និយមន័យ
១- អ្វីជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់?
ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់ ជាបញ្ហាបណ្ដាលមកពីការស្ទះលំហូរទឹកប្រមាត់ចេញពីថ្លើម។ ដោយសារតែការចាល់នេះ ធ្វើឲ្យសារធាតុពុលជ្រាបចូលក្នុងឈាម ហើយការបញ្ចេញទឹកប្រមាត់ពីរាងកាយមិនបានល្អ។ ទឹកប្រមាត់ផ្ទុកធាតុផ្សំជាច្រើន ដោយក្នុងនោះ ក៏មានជាតិប៊ីលីរូប៊ីនផងដែរ ជាជាតិពណ៌កើតឡើង នៅពេលកោសិកាគ្រាប់ឈាមក្រហមងាប់។ ជាតិប៊ីលីរូប៊ីន មានពណ៌លឿង អាចធ្វើឲ្យលេចឡើងពណ៌លឿងនៅលើស្បែក ភ្នែក និងស្រទាប់ភ្នាស បើសិនរាងការមានផ្ទុកជាតិប៊ីលីរូប៊ីនច្រើនពេក។
២- ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់កើតញឹកញាប់ដែរទេ?
ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់ អាចកើតឡើងលើមនុស្សគ្រប់វ័យ។ បើមានចម្ងល់ណាមួយ ពាក់ព័ន្ធជំងឺនេះ គួរសាកសួរគ្រូពេទ្យជំនាញ។
រោគសញ្ញា
៣- រោគសញ្ញាជំងឺខាន់លឿនដោយសារស្ទះទឹកប្រមាត់មានអ្វីខ្លះ?
រោគសញ្ញាជំងឺខាន់លឿនដោយសារស្ទះទឹកប្រមាត់ ឧស្សាហ៍ជួបជាង មានដូចជា៖
– ឡើងលឿងលើស្បែក និងគ្រាប់ភ្នែក
– លាមកស ទឹកនោមមានពណ៌ក្រមៅ
– មានរមាស់លើស្បែក
នៅពេលស្ថានភាពជំងឺធ្ងន់ធ្ងរ រោគសញ្ញាផ្សេងៗទៀត នឹងលេចឡើងដូចជា៖
– ឈឺចុកចាប់ពោះខ្លាំង
– ក្ដៅខ្លួន
– ព្រឺរងា
– ក្អួត ឬចង្អោរ
រោគសញ្ញាដទៃទៀត អាស្រ័យលើមូលហេតុបង្កឲ្យចាល់ កកស្ទះទឹកប្រមាត់ ក៏អាចបណ្តាលឲ្យអស់កម្លាំងផងដែរ។ ហេតុនេះ បើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រយ័ត្នទៅជួយពេទ្យជាបន្ទាន់។
៤- ពេលណាត្រូវទៅជួបពេទ្យ?
ក្នុងករណីមានចម្ងល់ ឬមានរោគសញ្ញាមិនប្រក្រតីណាមួយ ឬសង្ស័យថាមានជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់ សូមពិគ្រោះជាមួយគ្រូពេទ្យ ។
មូលហេតុបង្ក
៥- ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់បង្កឡើងដោយមូលហេតុអ្វីខ្លះ?
មូលហេតុចម្បងបង្កឲ្យកើតជំងឺខាន់លឿងដោយសារការស្ទះទឹកប្រមាត់ មកពីលំហូរទឹកប្រមាត់ទៅពោះវៀន ត្រូវបានរារាំង ហើយជ្រៀតចូលទៅក្នុងប្រព័ន្ធឈាម។ នេះអាចមកពីមូលហេតុការស្ទះបំពង់ទឹកប្រមាត់ មកពីមានក្រួសក្នុងប្រមាត់ ដុំមហារីកថង់ទឹកប្រមាត់ សុទ្ធសឹងបង្កជាការកកស្ទះនៅតំបន់បំពង់នេះ ជួបជាមួយនឹងដើមពោះវៀនតូច ហើយអាចជាមហារីកទៀតផង។
មហារីកលំពែង ក៏អាចធ្វើឲ្យមានការស្ទះដែរ ព្រោះថាវានៅជិត Ampulla of Vater ជាបំពង់ភ្ជាប់លំហូរទឹកចេញពីលំពែងទៅពោះវៀនតូច។
មានជំងឺដទៃទៀត អាចបង្កឲ្យទៅជាខាន់លឿងនេះ ដូចជា ជំងឺសង្កត់ទៅលើបំពង់ទឹកប្រមាត់ រាប់បញ្ចូលទាំងអាការៈហើមកូនកណ្ដុរ ឬក៏ស្នាមក្រិនដោយសារបង្ករោគពីមុន ឬការវះកាត់ដុំគីស ដែលកើតមានលើលំពែងជាដើម។
កត្តាប្រឈម
៦- កត្តាប្រឈមនាំឲ្យកើតជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់មានអ្វីខ្លះ?
កត្តាប្រឈមនាំឲ្យកើតជំងឺខាន់លឿនដោយសារស្ទះទឹកប្រមាត់ អាចមានច្រើន ហេតុនេះបើមានចម្ងល់ គួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់ ជាជំងឺធ្ងន់ធ្ងរ មានអត្រាខ្ពស់គ្រោះថ្នាក់ដល់ជីវិត បើមិនរកឃើញឲ្យបានលឿនទេនោះ។ ជាទូទៅ បើរកឃើញលឿន ការវះកាត់សម្រួលបញ្ហាស្ទះ អាចទៅរួចហើយ ទន្ទឹមនឹងនេះការព្យាបាលរួមផ្សំផ្សេងទៀត ក៏អាចធ្វើទៅបាន ដើម្បីពន្យារអាយុជីវិត។
ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់ អាចធ្វើការកំណត់បាន តាមរយៈតេស្តជាច្រើនប្រភេទរួមផ្សំគ្នា ដូចជាតេស្តឈាម ដើម្បីរកមើលកម្រិតប៊ីលីរូប៊ីន ការថតឆ្លុះអេកូថ្លើម និងបំពង់ទឹកប្រមាត់ដើម្បីស្វែងរកការស្ទះ។ CT Scan ក៏អាចជួយសម្រួលដល់ការពិនិត្យរកមើលមូលហេតុជំងឺនេះផងដែរ។
៨- គួរព្យាបាលដោយវិធីណា?
វិធីព្យាបាលជំងឺនេះ អាស្រ័យលើមូលហេតុជំងឺ ដោយគ្រូពេទ្យ អាចផ្ដល់ថ្នាំដើម្បីកាត់បន្ថយអាការៈឈឺចាប់ និងថ្នាំផ្សះដើម្បីព្យាបាលការករោគទាក់ទងនឹងជំងឺក្រួសក្នុងថង់ទឹកប្រមាត់។
គ្រូពេទ្យអាចណែនាំឲ្យថតបំពង់ទឹកប្រមាត់តាមស្បែក (PTC) ជាមួយការការបញ្ចេញទឹកប្រមាត់ចោលតាមស្បែកផងដែរ ដែលជាវិធីព្យាបាលល្អមួយ ជួយបញ្ចេញទឹកប្រមាត់ចាល់ក្នុងថ្លើមចេញមកក្រៅបាន។
បើមានគ្រោះក្នុងថង់ទឹកប្រមាត់ ការដាក់សុង ដើម្បីយកគ្រោះដែលបង្កការស្ទះនោះចេញ ត្រូវបានណែនាំឲ្យធ្វើ ដោយការថតសុង ពេលខ្លះគេយកមកអនុវត្តបណ្ដោះអាសន្ន ដើម្បីសម្រួលលំហូរទឹកប្រមាត់ចាល់ស្ទះ ការពារករណីបង្ករោគដោយបាក់តេរី មុនពេលធ្វើការវះកាត់។ បន្ទាប់មក អាចមានការវះកាត់ដោយប្រើឧបករណ៍តូចៗ ចោះស្បែកពោះដើម្បីយកថង់ទឹកប្រមាត់ចេញ។
បើមូលហេតុស្ទះ មកពីមហារីកវិញ វិធីព្យាបាលដើម្បីមានជីវិតរស់បានយូរនោះ វះកាត់យកដុំមហារីកនោះចេញ ឲ្យបានលឿនបំផុត។
ជាអកុសលគ្នាយើងមានជំងឺមហារីកទាំងអស់ សុទ្ធតែមិនអំណោយដើម្បីធ្វើការវះកាត់នោះទេ ហើយមានតែការព្យាបាលដោយគីមី និងកាំរស្មីប៉ុណ្ណោះ អាចធ្វើទៅបាន។ ចំពោះគ្នាយើងមានជំងឺនេះ នៅពេលដឹងថាមានមហារីកហើយខាន់លឿង ដោយសារការចាល់នេះ អាចបន្ធូរបានដោយដាក់ស្តេនចូលតាមសុង ដោយប្រើការថតកាំរស្មីដើម្បីជំនួយរូបភាព។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- វិធីថែទាំពេលមានជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់
ដើម្បីកាត់បន្ថយការចាល់ទឹកប្រមាត់ ដោយសារក្រួសក្នុងថង់ទឹកប្រមាត់ ត្រូវញ៉ាំអាហារ មានជីវជាតិល្អ និងមានតុល្យភាព ព្រមទាំងកាត់បន្ថយការផឹកស្រា និងញ៉ាំជាតិខ្លាញ់ច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]