backup og meta

ជំងឺ​បាក់​ទឹក​ចិត្ត​ អាច​ប៉ះពាល់​ផ្នែក​​សំខាន់​ៗ​​ទាំង​នេះ​នៃ​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 15, 2021

    ជំងឺ​បាក់​ទឹក​ចិត្ត​ អាច​ប៉ះពាល់​ផ្នែក​​សំខាន់​ៗ​​ទាំង​នេះ​នៃ​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​​ប៉ះពាល់​ដល់​មនុស្ស​ចំនួន​២៦៤​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក​។ ជាក់​ស្ដែង ជំងឺ​នេះ​មិន​ត្រឹម​តែ​​ផ្លាស់ប្ដូរ​ដល់​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព​រាងកាយ​ផង​ដែរ។

    តើ​ជំងឺ​បាក់​ទឹក​​ចិត្ត​ប៉ះពាល់​ផ្នែក​សំខាន់​អ្វី​ខ្លះ​នៃ​រាងកាយ​ទាំង​មូល​?

    ១. មុខងារ​​តម្រង​នោម​ចុះ​ខ្សោយ​

    ជា​ទូ​ទៅ ជំងឺ​បាក់​ទឹក​ចិត្ត​ប៉ះពាល់​​ដល់​ទាំង​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ និង​អ្នក​ដែល​មាន​សុខភាព​តម្រង​នោម​ល្អ​។ វា​ក៏​បង្កើន​​​ការវិវត្ត​នៃ​ជំងឺ​​តម្រង​នោម​ផង​ដែរ​។ មូលហេតុ​ចម្បង​មួយ​​​ដែល​បណ្ដាល​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ​ គឺ​មក​ពី​ការ​កើន​ឡើង​នៃ​ប្រូតេអ៊ីន​រលាក​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ដំណើរការ​។

    ២. បញ្ហា​រលាក​ក្រពះ​ពោះវៀន​

    ខួរ​ក្បាល​របស់​យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​បំពង់​រំលាយ​អាហារ​។ ជាក់​ស្ដែង ការ​បាក់​ទឹក​ចិត្ត​អាច​ជះ​ឥទ្ធិពល​ដល់​ការ​កន្ត្រាក់​ និង​ចលនា​នៅ​ក្នុង​បំពង់​​រំលាយ​អាហារ ហើយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ​ស្រាប់​ អាច​នឹង​មាន​​អាការៈ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង​​ថែម​ទៀត​។

    ៣. ជំងឺ​ទឹក​នោម​ផ្អែម​

    ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្កើន​អ័រម៉ូន​ស្រ្តេស ដែល​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ភាព​ធន់​នឹង​អាំងស៊ុយ​លីន​ ។ ចំណែក​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ​ដែរ​។

    ៤. បង្កើន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​

    ចំពោះ​អ្នក​ដែល​មាន​​ជំងឺ​បាក់​ទឹក​ចិត្ត​ក៏​អាច​ប្រឈម​នឹង​សម្ពាធ​ឈាម​ខ្ពស់​ ក៏​ដូចជា​​ចង្វាក់​បេះដូង​កើន​ឡើង​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​បេះដូង​។ ពិត​​ណាស់​ អ័រម៉ូន​ស្រ្តេស​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។

    ជំងឺបាក់ទឹកចិត្ត

    ៥. បញ្ហា​ការ​ចងចាំ និង​ឈឺ​ក្បាល​

    បន្ថែម​ពី​នេះ​ ជំងឺ​បាក់​ទឹក​ចិត្ត​ក៏​អាច​បណ្ដាល​ឲ្យ​បាត់​ការ​ចងចាំ​រយៈ​ពេល​ខ្លី និង​វង្វេង​ស្មារតី។​ ស្ថានភាព​នេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ភ្លេចភ្លាំង និង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ។ វា​ក៏​អាច​នាំ​ឲ្យ​យើង​ឈឺ​ក្បាល​រ៉ាំរ៉ៃ ។ ​​​​

    ​៦. ជំងឺ​​រលាក​សន្លាក់​

    ស្ថានភាព​ជំងឺ​ទាំង​​២​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្ក​ជា​ជំងឺ​​រលាក​​សន្លាក់​ ហើយ​អ្នក​ដែល​​មាន​ជំងឺ​​រលាក​សន្លាក់​នេះ​ ក៏​ងាយ​នឹង​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ​​ ហើយ​កត្តា​ចម្បង​​នៃ​ជំងឺ​ទាំង​នេះ ​គឺ​ការ​រលាក។​ នៅ​ពេល​ដែល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត វា​អាច​​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ជំងឺ​រលាក​សន្លាក់​កាន់​តែ​ធ្ងន់ធ្ងរ​ទ្វេ​ដង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម