backup og meta

​ញ៉ាំ​"ហ្វៃបឺរ" ក្រៅពីជួយ​ក្រពះពោះវៀន មានប្រយោជន៍ខ្លាំង​ស្មាន​មិន​ដល់

​ញ៉ាំ​"ហ្វៃបឺរ" ក្រៅពីជួយ​ក្រពះពោះវៀន មានប្រយោជន៍ខ្លាំង​ស្មាន​មិន​ដល់

អាហារ​មាន​កាក​សរសៃ ឬ​យើង​និយម​ហៅ “ហ្វៃបឺរ” ​ជា​ពពួក​ស្ករ​ប៉ូលី​សាការាយ​ដែល​មិន​ងាយ​នឹង​រលាយ​ក្នុង​ពោះ​វៀន​ឡើយ។ បាក់តេរី​ជា​ច្រើន​លូត​លាស់​ក្នុង​សារធាតុ​សរសៃ​នេះ​ក្នុង​ពោះ​វៀន​ធំ។ វា​មាន​គុណ​តម្លៃ​ជា​ច្រើន​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដែល​រាងកាយ​ត្រូវការ។ ថ្ងៃ​នេះ​យល់​ពាក្យ​នេះ​ឲ្យ​ច្បាស់ ហើយ​ប្រយោជន៍​អី​ខ្លះ ដែល​បាន​ពី​វា បើ​ញ៉ាំ?

១- អ្វី​ទៅ​ជា​’ហ្វៃបឺរ’ ឬជាតិ​កាកសរសៃ?

បើ​និយាយ​ពី​សម្បូរ​វិញ គឺ​នៅ​ក្នុង​រុក្ខជាតិ ​ជា​ពិសេស​ដើម​រុក្ខជាតិ​តែ​ម្ដង។ តែ​ក្រពះ​ពោះ​វៀន​យើង​មិន​អាច​បំបែក​សារធាតុ​សរសៃ​នេះ​បាន​ឡើយ។ យើង​អាច​​ញ៉ាំ​​​សារធាតុ​សរសៃ​បាន ​ដោយ​ញ៉ាំ​ផ្លែ​ឈើ បន្លែ និង​គ្រាប់​រុក្ខជាតិ។ យើង​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា ​វា​ជួយ​សម្រួល​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ ​វា​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់ បន្ថយ​​ការ​ប្រឈម​​កើត​ទឹក​នោម​ផ្អែម ​ជំងឺ​សរសៃ​ឈាម ​និងជំងឺ​បេះដូង​ជា​ច្រើន​ទៀត។

២- ប្រភេទ’ហ្វៃបឺរ’

របស់​ដែល​ញ៉ាំ​បាន​មាន​កាក​សរសៃ​នេះ ត្រូវ​បាន​គេ​ចែក​ជា​ពីរ​ប្រភេទ ​គឺរលាយ​ក្នុង​ទឹក និង​មិន​រលាយ​ក្នុង​ទឹក។ តើ​ពីរហ្នឹង​ខុស​គ្នា​យ៉ាង​ម៉េច?

– “ហ្វៃបឺរ’រលាយ​ក្នុង​ទឹក៖ ​មាន​សណ្ឋាន​រាង​ខាប់ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ហើយ​ជួយ​បន្ថយ​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​ផង។ ពពួក​សារធាតុ​សរសៃ​ប្រភេទ​នេះ​សម្បូរ​ណាស់​ក្នុងគ្រាប់​សណ្ដែក​បារាំង សណ្ដែក​ក្រហម ផ្លែ​ប៉ោម ការ៉ុត ពពួក​ស្រូវ​សាលី និង​ពពួក​ផ្លែ​ក្រូច។ល។

ផ្លែប៉ោម Hello គ្រូពេទ្យ

– “ហ្វៃបឺរ’មិន​រលាយ​ក្នុង​ទឹក៖ ខុស​ពី​ប្រភេទ​ខាង​លើ​ត្រង់​ថា​ ជួយ​សម្រួល​ដល់​ការ​បត់​ជើង (ជុះ​ស្រួល មិន​ក្ដៀន មិន​រាក)។ “ហ្វៃបឺរ’ មិន​រលាយ​ក្នុង​ទឹក​សម្បូរ​ណាស់​ក្នុង​គ្រាប់​ធញ្ញជាតិ គ្រាប់​សណ្ដែក​ក្រហម ដំឡូង​ជ្វា ដំឡូង​បារាំង ផ្កា​ខាត់​ណា។ល។

៣- ប្រយោជន៍​អ្វីខ្លះ? ច្រើន​ប៉ុនណា?

– បន្ទោ​បង់​ស្រួល៖ ជួយ​ឲ្យ​លាមក​ទន់ ងាយ​ស្រួល​បញ្ចេញ​ចោល។ ​បើ​សិន​ជា​លាមក​រាវ​វិញ សារធាតុ​សរសៃ​នេះ​ ក៏​អាច​ធ្វើ​វា​រឹង​វិញ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

  • បើ​ទល់​លាមក ញ៉ាំ​របស់​ទាំង​នេះ​អាច​ជួយ​បាន
  • ចំណី​ជាង ១០មុខ​នេះ​ជួយបណ្តេញជាតិ​ពុល ពី​ថ្លើម​បាន​ល្អ​ណាស់

– បត់ជើង​ទៀង៖ ពេល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ យើង​អាច​បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​ឫសដូង​បាត និង​ភាព​មិន​ប្រក្រតី​ក្នុង​ពោះ​វៀន​ធំដែល​ធ្វើ​ឲ្យ​យើង​បត់​ជើង​អត់​ទៀង ឬ​មាន​ពេល​ខ្លះ រាប់​ថ្ងៃ​ អត់​ទាន់​បាន​បត់ជើង។ ក៏​មាន​សារធាតុ​សរសៃ​ខ្លះ​ទៀត​កាច់​មេ​ក្នុង​ពោះ​វៀន ដែល​អាច​នឹង​ការពារ​ជំងឺ​ក្នុង​ពោះ​វៀន​ធំ​ជា​ច្រើន។

– បន្ថយ​កូលេស្តេរ៉ុល​ក្នុង​ឈាម៖ វា​ទៅ​បន្ថយ​លីប្រូ​តេអ៊ីន​កំហាប់​ទាប​ដែល​ជា​ខ្លាញ់​អាក្រក់ (LDL)។ វា​ក៏​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​បេះ​ដូង​ ​ដូច​ជា​ គ្រប់​គ្រងសម្ពាធ​ឈាម​ និង​ប្រឆាំង​ការ​រលាក។

– បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម៖ អ្នក​ទឹក​នោម​ផ្អែម​គួរញ៉ាំសារធាតុ​សរសៃ​ឲ្យ​បាន​ច្រើន ជា​ពិសេស​សារធាតុ​ដែល​រលាយ​ក្នុង​ទឹក។ វា​អាច​បន្ថយ​ការ​ស្រូប​ជាតិ​ស្ករ​ពី​ក្នុង​ពោះ​វៀន​ចូល​ក្នុង​ឈាម​បាន។ បើ​សិន​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខ​ភាព​ ហើយ​មាន​សារធាតុ​សរសៃ​ដែល​រលាយ​ក្នុង​ទឹក​នេះ​ទៀត នោះ​យើង​នឹងកាត់​បន្ថយ​ការ​ប្រឈម​កើត​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​យ៉ាង​ខ្ពស់។

– រក្សា​ទម្ងន់៖ “ហ្វៃបឺរ’ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ ហើយ​មាន​កាឡូរី​តិច​ជាង​អាហារ​ធម្មតា​ ទោះ​មាន​ចំនួន​ប្រហែល​គ្នា​ក៏​ដោយ ហើយ​ថែម​ទាំង​ការពារ​យើង​ពី​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ទៀត​ផង។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The health benefits of fiber. http://articles.mercola.com/sites/articles/archive/2013/11/25/9-fiber-health-benefits.aspx Accessed on March 21, 2017

Dietary fiber: Essential for a healthy diet. http://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/fiber/art-20043983. Accessed on March 21, 2017

What is fiber, how is it digested, and why is it important for health? http://whfoods.org/genpage.php?tname=dailytip&dbid=281. Accessed on March 21, 2017

កំណែ​ប្រែបច្ចុប្បន្ន

23/03/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បើចង់ឲ្យក្រពះពោះវៀនមានសុខភាពល្អ អាចសង្កេតឃើញសញ្ញាទាំង៥នេះ

សរសៃ Fiber ជាអ្វី មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ? (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម