ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អ - ការ​ប្រស្រ័យ​ទាក់ទង មិន​ថា​ក្នុង​គ្រួសារ មជ្ឈដ្ឋាន​ខាង​ក្រៅ កន្លែង​ធ្វើការ ឬ​សាលា​ជាដើម អាច​ជា​បញ្ហា ឬ​អំរែកធ្ងន់ធ្ងរ សម្រាប់​បងប្អូន​យើង​ខ្លះ ព្រោះ​ទម្លាប់​តែឯងៗ មិន​សូវ​ចូលចិត្ត​និយាយ​ស្ដី ឬ​រាប់​អាន​មិត្តភ័ក្ដិ​ច្រើន។ តើ​គួរ​ដោះស្រាយ ឬ​ប្ដូរ​កែ​ទម្លាប់​បែបណា?

ចំណេះដឹងទូទៅ

ទំនាក់ទំនងល្អ

គន្លឹះទាំង៤ ជួយឲ្យជីវិតការងារ និងស្នេហាដើរទៅមុខយ៉ាងរលូន

​ពេល​ខ្លះ​សម្ពាធ​ការងារ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ និង​អាច​ជះ​កំហឹង​ទៅ​កាន់​ដៃគូ​ដោយ​មិន​ដឹង​ខ្លួន។ ស្រដៀង​គ្នា​នេះ​ដែរ ប្រសិនបើ​​យើង​មាន​បញ្ហា​​ជាមួយ​ដៃគូ យើង​ប្រហែល​ជា​ពិបាក​ផ្ចង់​ស្មារតី​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ណាស់។ ដូច្នេះ​ហើយ​ ដើម្បី​​ជួយ​ឲ្យ​ជីវិត​ស្នេហា និង​ការងារ​មាន​ភាព​រលូន​ទៅ​មុខ​ក្នុង​ពេល​ដំណាល​គ្នា​ យើង​គួរ​ចេះ​តិចនិក​ទាំង​៤​នេះ។ ១. និយាយ​ជាមួយ​ដៃគូ ជំហាន​ដំបូង យើង​គួរ​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ ដោយ​មាន​ភាព​ស្មោះត្រង់​ និង​មិន​លាក់លៀម ពីព្រោះ​ថា​ឥរិយាបថ​​ខ្លះ​របស់​ដៃគូ​ម្ខាង អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ថប់​បារម្ភ ឬ​ទុក្ខ​កង្វល់​ដល់​ដៃគូ​ម្ខាង​ទៀត។ មួយ​វិញ​ទៀត គ្នា​យើង​គួរ​ចាំ​ថា ទោះ​បី​ជា​យើង​ជិតស្និទ្ធ​គ្នា​​យ៉ាង​ណា​ក៏​ដោយ ដៃគូ​របស់​យើង​ក៏​មិន​អាច​ទាយ​ដឹង​ចិត្ត​​យើង​ច្បាស់​១០០%​ដែរ ហេតុនេះ​ហើយ​ មាន​តែ​ការ​ជជែក​គ្នា​ប៉ុណ្ណោះ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. សង្កេត​ពី​សុខទុក្ខ​របស់​ដៃគូ នៅ​ពេល​ដែល​ការងារ​រវល់​​​ខ្លាំង​ យើង​អាច​ធ្វេសប្រហែស​​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ដៃគូ​របស់​ខ្លួន ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ឃ្លាត​ឆ្ងាយ។ អីចឹង​ហើយ​ ​គ្នា​យើង​គួរ​ចាប់ផ្ដើម​សង្កេត​មើល​និង​ស្វែង​យល់​ពី​អារម្មណ៍​​ដៃគូ ព្រម​ទាំង​គាំទ្រ​ ក៏​ដូចជា​​លើក​ទឹក​ចិត្ត​ដៃគូ​ជា​ញឹកញាប់។ ៣. និយាយ​ពី​គោលបំណង​រួម​ ពិត​ណាស់​ យើង​ម្នាក់​ៗ​មាន​បំណង​ប្រាថ្នា​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ឯ​ខ្លះ​ទៀត​ចង់​ជោគជ័យ​នឹង​អាជីព​ការងារ។ ថ្វី​ត្បិត​តែ​មិន​មាន​ជម្រើស​មួយ​ណា​ខុស​ ឬ​ត្រូវ​ក៏​ដោយ​ យើង​គួរ​តែ​ស្វែង​យល់​ពី​អ្វី​​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​យើង និង​ដៃគូ ដោយ​ស្វែង​រក​ចំណុច​រួម​មួយ។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ