backup og meta

បើកើតស្ត្រេសត្រូវឆាប់ដោះស្រាយ ទុកយូរប៉ះពាល់ក្រពះពោះវៀន

បើកើតស្ត្រេសត្រូវឆាប់ដោះស្រាយ ទុកយូរប៉ះពាល់ក្រពះពោះវៀន

មិន​ថា​យើង​កើត​ស្ត្រេស​រយៈពេល​វែង ឬ​ខ្លី​នោះ​ទេ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង ជា​ពិសេស​សុខភាព​ពោះ​វៀន​តែ​ម្ដង​។ បើ​គ្នា​យើង​កើត​ស្រ្តេស​ត្រូវ​ឆាប់​រក​វិធី​រំសាយ​អារម្មណ៍​មួយ​នេះ​ចេញ បើ​មិន​ចង់​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ខ្លួន​ទេ​នោះ។

១. ស្ត្រេស​ និង​សុខភាព​ពោះ​វៀន​

ផល​ប៉ះពាល់​របស់​ស្រ្តេស​មក​លើ​សុខភាព​ពោះ​វៀន គឺ​អាស្រ័យ​លើ​រយៈពេល​នេះ​ការ​កើត​ស្រ្តេស​របស់​យើង​ដែរ​៖

  • ស្ត្រេស​រយៈពេល​ខ្លី៖ អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ចំណង់​អាហារ និង​ការ​រំលាយ​អាហារ​យឺត​ជាង​ធម្មតា​។
  • ស្ត្រេស​រយៈពេល​វែង​៖ អាច​ភ្ញោច​ឲ្យ​មាន​បញ្ហា​នានា​លើ​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា​ទល់លាមក រាក មិន​រំលាយ​អាហារ និង​ឈឺ​ក្រពះ​។
  • ស្ត្រេស​រ៉ាំរ៉ៃ៖ ស្ត្រេស​កាន់​តែ​យូរ​នាំ​ឲ្យ​យើង​មាន​បញ្ហា​ក្រ​ពះ​ពោះ​វៀន​កាន់តែ​ច្រើន​ទៀត ដូច​ជា​ហើម​ពោះ ឈឺ​ក្នុង​ពោះ និង​ទល់លាមក ឬ​រាក ឬ​អាច​ទាំង​ពីរ​ព្រម​គ្នា និង​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេង​ទៀត។​

ស្ត្រេសនឹងការងារ

២. ដោះស្រាយ​បញ្ហា​ស្រ្តេស​

​​បើ​គ្នា​យើង​សង្កេត​ឃើញ​ថា​ស្រ្តេស​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ អាច​សាកល្បង​វិធី​បី​​យ៉ាង​ខាង​ក្រោម​នេះ។

ហាត់​ប្រាណ

ដើម្បី​ជំរុញ និង​គាំទ្រ​ដល់​ការ​រំលាយ​អាហារ ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ប្រចាំ​ថ្ងៃ​បាន​គ្រប់​គ្រាន់​នឹង​អាច​ជួយ​ដោះ​ស្រាយ​បាន​ដែរ។ ការ​ហាត់​ប្រាណ​បែប​សាមញ្ញៗ ដូច​ជា​ដើរ ឬ​រត់ សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​ប្រ​ព័ន្ធ​រំលាយ​អាហារ​។​

ញ៉ាំ​អាហារ​មាន​ Prebiotics និង​ Probiotics

ដូច​គ្នា​ដែរ របប​អាហារ​អាច​ជួយ​​ដល់​បាក់​តេរី​ល្អ​ក្នុង​ពោះវៀន​​ មាន​ដូច​ជា​ Prebiotics និង​ Probiotics។ បន្លែ និង​ផ្លែ​ឈើ ដូច​ជា​ទំពាំងបារាំង ចេក ខ្ទឹមស និង​ខ្ទឹម​បារាំង សុទ្ធ​តែ​មាន​ផ្ទុក​ prebiotics ហើយ​អាហារ​ដូចជា​យ៉ាអួរ ​និង​គីមឈី ជា​ដើម មាន​ផ្ទុក​​probiotics។

សារធាតុ​ទាំង​ពី​រ​យ៉ាង​នេះ អាច​ជួយ​បង្កើត​បរិស្ថាន​ល្អ សម្រាប់​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន​លូត​លាស់​កាន់​តែ​ច្រើន និង​ជួយ​ដល់​ការ​រំលាយ​អាហារ​។​ ​​

កុំ​ជក់​បារី​

បើ​សិន​ជា​ដោយ​សារ​តែ​ស្ត្រេស​ធ្វើ​ឲ្យ​គ្នា​យើង​ចាប់​យក​បារី​ជាមិត្ត នោះ​គ្នា​យើង​គួរ​គិត​ឡើង​វិញ​។ ជំងឺ​បេះ​ដូង និង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ភាគ​ច្រើន​មាន​ទំនាក់​ទំនង​នឹង​ការ​ជក់​បារី​។ បន្ថែម​ពី​នេះ ការ​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា ទម្លាប់​មិន​ល្អ​នេះ​ក៏​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។​

ការ​ជក់​បារី អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​កើត​ជំងឺ​ដំបៅ​ក្រពះ ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងៗ និង​ជំងឺ​មហារីក​។ បើ​យើង​ជា​អ្នក​ជក់​បារី សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​កាត់​បន្ថយ​ការ​ជក់បារី និង​ឈាន​ដក់​ការ​ផ្ដាច់​បារី​បាន​ដោយ​ជោគជ័យ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/four-ways-to-improve-your-gut-if-youre-stressed

កំណែ​ប្រែបច្ចុប្បន្ន

30/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សរសៃ Fiber ជាអ្វី មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ? (វីដេអូ)

មូលហេតុ​ទាំង​នេះ​​ធ្វើ​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ ​​តើ​យើង​​គួរ​ធ្វើ​ម៉េច​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម