backup og meta

Pulmonary Tuberculosis (ជំងឺរបេងសួត)

Pulmonary Tuberculosis (ជំងឺរបេងសួត)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​របេង​សួត​?

ជំងឺរបេង​សួត​ ​ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង​ ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀតពិសេស​គឺសួត ​បើ​មិន​ព្យាបាលទាន់​ពេល​។ ជំងឺ​នេះ ក៏ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។

២- ជំងឺ​របេងសួត​កើត​ឡើង​ញឹក​ញាប់​ដែរទេ?

ជំងឺ​របេងសួត ធ្លាប់​​ផ្ទុះ​ឡើងខ្លាំង​​នៅ​ចន្លោះ​សតវត្សរ៍​ទី​ ១៨​-១៩ ​នៅ​អាមេរិក​ខាង​ជើង ​និង​អឺរ៉ុប ​ប៉ុន្តែ​សំណាង​ល្អ​ដោយ​សារ​រក​ឃើញ​នូវ​ថ្នាំ​ផ្ សះ​ដូចជា​ Streptomycin និង Isoniazid ទើប​គេ​អាច​​​គ្រប់​គ្រងការ​រីក​សាយ​ភាយ​មេរោគ​នេះ​បាន។ បន្ទាប់​ពី​ពេល​នោះ​មក ​ស្ទើរគ្រប់​ប្រទេស​អភិវឌ្ឍន៍​ទាំង​អស់​ មិន​មាន​ការ​ផ្ទុះ​នូវ​ករណី​ថ្មី​នោះ​ទេ​ តែ​ជំងឺរបេងសួត ​នៅ​តែ​មាន​វត្តមាន​ ក៏​ជា​​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ទូទាំង​សកល​លោក​ ​ឈរ​នៅ​លេខ​រៀង​ទី​ ១០​ ដោយសារ​តែ​អត្រា​អ្នក​រង​គ្រោះ​ មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

រឿង​សំខាន់​បំផុត គ្រប់​គ្នា​ទាំងអស់​ត្រូវ​ចេះ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​ ព្រោះ​តួ​លេខ​​អ្នក​ជំងឺ​របេង​សួត យោង​តាម​សមាគម​ជំងឺ​សួត​អាមេរិក គឺ​មាន​ដល់​ជិត​ ១០លាននាក់ ជុំ​វិញ​ពិភពលោក។

រោគសញ្ញា

៣- រោគ​សញ្ញា​ជំងឺ​របេះសួត​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺ​របេងសួត ដំណាក់​កាល​ដំបូង អាច​មាន​សញ្ញា​ដូចជា​៖

– ពិបាក​ដកដង្ហើម

– ឈឺ​ទ្រូង

– ក្អក​ស្លេស្ម

– ក្អក​ឈាម​

– បែក​ញើសពេល​យប់

– ល្ហិតល្ហៃ

– ក្ដៅ​ខ្លួន

– ស្រក​ទម្ងន់​

– សួតមានសំឡេងងឺតៗ។

នៅមាន​រោគសញ្ញាផ្សេងទៀត អាច​មិន​បាន​រៀប​រាប់​ខាង​លើ បើមាន​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត។

៤- ពេល​ណា​គួរ​ជួប​​ពេទ្យ?

បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​របេង​សួត​មាន​អ្វី​ខ្លះ?

ជំងឺ​របេងសួត ​គឺ​ឆ្លង​តាម​ខ្យល់​ដង្ហើម ​ដោយសារ​តែ​មេរោគ​ ​អាច​ស្ថិត​ក្នុង​បរិយាកាស​បាន​ជា​ច្រើន​ម៉ោង​ ទោះ​ជា​មិន​មាន​វត្តមាន​អ្នក​ជំងឺ​ក៏​ដោយ​ ហើយ​​អាច​ឆ្លងពី​មនុស្ស​ម្នាក់ ​ទៅ​មនុស្ស​ម្នាក់​ទៀត​ បើ​សិន​ជា​ស្រូប​យក​ខ្យល់​មាន​ផ្ទុក​មេរោគ​នេះ​ ដែល​​​ជាទូទៅ​មាន​​ក្នុង​ករណី​ដូចជា​៖

– ក្អក​

– កណ្ដាស់​

– សើច

– ច្រៀង​កម្សាន្ត​រួម​គ្នា

ប៉ុន្តែ​វា​មិន​ឆ្លង​តាម​ការ​ចាប់​ដៃ​ ញ៉ាំ​អាហារ​តុ​ជាមួយ​គ្នា​ គេង​រួម​បន្ទប់​គ្នា​ ឬ​ថើប​គ្នា​នោះ​ទេ។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តា​ប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

កត្តា​ឲ​ប្រឈមធ្វើ​ឲ្យ​កើត​ជំងឺ​​របេង​សួត​មាន​ដូចជា​៖

– មនុស្ស​ចាស់ ​និង​ក្មេង

– ថយ​ចុះ​​ប្រព័ន្ធ​ភាព​ស៊ាំ ​ដូច​ជា​ មាន​​ជំងឺ​អេដស៍ ជំងឺទឹកនោមផ្អែម​ និង​ប្រើ​ថ្នាំ​គីមី​

– កង្វះ​អាហារូបត្ថម្ភ

– រស់​នៅ​ជាមួយ​អ្នក​ជំងឺ​របេង

– រស់​នៅ​ក្នុង​ទី​ប្រជុំ​ជន​​គ្មាន​អនាម័យ។

រោគវិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​ត្រូវ​ការ​ពិនិត្យ​ជា​ ២ ​ដំណាក់​កាល​ ដែល​ដំណាក់​កាល​ទី​មួយ ​គឺ​ការ​ពិនិត្យ​រាងកាយ​មាន​ដូចជា៖

– រក​មើល​រោគ​សញ្ញា​​របេង​សួត​នៅ​ចុង​ម្រាម​ដៃ និង​មេជើង

– ការ​ហើម​ប៉ោង​កូន​កណ្ដុរ​នៅ ​ក​ និង​កន្លែង​ផ្សេង​ទៀត

– ស្ដាប់​សួត​ក្រែង​​មាន​ដក់​ទឹក

– ស្ដាប់​សំឡេង​សួត​។

ការ​ពិនិត្យ​រាង​កាយ​ដំណាក់​កាល​ទីពីរមាន​ដូច​ជា៖

– ​ថត​ប្រុងកូ​ស្កូ​ពី (ថតសួត)

– ថត​ស៊ីធី​ស្កេន (CT Scan) លើ​ប្រអប់​ទ្រូង

– ថត​កាំរស្មី​អ៊ិច​សួត

– តេស្ត​រក​មើលសារធាតុ Interferon-gamma ( QFT-Gold test ) ​នៅ​ក្នុង​ឈាម​

– បណ្ដុះ​មេរោគ​ក្នុង​កំហាក

– បូម​ទឹក​សួត​ទៅ​ពិនិត្យ​

– តេស្ត​ស្បែក​ ( Tuberculin skin test )

– ច្រឹប​យក​សាច់​ទៅ​ពិនិត្យ។

៨- ព្យាបាល​ដោយ​វិធី​ណា?

ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​របេងសួត ​គឺ​អាស្រ័យ​លើ​ការ​ប្រើ​ថ្នាំ​ផ្សះ​ ៤ប្រភេទ​ ដែល​តម្រូវ​ឲ្យ​អ្នក​ជំងឺ​លេប​យ៉ាង​ទៀត​ទាត់ ​មិន​ត្រូវ​ភ្លេច​មួយ​ពេល​នោះ​ទេ ​ព្រោះនឹង​​ធ្វើ​ឲ្យ​មេរោគ​របេង​ ស៊ាំ​នឹង​ថ្នាំ​ ហើយ​បង្ក​ជា​ផល​វិបាក​ក្នុង​ការ​ព្យាបាល។​ ឮ

តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ គឺ​មាន​វិធានការ​គ្រប់​គ្រង​ការ​ស៊ាំ​មេរោគ​នេះ​ ត្រូវ​​តម្រូវ​ឲ្យ​អ្នក​ជំងឺ​​លេប​ថ្នាំ​នៅ​មុខពេទ្យ ឬ​មន្ត្រី​សុខាភិបាល នៅ​តាម​មណ្ឌល​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។​ ក្នុង​អំឡុង​ពេល​ ២-៤ សប្តាហ៍​ដំបូង ​អ្នក​ជំងឺ​ត្រូវ​សម្រាក​នៅ​ផ្ទះ​ ឬ​នៅ​មន្ទីរ​ពេទ្យ ​ដើម្បី​ចៀសវាង​ការ​ចម្លង​ទៅ​​ដទៃ។

ក្នុង​ករណី​រក​ឃើញ​ជំងឺ​របេង​ មន្ត្រី​​ផ្ដល់​សេវា​សុខភាព​ទាំងអស់​ មាន​តួនាទី​រាយការណ៍​ជា​បន្ទាន់ ទៅ​ក្រសួង​សុខាភិបាល​។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​ បើ​អ្នក​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ពោរ​ពេញ​ទៅ​ដោយ​អ្នក​ជំងឺរបេងសួត​​ ប៉ុន្តែ​ ទោះ​យ៉ាង​ណា​ក៏ដោយ​ ក៏​មាន​វិធី​ដែល​អាច​ជួយ​កាត់​បន្ថយ​អត្រា​ឆ្លងជំងឺ​របេងសួត​បាន ​ដូចជា​៖

– អប់រំ​អ្នក​ជំងឺ​ឲ្យ​ខ្ទប់​មាត់​ពេល​ក្អក

– ចៀសវាង​ការ​ប្រាស្រ័យ​ទាក់ទងជិតស្និទ្ធ​ជា​មួយ​អ្នក​ជំងឺ​

– នៅ​បន្ទប់មាន​ខ្យល់​ចេញ​ចូល​ និង​ទូលាយ

– ពាក់​ម៉ាស់​ការពារ​

– គ្រប់​គ្នា​​ប្រឈម​នឹង​មេរោគ​ ត្រូវ​ធ្វើ​តេស្ត​រក​មើល​មេរោគ​ ព្រោះ​អ្នកផ្ទុកមេរោគ​​​ខ្លះ ​អាច​មិន​មានលេច​ចេញ​ជា​​រោគ​សញ្ញានោះ​ទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pulmonary Tuberculosis. https://www.healthline.com/health/pulmonary-tuberculosis. Accessed May 7, 2018.

Pulmonary tuberculosis. https://medlineplus.gov/ency/article/000077.htm. Accessed May 7, 2018.

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ យ៉ានណែត ដាញែល

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

ក្រុមមនុស្សណាខ្លះប្រឈមនឹងជំងឺរបេងខ្លាំងជាងគេ?

មកពីបែបនេះ ទើបអ្នកជាជំងឺរបេងហើយ អាចលាប់ឡើងវិញបាន



អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម