ជំងឺឫសដូងបាត

ជំងឺឫសដូងបាត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជាជំងឺឫសដូងបាត​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឫសដូងបាត

ព្យាបាលឫសដូងបាតដោយវះកាត់រួចអាចដុះឡើងវិញ ឫអត់?

ទប់​លាមក អង្គុយ​យូរ ឬ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែឈើ ជា​មូល​ហេតុ​បង្ក​ឲ្យ​គ្នា​យើង​ប្រឈម​នឹង​ជំងឺ​ឫសដូងបាត​ទាំង​ប្រុស​ទាំង​ស្រី បើ​ស្រីៗ​មួយ​ចំនួនវិញ​ច្រើន​កើត​នៅ​ពេល​ពពោះ។ ឫសដូង​បាត អាច​ព្យាបាល​ដោយ​ថ្នាំ​លាប ញ៉ាំ​អាហារ​បំប៉ន​សម្បូរ​ជាតិ​កាក​សរសៃ ឬ​វះ​កាត់​ចោល​តែ​ម្ដង។ បើ​យើង​សម្រេច​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​ហើយ វា​អាច​កើត​ឡើង​បាន​ម្ដង​ទៀត ឬ​អត់? កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ គ្នា​យើង​សាក​ទាយ​មើល៍ បើ​វះកាត់​ព្យាបាល​ឫសដូងបាត​រួច អាច​កើត​វិញ​បាន​អត់? ចម្លើយ​នោះ​គឺ អាច។ ជា​ធម្មតា ការ​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​អាច​ជា​ជម្រើស​ព្យាបាល​ល្អ​មួយ ប៉ុន្តែ​ការ​កើត​ឡើង​វិញ ឬ​មិន​កើត​នោះ អាស្រ័យ​ទៅ​លើ​ថា តើ​យើង​អាច​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ដូច​ជា​អាហារ និង​ទម្លាប់​បន្ទោរ​បង់​បាន​ល្អ​ប៉ុនណា​ដោយ​ចៀសវាង​បញ្ហា​ទល់លាមក ឬ​ប្រឹង​ជុះ។ ទន្ទឹម​នឹង​នេះ មនុស្ស​ប្រហែល ៥ នាក់​ក្នុង​ចំណោម ១០០ នាក់​កើត​ជំងឺ​នេះ​​ឡើង​វិញ​ក្រោយ​ព្យាបាល​ឫសដូងបាត​ដោយ​វះ​កាត់។ កុំ​បារម្ភ! ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​ព្យាបាល អាច​គ្រប់​គ្រង​បាន ដោយ​មិន​គិត​ពី​វិធី​ព្យាបាល​ណា​មួយ​ឡើយ អ្នក​ជំងឺ​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​អាច​គ្រប់​គ្រង​នៃ​ការ​កើត​ឡើង​វិញ​នៃ​ជំងឺ​ឫសដូងបាត។ ដើម្បី​ចៀស​វាង​ជំងឺ​ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​វះ​កាត់ មាន​ការ​ណែនាំ​ពី​របប​អាហារ និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ប៉ុន្តែ​យើង​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដូច​ជា៖ ១. ការពារ​ទល់លាមក​ដោយ​ញ៉ាំ​ផ្លែឈើ បន្លែ និង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ផ្សេង​ទៀត។ អាហារ​ទាំង​មាន ខាត់ណាខៀវការ៉ុត សណ្ដែក ឬ​ប្រើ​ជា​ថ្នាំ​បំប៉ន​ជាតិ​សរសៃ​ជា​ប្រចាំ​ក៏​បាន។ ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ យ៉ាង​ហោច​ណាស់ ៦-៨កែវ/ថ្ងៃ ៣. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន ៤. ព្យាយាម​បន្ទោរ​បង់​ភ្លាមៗ​បើ​មាន​អារម្មណ៍​ថា​ឈឺ​ពោះ កុំ​ទប់ ៥. ព្យាយាម​កុំ​ប្រឹង​ខ្លាំង​ពេល​ជុះ ឬ​អង្គុយ​មួយ​កន្លែង​យូរ​ពេក ចំណាំ៖ ក្នុង​ករណី​ព្យាបាល​ឫសដូងបាត​រួច​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ