backup og meta

​អ្នក​ជំងឺ​រលាក​ក្រពះ គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នក​ជំងឺ​រលាក​ក្រពះ គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រលាក​ក្រពះ​ គឺ​ជា​ការ​រលាក​ ឬ​ក្រហាយ​នៃ​ស្រទាប់​ក្រពះ​ ហើយ​ជួនកាល​​ វា​មិន​ចេញ​រោគ​សញ្ញា​ឡើយ​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​រលាក​ក្រពះ​នេះ​ មាន​ដូចជា​​ឈឺ​ពោះ​ ហើម​ពោះ​ ចង្អោរ​ ពិបាក​​រំលាយ​អាហារ​ និង​បាត់បង់​ចំណង់​អាហារ។ នៅ​ក្នុង​ករណី​ខ្លះ​ ជំងឺ​រលាក​ក្រពះ​ក៏​អាច​នាំ​ឲ្យ​មាន​ដំបៅ​ និង​អាច​ក្លាយ​ជា​មហារីក​ក្រពះ​ផង​ដែរ​ ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​។ ពិត​ណាស់​ អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​​កាន់​តែ​ធ្ងន់ធ្ងរ​ ដោយ​​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ក្រពះ​ ខណៈ​អាហារ​ផ្សេង​ទៀត​ជួយ​កាត់​បន្ថយ​​ភាព​មិន​ស្រួល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​អាការៈ​ឈឺចាប់​ថែម​ទៀត​ផង​។

អាហារ​​​គួរ​ញ៉ាំ​ ប្រសិនបើ​យើង​​មាន​ជំងឺ​រលាក​ក្រពះ​

១. អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់

អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ដូចជា​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ​ ​រួម​មាន​ផ្លែ​​ប៊ឺរី​ និង​បន្លែ​ពណ៌​បៃតង​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល។​ ដូច្នេះ​ហើយ​ទើប​​អាហារ​ប្រភេទ​នេះ​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​មាន​​ជំងឺ​រលាក​ក្រពះ​។ ផ្កា​ខាត់​ណា​ខៀវ​​ល្អ​បំផុត​សម្រាប់​សុខភាព​ក្រពះ​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ប៉ុណ្ណោះ​ទេ ​វា​ថែម​ទាំង​មាន​កម្រិត​sulforaphane​ ខ្ពស់​ ជា​សមាសធាតុ​ផ្សំ​អាច​សម្លាប់​ពពួក​បាក់តេរី​H. Pylori ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​។

២. ​អាហារ​សំបូរ​ខ្លាញ់​សុខភាព​

ទោះ​បី​ជា​អាហារ​ខ្លាញ់​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រលាក​ក្រពះ​ ប៉ុន្តែ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ខ្លាញ់​សុខភាព​​​ ជា​ករណី​លើកលែង​។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ត្រី​សាម៉ុន​ គ្រាប់​ជី​​ អាច​កាត់បន្ថយ​ការ​រលាក​ស្រទាប់​ក្រពះ​ ក៏​ដូចជា​អាច​ការពារ​យើង​ប្រឆាំង​នឹង​​​ការ​រលាក​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប្រភព​ផ្សេង​ទៀត​នៃ​ខ្លាញ់​សុខភាព​មាន​ផ្លែ​ប៊ឺរ​ ប្រេង​អូលីវ និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត​។

៣. អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​Probiotic

​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ​​ពពួក​Probioticsដូចជា​ទឹក​ដោះ​គោ​ជូរ​ និង​គីមឈី​អាច​ជួយ​ប្រឆាំង​នឹង​បាក់តេរី​H.pylori ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​បង្កើន​សមត្ថភាព​ពោះវៀន​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​​​ថែម​ទៀត​ផង​។

​​៤. អាហារ​សំបូរ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​

ប្រូតេអ៊ីន​ជួយ​ជួសជុល​​ការ​បំផ្លាញ​​ពី​​ជំងឺ​រលាក​ក្រពះ​។​ ​ប៉ុន្តែ​ មិន​មែន​ប្រូតេអ៊ីន​ទាំង​អស់​សុទ្ធ​តែ​​ល្អ​​ឡើយ​ ហេតុ​នេះ​ហើយ យើង​គប្បី​ជ្រើសរើស​ប្រភេទ​ប្រូតេអ៊ីន​ដែល​គ្មាន​ខ្លាញ់​ ប្រសិនបើ​យើង​កំពុង​តែ​ប្រឈម​នឹង​​ជំងឺ​រលាក​ក្រពះ​។​ ប្រភព​នៃ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ដែល​ល្អ​មាន​ដូចជា​សាច់​មាន់​ ស៊ុត​ផ្នែក​ពណ៌​ស​ ត្រី​ធូណា​ និង​សណ្ដែក​។

៥. អាហារ​សំបូរ​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ និង​សារជាតិ​ flavonoid

ទន្ទឹម​នឹង​នេះ​ដែរ សារជាតិ​Flavonoids គឺ​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​បាក់តេរី​ ​ព្រម​ទាំង​រារាំង​ការ​លូតលាស់​នៃ​បាក់តេរី​ជា​ច្រើន​ រួម​ទាំង​H.pylori។​ ខ្ទឹម​ស​ និង​ខ្ទឹម​បារាំង​​គឺ​សុទ្ធ​តែ​ជា​ប្រភព​ល្អ​នៃ​សារធាតុ​Flavonoids។​ ចំណែក​ឯ​អាហារ​ប្រឆាំង​នឹង​បាក់តេរី​មួយ​ចំនួន​ទៀត​ មាន​ដូចជា​ទឹក​ឃ្មុំ​ ខ្ញី និង​រមៀត​។

​អាហារ​​​​មិន​គួរ​ញ៉ាំ​ ប្រសិនបើ​យើង​​មាន​ជំងឺ​រលាក​ក្រពះ​

១. អាហារ​ និង​ភេសជ្ជៈ​​មាន​ជាតិ​អាស៊ីដ​

យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ថា​ ភេសជ្ជៈ​​ដែល​មាន​ជាតិ​ស្ករ​ច្រើន​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ​ ហើយ​ពពួក​​ផ្លែ​ក្រូច​ និង​ទឹក​ក្រូច ​​សុទ្ធ​តែ​មាន​ជាតិ​អាស៊ីដ​។​ បន្ថែម​ពី​នេះ​ អាហារ​មួយ​ចំនួន​ទៀត​ដូចជា​កាហ្វេ និង​ផ្លែ​ប៉េងប៉ោះ​ ក៏​មាន​ជាតិ​អាស៊ីដ​ដូចគ្នា​ ដែល​​ផ្ដល់​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​ជំងឺ​រលាក​ក្រពះ​យ៉ាង​ធ្ងន់ធ្ងរ​។

២. អាហារ​ចៀន​ និង​ខ្លាញ់​

អាហារ​ចៀន​ និង​ខ្លាញ់​​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ដែល​​ត្រូវ​បាន​ផ្សារភ្ជាប់​​​ទៅ​នឹង​ជំងឺ​រលាក​ក្រពះ​។​ ជា​ទូទៅ​ ប្រសិនបើ​យើង​មាន​ជំងឺ​រលាក​ក្រពះ​ស្រាប់​ យើង​គប្បី​ជៀសវាង​ញ៉ាំ​ពពួក​អាហារ​ទាំងនេះ​។

រលាកក្រពះ

៣. អាហារ​ហឹរ និង​គ្រឿង​ទេស​មាន​ជាតិ​ហឹរ​

ជាក់​ស្ដែង អាហារ​ហឹរ​ និង​គ្រឿង​ទេស​ដូចជា​ម្ទេស និង​វ៉ាសាប៊ី (​អាហារ​បែប​ជប៉ុន) ​នឹង​ធ្វើ​ឲ្យ​បញ្ហា​រលាក​ក្រពះ​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​ទ្វេ​ដង​។​

៤. ភេសជ្ជៈ​មាន​ជាតិ​អាកុល​

ដោយ​សារ​តែ​​ជាតិ​អាកុល​គឺ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​រលាក​ក្រពះ​ ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រលាក​ក្រពះ​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល​។ ជាតិ​អាកុល​អាច​ធ្វើ​ឲ្យ​រលាក​ និង​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ស្រទាប់​ក្រពះ​ ជា​ហេតុ​​នាំ​ឲ្យ​ជំងឺ​រលាក​ក្រពះ​របស់​យើង​មិន​ងាយ​ជា​សះស្បើយ​ឡើយ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/6-foods-to-eat-and-7-to-avoid-if-youre-suffering-from-gastritis-620560/

https://www.verywellhealth.com/gastritis-diet-what-to-eat-for-better-management-4767967

https://www.eatthis.com/gastritis-diet-foods-list/

កំណែ​ប្រែបច្ចុប្បន្ន

01/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ

ដឹងអត់! ព្រីងមានប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម