ជំងឺក្រពះ-ពោះវៀន ភាគច្រើនបណ្តាលមកពីកត្តាច្រើនយ៉ាង ក្នុងនោះរបបអាហាររបស់យើងប្រចាំថ្ងៃជាមូលហេតុចម្បងឈានទៅមានបញ្ហានេះ។
ចាប់ផ្តើមពីការធ្វេសប្រហែសបន្តិចបន្តួចរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃលើរបៀបរបប និងការជ្រើសរើសចំណីអាហារ និងភេសជ្ជៈមកញ៉ាំ អាចជំរុញឲ្យមានបញ្ហាក្រពះពោះវៀន ហើយប្រសិននៅតែបណ្តែតបណ្តោយជំងឺនេះនឹងវិវត្តទៅជា រលាក ដំបៅ ក្រពះពោះវៀន ឬមហារីក។ នេះបើតាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
តើត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យមានបញ្ហាក្រពះ-ពោះវៀន?
មិនមានអ្វីពិបាកសាំញ៉ាំនោះទេ គ្រាន់តែយើងធ្វើតាម ឬកែប្រែទម្លាប់មួយចំនួនដែលជះផលអាក្រក់ដល់ក្រពះ ពោះវៀនយើងប៉ុណ្ណោះ។
– ញ៉ាំបាយឲ្យបានទៀងទាត់
– ចៀសវាងអាហារមានជាតិខ្លាញ់ច្រើន
– កុំជក់បារី
– កាត់បន្ថយការញ៉ាំស្រា និងជាតិកាហ្វេអ៊ីន
– កុំញ៉ាំអាហារជូរ និងហឹរខ្លាំងញឹកញាប់
– ធ្វើចិត្តឲ្យរីករាយ កុំតានតឹងអារម្មណ៍ពេក
– កំុប្រើពពួកថ្នាំបំបាត់ការឈឺចាប់ NSAID (Aspirin Ibuprofen…) ច្រើនពេក
– រក្សាទម្ងន់ឲ្យល្អ
– ហាត់ប្រាណឲ្យទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]