៌​ទឹកនោម​តែ​មួយ​គត់​ ដែល​មាន​​កើត​ចេញ​ពី​រោគ​សញ្ញា​ថង់​ទឹក​នោម​ពណ៌​ស្វាយ​ ។ វា​កើត​ឡើង​ចំពោះ​អ្នក​ដែល​ដាក់សុងទឹកនោម។ ​នៅ​ពេល​ដែល​បាក់តេរី​ប្រមូល​​ម្ដុំ​នៅ​ថង់​សុងទឹក​នោម​ ឬ​ធាតុ​ទាំង​ពីរ​នេះ​ផលិត​នូវ​សារធាតុ​អ៊ីនឌីរ៉ូប៊ីន(indirubin ) វា​នឹង​ធ្វើ​ឲ្យ​ទឹក​នោម​ប្រែ​ទៅ​ជា​ពណ៌​ស្វាយ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.harvard.edu/newsletter_article/red-brown-green-urine-colors-and-what-they-might-mean

https://www.mayoclinic.org/diseases-conditions/urine-color/symptoms-causes/syc-20367333

កំណែ​ប្រែបច្ចុប្បន្ន

01/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពេលពពោះ ហើយឈឺបង្ហួរនោមអាចមកពីមូលហេតុនេះ

ទម្លាប់​ទប់នោមញឹកញាប់ អាចបង្កផលប៉ះពាល់សុខភាពច្រើនយ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម