backup og meta

​​បង្ហោះ​រឿង​ទុក្ខ​ព្រួយ​​លើ​បណ្តាញ​សង្គម មានទាំង​ផល​ល្អ និង​អាក្រក់​

បណ្តាញ​សង្គម​បច្ចុប្បន្ន គឺ​ជា​កន្លែង​សម្រាប់​យុវវ័យ​ បង្ហោះ​រូប​ថតអនុស្សាវរីយ ក៏​ជា​​​​កន្លែង​សម្រាប់​ បង្ហាញ​អារម្មណ៍​ពិត ដែល​ចង់​ប្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែមិន​អាច​ប្រាប់​ផ្ទាល់​បាន ខណៈអ្នក​ជំនាញ​អះអាង​ថា បណ្តាញ​សង្គម​ អាច​ជា​អាវុធ​មុខពីរ​សម្រាប់យុវវ័យ។

តាម​ការ​ស្រាវជ្រាវ​ ដឹក​នាំ​ដោយ​លោក សាស្រ្តាចារ្យ Seth J Gillihan អ្នក​ជំនាញ​ចិត្ត​វិទ្យា មក​ពី​សាកលវិទ្យាល័យ រដ្ឋ Pennsylvania  បាន​សិក្សា​ទៅ​លើ​យុវជន​​​ប្រមាណ ជាង ​១​.០០០​នាក់ ទាក់​ទង​ករណី​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្រាប់​ ដើម្បីបង្ហាញ​អារម្មណ៍​ ដូច​ជា ការ​បាត់​បង់​ការងារ​ មុខ​តំណែង បាត់​បង់​ស្នេហា លុយកាក់ និង​មនុស្ស​ជា​ទី​ស្រឡាញ់ ជា​ដើម។

ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ​ សាស្រ្តាចារ្យ Seth J Gillihan រក​ឃើញ​ថា ភាគ​ច្រើន​ជំនួយទទួល​បាន​ពី​គ្រួសារ មិត្តភក្តិ​ តាមរយៈ​បណ្តាញ​សង្គម​នេះ គឺ​បាន​ជួយ​ជា​ស្មារតីដល់​យុវវ័យក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​ ជំនួយ​​ទាំង​នោះ ​​​ពុំ​អាច​អនុវត្ត​ត្រូវ​ទៅ​តាម​អ្វី​សាមី​ខ្លួន​ត្រូវ​ការ​បំផុត​នោះ​ទេ។

​​លោក​សាស្រ្តាចារ្យរូប​នេះ បញ្ជាក់ទៀងថា ករណី​ខ្លះ ជំនួយ​ផ្នែក​ស្មារតី​លើ​បណ្តាញ​សង្គម​ បែរ​ជា​រំឭក​រឿង​ឈឺ​ចាប់ដោយ​អចេតនាទៅ​វិញ។ ជា​ពិសេស​​ទៅ​ទៀត ពេល​​អន្តរាគមន៍​ ឬជំនួយភ្លាម​ៗ ដោយ​ពុំ​បាន​នៅ​ស្តាប់​ឲ្យ​យល់​ពី​ អ្វី​ជា​បញ្ហាពិត​ប្រាកដ។

លោកថា​ទៀត​ថា សូម្បី​តែអ្នក​ចិត្ត​វិទ្យា​អាជីព​​ សម្រាប់​ដោះ​ស្រាយបញ្ហា​កើត​ឡើង​ទាំង​នោះ ក៏​ពុំ​ទាន់​ហ៊ាន​ធានា​ អាច​ជួយ​មនុស្ស​ទាំង​អស់​បាន​គ្រប់​បិរបទ​​ផង​ដែរ ពោល​គឺ​ត្រូវ​ការ​សិក្សា ពី​ករណី​ផ្សេង​ៗ​គ្នា​ ព្រោះមនុស្ស​ត្រូវ​ការ​ជំនួយ ​បាន​ជួប​រឿង​រ៉ាវ​ទាំង​នោះ​ផ្សេងៗ​ពី​គ្នា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7241649/Posting-condolences-social-media-NOT-helpful-survey-finds.html

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ

ទម្លាប់ត្រាំជើងមុន​ចូល​គេង​ ផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនយ៉ាង


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ មាន រតនា បានធ្វើបច្ចុប្បន្នភាព 14/07/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម