មានមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ខ្លំាងពេកទេ ពេលបត់ជើងធំឃើញមានចេញឈាមមកជាមួយ ព្រោះភាគច្រើនគិតថា វាបណ្ដាលមកជំងឺឫសដូងបាតប៉ុណ្ណឹងឯង ប៉ុន្តែក្រៅពីជំងឺនេះ វាក៏អាចជាសញ្ញានៃជំងឺកាចសាហាវមួយទៀតដែរ។
មានមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ខ្លំាងពេកទេ ពេលបត់ជើងធំឃើញមានចេញឈាមមកជាមួយ ព្រោះភាគច្រើនគិតថា វាបណ្ដាលមកជំងឺឫសដូងបាតប៉ុណ្ណឹងឯង ប៉ុន្តែក្រៅពីជំងឺនេះ វាក៏អាចជាសញ្ញានៃជំងឺកាចសាហាវមួយទៀតដែរ។

ចំពោះបញ្ហានេះ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន បានបកស្រាយឲ្យដឹងថា “អ្នកជំងឺភាគច្រើន គិតថាបត់ជើងមកឈាម ទាក់ទងនឹងជំងឺឫសដូងបាត តែតាមពិតមិនប្រាកដថា ជាជំងឺឫសដូងទេ។ ការបត់ជើងចេញមកមានឈាមមិនមែនមានតែជំងឺឫសដូងបាតមួយមុខទេ គឺអាចមានជំងឺមហារីកពោះវៀន ដែលយើងត្រូវមានការប្រយ័ត្ន’។
ក្រៅពីការបត់ជើងមានឈាម រោគសញ្ញានៃជំងឺមហារីកពោះវៀនរួមមាន៖
– ស្រកគីឡូដោយឯកឯង
– ឈឺពោះនៅពេលយប់
– ទល់លាមក ឬរាករូសញឹកញាប់
– អស់កម្លាំង ខ្សោយ មានអារម្មណ៍ថាហត់ៗ
– ស្លេកស្លាំង
– តឹងពោះ ជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងករណីដែលអ្នកជំងឺមានចេញរោគសញ្ញាដែលបានរៀបរាប់ខាងលើ និងមានវ័យចំណាស់ (អាយុចាប់ពី៤៥ឆ្នាំឡើង) ត្រូវធ្វើរោគវិនិច្ឆ័យ ដោយការឆ្លុះមើលពោះវៀនឲ្យបានឆាប់បំផុត ចៀសវាងពោះវៀនអាចមានបញ្ហាធ្ងន់ធ្ងរ ពីព្រោះជំងឺមហារីកពោះវៀន អាចព្យាបាលជាសះស្បើយ គ្មានបញ្ហាអីដែលគួរឲ្យស្មុគស្មាញទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕