រោគសញ្ញារលាកពោះវៀនរុាំរៃ គឺជាជំងឺទូទៅដែលប៉ះពាល់ដល់ពោះវៀនធំ។ រោគសញ្ញារួមមានចង្អោរឈឺពោះ ហើមពោះ និងរាក ឬទល់លាមក ឬទាំងពីរ។ ការរលាកពោះវៀន គឺជាជំងឺរ៉ាំរ៉ៃដែលយើងត្រូវការគ្រប់គ្រងរយៈពេលវែង។ មនុស្សមួយចំនួនតូចការរលាកពោះវៀន មានរោគសញ្ញាសញ្ញាធ្ងន់ធ្ងរ។ មនុស្សខ្លះអាចគ្រប់គ្រងរោគសញ្ញាបាន ដោយគ្រាន់តែគ្រប់គ្រងរបបអាហាររបៀបរស់នៅ និងគ្រាប់គ្រងអារម្មណ៍ឲ្យបានល្អ។ រោគសញ្ញាធ្ងន់ធ្ងរអាចព្យាបាលបានដោយប្រើថ្នាំ និងការប្រឹក្សាជាមួយគ្រូពេទ្យ។ ការរលាកពោះវៀនមិនបណ្ដាលឱ្យមានការផ្លាស់ប្ដូរជាលិកាពោះវៀន ឬបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំទេ។
រោគសញ្ញា
រោគសញ្ញារបស់រលាកពោះវៀនអាចមានភាពផ្សេងៗគ្នា និងអាចមានរយៈពេលយូរ។ រោគសញ្ញាទូទៅបំផុតរួមមាន៖
- ឈឺពោះ រមួលឈឺក្នុងពោះ ឬហើមពោះពេលរៀបបន្ទោបង់ ឬបន្ទោបង់
- រូបសណ្ឋានរបស់លាមកប្រែប្រួល
- ទម្លាប់បត់ជើងមានការប្រែប្រួល
រោគសញ្ញាផ្សេងទៀត មានដូចជាហើមពោះ កើនហ្គាស់ក្នុងពោះ ឬមានសម្បោរនៅលាមក ជាដើម។ គួរជួបប្រឹក្សាជាមួយគ្រូពេទ្យបើសិនជាយើងមានបញ្ហា ឬរោគសញ្ញាសង្ស័យណាមួយ។
មូលហេតុពាក់ព័ន្ធ
រោគសញ្ញានៃការ រលាកពោះវៀនរុាំរៃអាចបណ្ដាលមកពី៖
- អាហារ៖ ចំពោះរោគសញ្ញារលាកពោះវៀនដែលទាក់ទងទៅនឹងការទាស់ចំណី ឬការមិនឃ្លានអាហារ មិនត្រូវបានគេធ្វើការបកស្រាយក្បោះក្បាយនោះទេ ។ ការទាស់ចំណីអាហារពិតជាកម្របង្កឱ្យមាន រលាកពោះវៀនណាស់។ ប៉ុន្តែមនុស្សជាច្រើនមានរោគសញ្ញា រលាកពោះវៀនកាន់តែអាក្រក់នៅពេលពួកគេញ៉ាំ ឬផឹកភេសជ្ជៈមួយចំនួនរួមមាន ស្រូវសាលី ផលិតផលទឹកដោះគោ ផ្លែក្រូច សណ្ដែក ស្ពៃក្ដោប ទឹកដោះគោ និងភេសជ្ជៈកាបូន។
- ស្ត្រេស៖ មនុស្សភាគច្រើនដែលមាន រោគសញ្ញារលាកពោះវៀនតែងជួបប្រទះនូវរោគសញ្ញាដែលកាន់តែអាក្រក់ទៅ ៗ ឬញឹកញាប់ជាងនេះក្នុងអំឡុងពេលមានភាពតានតឹងផ្លូវចិត្តកើនឡើង។
មូលហេតុបង្កឲ្យមានបញ្ហារលាកពោះវៀននៅមិនទាន់មានការបញ្ជាក់ច្បាសនៅឡើយទេ តែកត្តាប្រឈមមួយចំនួនអាចធ្វើឲ្យយើងមានជំងឺនេះ។ កត្តាប្រឈមទាំងនោះមានដូចជា៖
- ការកន្ទ្រាក់សាច់ដុំក្នុងពោះវៀន
- ភាពមិនប្រក្រតីរបស់ប្រព័ន្ធប្រសាទក្នុងប្រព័ន្ធរំលាយអាហារ
- ឆ្លងរោគធ្ងន់ធ្ងរ
- កើតស្ត្រេសខ្លាំង
- ការប្រែប្រួលបាក់តេរីក្នុងពោះវៀន
[embed-health-tool-bmr]