backup og meta

អ្នកជំងឺខ្សោយពោះវៀន គួរតមអាហារអ្វីខ្លះ មិនធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ?

អ្នកជំងឺខ្សោយពោះវៀន គួរតមអាហារអ្វីខ្លះ មិនធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ?

ជំងឺ​ខ្សោយ​ពោះវៀន ជា​បណ្តុំ​រោគ​សញ្ញា​បញ្ជាក់​ថា អ្នក​ជំងឺ​មាន​បញ្ហា​ក្នុង​ពោះវៀន។ ជំងឺ​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​និយម​របស់​គ្រូពេទ្យ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់​អ្នក​ជំងឺ​ដូចជា ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ជំងឺ​ខ្យល់ក្នុង​ពោះវៀន ឬហើម​ពោះវៀន​ជាដើម។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

អ្នក​ជំងឺ​ខ្សោយ​ពោះវៀន​ភាគ​ច្រើន​បង្ហាញ​នូវ​រោគ​សញ្ញា​ដូចជា រាករូស ឈឺ ចុកឆ្អល់ តឹង​ណែន​ក្នុង​ពោះ ញ៉ាំ​ឆាប់​ឆ្អែត ឬ​ទល់​លាមក​ជាដើម។ ចំណែក​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បញ្ហា​ខ្សោយ​ពោះវៀន​កើត​ឡើង​បាន​អាច​មក​ពី​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ពោះវៀន កើត​ស្ត្រេស​ខ្លាំង​ពេក និង​ការ​ផ្លាស់ប្ដូរ​ពពួក​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​របស់​យើង។

ជំងឺ​ខ្សោយពោះវៀន​មិន​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ដូច​បង្ក​ជា​ជំងឺ​មហារីក​ពោះវៀនទេ ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​រាករូស​រ៉ាំរ៉ៃ ឬ​ទល់​លាមក​រ៉ាំរ៉ៃ វា​អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ឫសដូងបាត​។ លើស​ពី​នេះ ជំងឺ​ខ្សោយ​ពោះវៀន​អាច​ធ្វើ​ឲ្យ​គុណភាព​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថយចុះ ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​អ្នក​ជំងឺ និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​បញ្ហា​កង្វះ​ជាតិ​ទឹក។

តើ​អ្នក​ជំងឺ​ខ្សោយ​ពោះវៀន គួរ​តម​អ្វី​ខ្លះ?

ជា​ទូទៅចំណី​អាហារ​មិន​មែន​ជា​កត្តា​បង្ក​ជំងឺ​ខ្សោយ​ពោះវៀន​ទេ ប៉ុន្តែ​ចំណី​អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​លេច​ចេញ​រោគ​សញ្ញា​ខ្សោយ​ពោះវៀន​កាន់តែ​ច្បាស់ និង​ខ្លាំង​ក្លា។។ អ្នក​ជំងឺ​ម្នាក់ៗ​អាច​ឆ្លើយ​តប​ទៅ​នឹង​ចំណី​អាហារ​ខុស​ៗគ្នា​ដូចជា៖

– ខ្លះ​ញ៉ាំ​ម្ជូរ​មិន​បាន

– ខ្លះ​ញ៉ាំ​ស៊ុត​មិន​បាន

– ខ្លះ​ញ៉ាំ​បន្លែ​មិន​បាន​។ល។ នេះ​មាន​ន័យ​ថា ការ​តម​ចំណី​អាហារ​ធ្វើ​ទៅ​តាម​ករណី​របស់​អ្នក​ជំងឺ​នីមួយៗ។

ជំងឺ​ខ្សោយ​ពោះវៀន​នេះ មិន​ទាន់​មាន​វិធី​បង្ការ​ណា​មួយ​ជាក់​លាក់​ទេ ព្រោះ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន​មិន​ទាន់​រក​ឃើញ​នៅឡើយ ប៉ុន្តែ ​គេ​សង្កេត​ឃើញ​ថា សុខភាព​ផ្លូវចិត្ត​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជំងឺ​នេះ។ អ្នក​ដែល​មាន​សម្ពាធ​ការងារ ឬ​គ្រួសារ​ច្រើន ភាគ​ច្រើន​មាន​បញ្ហា​នេះ​ជា​ញឹក​ញាប់។ អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ភាគច្រើន​មិន​មាន​បញ្ហា​នេះ​ទេ។រាករូស

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម