backup og meta

ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន

ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន

ឈឺពោះ ឆ្អល់ពោះ​​ អាច​មាន​មូលហេតុ​ច្រើន​ណាស់ ដូចជា​ ច្រាល​ទឹកអាស៊ីដ ​ទល់​លាមក ​កន្ទ្រាក់​សាច់​ដុំ​ពោះ  ឬ​ដំបៅ​អាច​បង្ក​ឲ្យ​ឈឺ។ គ្នា​យើង​មាន​បញ្ហា​នេះ​​ភាគច្រើន អត់​សូវ​ខ្វាយខ្វល់ ស្វែង​រក​ការ​ព្យាបាល​ទេ ទិញ​ថ្នាំ​ផ្តេសផ្តាស​មក​លេប ទាំង​មិន​បាន​ទៅ​ជួប​ពេទ្យ ចុង​ក្រោយ​នឹង​ទឹកភ្នែក ព្រោះ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ។ បើ​មាន​បញ្ហាឈឺពោះ ឆ្ងល់ពោះ សូមស្វែង​ខាង​ក្រោម​ជាមួយ “Hello គ្រូពេទ្យ’ ដើម្បីដឹង​វិធី​ធ្វើ​ឲ្យ​ធូរស្រាល។

១- ឈឺឆ្អល់ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ

ថ្នាំ​កាត់​បន្ថយ ឬ​បន្សាប​អាស៊ីដ​ក្នុង​ក្រពះ ត្រូវថ្នាំ​ព្យាបាល​ជាតិ​ហ្គាស ​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជាទេ តាម​រយៈ​​ពពួក​ថ្នាំ​​ផ្ទុក​ធាតុផ្សំ​ Simethicone ដូចជា ​Mylanta® ​និង ​Gas-X® ជាដើម។ ថ្នាំ​ជួយ​កាត់​បន្ថយ​ការ​ផលិត​ជាតិ​អាស៊ីដ ហៅថា ​H-2-receptor blockers ​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​ ដូចជា​ ថ្នាំ Cimetidine (Tagamet HB®), ​Famotidine (Pepcid AC®),​ Nizatidine (Axid AR®) ​និងថ្នាំ ​Ranitidine (Zantac 75®) ។

កំណត់​ចំណាំ៖ ចំពោះ​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​នេះ​ អាច​រក​ទិញ​បាន​ លុះ​ត្រា​តែ​មាន​វេជ្ជបញ្ជា។

ថ្នាំ​ប្រភេទ ​Proton pump inhibitors មាន​នាទី​បន្ថយ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ដែរ (បញ្ឈប់​ការ​ផលិត​អាស៊ីដ​ ឬ​ហៅ​ថា Acid “pumps” ) ពពួក​​ថ្នាំ ​Proton pump inhibitors ​មាន​ដូចជា ​Lansoprazole (Prevacid®)​ និង ​Omeprazole (Prilosec®)។

២- ឈឺឆ្អល់​ដោយ​សារសាច់ដុំ​បិទ​បើក​បំពង់អាហារ

ដើម្បី​​ពង្រឹង​សាច់ដុំ​បិទ​បើក​បំពង់អាហារ ពពួកថ្នាំ​ ​Prokinetic គឺ​ជា​ភ្នាក់​ងារ​កាត់​បន្ថយ​ការ​ឈឺ​ក្រពះ​ដោយសារ​ច្រាល​ទឹក​អាស៊ីដ​បាន​ និង​ទប់​ក្អួត ដោយ​ជួយ​ឲ្យ​ក្រពះ​ធ្វើ​ចលនា​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​រហ័ស។ ដូច្នេះ​ ​រយៈពេលអាហារ​ស្ថិត​នៅ​ក្នុង​ក្រពះ ​នឹង​ថយ​ចុះ​ ​ជួយ​កាត់​បន្ថយ​​ឈឺពោះ។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ ​Metoclopramide (Reglan®) ​ប៉ុន្តែ​ថ្នាំ​នេះ​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​គ្រប់គ្នា​ទេ​ ហើយ​ក៏​មាន​ផល​ប៉ះពាល់​ខ្លះ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

៣- ឈឺឆ្អល់​ដោយ​សារទល់​លាមក

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក ពពួក​ថ្នាំ​បន្ទន់​លាមកយើង​អាច​ប្រើបាន មាន​ដូច​ជា​ Laxatives​ ដើម្បី​បន្ទន់​លាមក និង​ជួយ​សម្រួល​ដល់​ការ​កន្ត្រាក់​សាច់ដុំ​ពោះវៀន​ធំ។ ថ្នាំ​បន្ទន់​លាមក Laxatives មាន​ពីរ​ប្រភេទ ​គឺថ្នាំ Bulk-forming laxatives និង Osmotic laxatives។

– ថ្នាំ Bulk-forming laxatives៖ ដំណើរ​បន្ទន់​លាមក ​ថ្នាំ​ Laxative ជួយ​បន្ទន់​លាមក​ តាម​រយៈ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​លាមក ធ្វើ​ឲ្យ​លាមក​មិន​ងាយ​ស្ងួត និង​ងាយស្រួល​បន្ទោបង់។ ថ្នាំ ​Bulk-forming laxatives​ ​គេ​ប្រើ​ជា​ញឹកញាប់​ មាន​ដូចជា​ថ្នាំ Ispaghula husk ​ថ្នាំ Methylcellulose​ ​និង​​ថ្នាំ Sterculia ហើយ​ចំពោះ​ប្រសិទ្ធភាព​ ត្រូវ​ការ​ពេល​ចន្លោះ​ពី ២-៣ ថ្ងៃ។

កំណត់​ចំណាំ៖ ពេល​ប្រើ​ថ្នាំ​ប្រភេទ​នេះ មិន​គួរ​លេប​មុន​ចូល​គេង​ ហើយ​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

– Osmotic laxatives៖ ប្រភេទ​ថ្នាំ​បន្ទន់​លាមក Laxative​ ម្យ៉ាង​ទៀត​​ ជំនួស​ដោយ​ការ​រក្សា​ជាតិទឹក​ក្នុង​លាមក ដើម្បីបន្ទន់ និង​បន្ទោបង់​កាន់​តែ​ស្រួល ​ថ្នាំ​នេះ មាន​នាទី​បង្កើន​ជាតិ​ទឹកក្នុង​ពោះវៀនធំ​ជំនួស​វិញ។ ថ្នាំ​ប្រភេទ​នេះ​​ គេ​ប្រើ​ពេល​ដែលថ្នាំ Bulk-forming laxatives ​ប្រើ​អត់​​ប្រសិទ្ធភាព។ ដើម្បីឃើញ​ប្រសិទ្ធភាពថ្នាំ Osmotic laxatives ត្រូវ​ប្រើ​ពេល ២-៣ ថ្ងៃ​ដូចគ្នា។ ថ្នាំនេះ ​ជួប​ជា​ទូទៅ​មានឈ្មោះ​ Lactulose​ និង​ Macrogols។​

កំណត់​ចំណាំ៖ ដូចគ្នា​នឹង​​ bulk-forming laxatives​ ​ត្រូវ​ប្រាកដ​ថា​ ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់។

ឈឺក្រពះ Hello គ្រូពេទ្យ

៤- ឈឺឆ្អល់ដោយសារ​បញ្ហា​ពោះ​វៀនធំ

ថ្នាំ​សម្រួល​ចលនា​ពោះវៀនធំ ប្រើ​ចំពោះ​គ្នា​យើង​​ខ្លះ​មាន​បញ្ហា​បន្ទោបង់​ដោយសារ​ខ្សោយ​សាច់ដុំ​កន្ត្រាក់ ហើយបើ​ទោះ​លាមក​មាន​សភាព​ទន់​ក៏​ដោយ ក៏​ត្រូវ​ការ​កន្ត្រាក់​ពី​សាច់ដុំ​ពោះវៀន​ធំ​ដែរ។ ពពួកថ្នាំ Laxative ប្រភេទ​នេះ​ជួយ​ឲ្យ​សាច់ដុំ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ​ធ្វើ​ចលនា​នាំ​លាមក និង​កាកសំណល់​ផ្សេងៗ​តាម​ពោះវៀនធំ ​ទៅ​កាន់​រន្ធទ្វារធំបាន​ល្អ។ ក្រុមថ្នាំ Stimulant ​laxatives​ ​គេ​តែងប្រើ​ មាន​ ថ្នាំ Senna, Bisacodyl ​និង ​Sodium picosulphate។  ថ្នាំ​ទាំងនេះ ​ជាទូទៅ ​ត្រូវ​ប្រើ​ក្នុង​រយៈខ្លី ​និង​អាច​ចេញ​ប្រសិទ្ធភាពចន្លោះ ៦-១២ ម៉ោង។

៥- ឈឺឆ្អល់​ដោយ​សារ​ដំបៅ​ក្រពះ

ថ្នាំ​សម្រាប់​ការ​ឈឺពោះបណ្ដាល​មក​ពី​ដំបៅ​ក្រពះ (Peptic ulcers)  ជាទូទៅ​ អាច​មក​ពី​ការ​ចម្លង​រោគ​ដោយ​បាក់តេរី ​H. pylori bacteria ហើយ​ករណី​នេះ ត្រូវ​ទៅ​ជួប​ពេទ្យ។ ខណៈ​ដើម្បី​ជួយ​កាត់បន្ថយ​អាស៊ីដ​ក្នុង​ក្រពះ ថ្នាំ​ខាងក្រោម​នេះ​អាច​ជួយ​បាន៖

– Antacids៖ ថ្នាំ​ទាំងនេះ​ជួយ​បន្សាប​អាស៊ីដ​ក្នុង​ក្រពះ ​និង​ជួយ​បន្ធូរ​ការឈឺចាប់​បាន​លឿន។ ផល​ប៉ះពាល់​អាច​មាន​ដូចជា ​ទល់លាមក​ ឬរាក អាស្រ័យ​លើ​ធាតុផ្សំ​របស់​ថ្នាំ។ ថ្វី​ត្បិត​តែ Antacids ​អាច​ជួយ​បន្ធូរបន្ថយ​ការឈឺចាប់​បាន​ តែ​មិន​អាច​ព្យាបាលដំបៅ​ក្រពះ​បាន​ទេ។

– Acid blockers or Histamine (H-2) blockers៖ ថ្នាំ​ទាំង​នេះ ​កាត់​បន្ថយ​បរិមាណ​អាស៊ីដ​ដោយរាំង​ស្ទះ  Histamine receptors ​ក្នុង​ក្រពះ មាន​ដូចជា​ថ្នាំ Ranitidine (Zantac®), ថ្នាំ Famotidine (Pepcid®), ថ្នាំ Cimetidine (Tagamet®) ​និងថ្នាំ​ Nizatidine (Axid) ជាដើម។

– Proton Pump Inhibitors (PPIs)៖ ឥទ្ធិពល​វា អាច​បញ្ឈប់​ការ​ផលិត​អាស៊ីដ​ ដោយ​កាត់​បន្ថយ​សកម្មភាព​ Proton pump។ ថ្នាំ​ទាំងនេះ​រួមមាន​ Omeprazole (Prilosec®), ថ្នាំ Lansoprazole (Prevacid®), ថ្នាំ Rabeprazole (Aciphex®), ថ្នាំ Esomeprazole (Nexium®)​ និងថ្នាំ Pantoprazole (Protonix®) ។

៦- ឈឺចាប់​ដោយ​សារ​សាច់​ដុំ​ក្រពះ និងពោះ​វៀន​តូច

បញ្ហា​នេះ អាច​ប្រើថ្នាំ​ជួយ​ពង្រឹង​សាច់ដុំ​តាម​ក្រពះ និង​ពោះវៀន​តូច ដូច​ជា​ ពពួក​​ថ្នាំ​ហៅថា ​Cytoprotective​ agents​  អាច​ជួយ​ការពារ​ក្រពះ និង​ពោះវៀន​តូច​បាន​យ៉ាង​ល្អ។ យើង​អាច​ទិញ​ថ្នាំ​តាម​វេជ្ជបញ្ជា​បាន​ ដូចជាថ្នាំ​ Sucralfate (Carafate®)​ ឬ ​Bismuth subsalicylate​ (Pepto-Bismol®)។

ពេល​គ្រូពេទ្យ​បញ្ជាក់​ថា យើង​​មាន​ជំងឺ​ដំបៅ​ក្រពះ ​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​ H.pylori ​ត្រូវ​លេប​ថ្នាំ​ផ្សះ​បន្ថែម​ពី​លើ​ថ្នាំ​​បាន​រៀបរាប់​ខាងលើ។

រយៈពេល​ព្យាបាលឈឺ​ចាប់​ដោយ​សារ​ដំបៅ​ក្រពះ៖ ជាទូទៅ​អាច​ចាប់​ពី ២-៤ សប្តាហ៍ ឬ​អាច​យូរ​ជាង​នេះ បើ​សិន​រយៈពេល​នេះ នៅ​តែ​មាន​បាក់តេរី។ អ្វី​គួរ​ធ្វើ ​និង​ប្រុងប្រយ័ត្ន​បំផុត គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការីបន្ថែម ​ដើម្បី​ដឹង​ពី​របៀប​ប្រើប្រាស់ថ្នាំ​ទាំង​នេះ ឲ្យ​បាន​ត្រឹម​ត្រូវ និង​ផល​ប៉ះពាល់ (ឬ​ប្រតិកម្ម) នឹង​ថ្នាំ​ដទៃ ឱសថ​រុក្ខជាតិ​ផ្សេងៗ ដែល​យើង​កំពុង​ប្រើ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Nonulcer stomach pain. http://www.mayoclinic.org/diseases-conditions/stomach-pain/basics/treatment/con-20027306. Accessed September 9, 2016.

Treatment for Abdominal pain in adults. http://www.webmd.com/first-aid/abdominal-pain-in-adults-treatment. Accessed September 9, 2016.

Peptic ulcer. http://www.mayoclinic.org/diseases-conditions/peptic-ulcer/basics/treatment/con-20028643. Accessed September 9, 2016.

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ Ficheroulle Anne-Charlotte

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

​ចូលចិត្តញ៉ាំ​អាហារ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ

ម៉េច​បានអ្នក​ខ្លះ នៅ​សុខៗ​​ចុក​ពងស្វាស​សឹង​ទ្រាំ​មិនបាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ficheroulle Anne-Charlotte · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម