backup og meta

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់

គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​ចាប់​អារម្មណ៍​ទៅ​លើ​អាការៈ​ពុល​ចំណី​អាហារ​នៅ​ឡើយ​ទេ ខ្លះ​ឲ្យ​តែ​ឃើញ​ចំណី​ចំណុក​ដឹង​តែ​ពី​ញ៉ាំហើយ​ឲ្យ​តែ​ជា​របស់​ឆ្ងាញ់ៗ។ បើ​យើង​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ដ្បិតតែ​ឆ្អែត​មែន ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​ឈឺ​ពោះ រាក ក្អួត ឬ​បង្ក​ជា​ការ​ពុល​ចំណី​អាហារ​កើត​ឡើង។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ពុល​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត​។ល។ រោគ​សញ្ញា​នៃ​អាការៈ​ពុល​ចំណី​អាហារ​ខុស​គ្នា​ទៅ​តាម​ប្រភព​នៃ​ការ​ចម្លង​មេរោគ តែ​ភាគ​ច្រើន​វា​មាន​សញ្ញា​ដូចជា៖

– ចង្អោរ ក្អួត

– រាក​រូស​ខ្លាំង (ទឹកៗ ឬ​មាន​លាយឈាម)

– ឈឺ ចុក​ពោះ

– ក្ដៅខ្លួន

រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ហើយ។ ការ​ឈឺ​ចាប់​ដែល​បង្ក​ឡើង​ដោយ​ការ​ពុល​ចំណី​អាហារ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ​ក៏​មាន។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ភាគ​ច្រើន​នៃ​ការ​ពុល​អាហារ​មាន​សភាព​ស្រាល ហើយ​អាច​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ព្យាបាល។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយ​ចំនួន ត្រូវ​ការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​អ្នក​ជំងឺ​មាន​អាច​ពុល​ចំណី​ខ្លាំង ហើយ​ចេញ​រោគ​សញ្ញា​ដូច​ជា៖

– ក្អួត​ញឹកញាប់

– រាក​រូស លើស​ពី​៣ថ្ងៃ

– ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង

– ខ្សោះ​ជាតិ​ទឹក (ស្ងួត​មាត់ ស្រេក​ទឹកខ្លាំង មិន​មានទឹក​នោម…)

– ស្រវាំង​ភ្នែក ឬ​ខ្សោយ​សាច់​ដុំ​ជាដើម។

បើ​យើង​ជា​មនុស្ស​ធម្មតា សុខភាព​ល្អ មាំ​ទាំ​ពុល​ចំណី​អាហារ វា​មិន​សូវ​ជា​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល មនុស្ស​ចាស់ ស្ត្រី​ពពោះ ទារក ឬកូន​ក្មេង ឬ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​មាន​បញ្ហា​ពុល​ចំណី​អាហារ វា​អាច​គំរាម​កំហែង​ដល់​សុខភាព​ព្រោះ៖

មនុស្ស​ចាស់៖ នៅ​ពេល​វ័យ​កាន់​តែ​ចាស់​ទៅៗ ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ខ្លាំង​ក្លា អាច​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​ដូច​កាល​នៅ​ក្មេង​​បាន​ឡើយ។

ស្ត្រី​ពពោះ៖ អំឡុង​ពេល​ពពោះ ការ​ប្រែប្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​ចលនា​ឈាម​រត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ពុល​អាហារ។ ស្ត្រី​ពពោះ​អាច​មាន​ប្រតិកម្ម​ខ្លាំង​ជាង​អ្នក​ដទៃៗ ហើយ​បើ​ក្នុង​ករណី​កម្រ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ទារកក្នុងផ្ទៃ​ផង​ដែរ។

ទារក ឬ​ក្មេង​តូចៗ៖ ដោយ​សារ​នៅ​តូច ប្រព័ន្ធ​ការពារ​រាង​កាយ នៅ​មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ​នៅ​ឡើយ។

មនុស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ៖ មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម ថ្លើម អេដស៍ ឬ​មួយ​ទទួល​ការ​ព្យាបាល​ដោយ​គីមី ឬ​ការ​ព្យាបាល​ដោយ​កាំរស្មី​សម្រាប់​ជំងឺ​មហារីក កាត់​បន្ថយ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

វិធីសាស្រ្តចម្អិន និងទុកដាក់អាហារ បង្ការពុលអាហារ ឬរាករូស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម