តើមានមូលហេតុអ្វីខ្លះ បណ្ដាលឲ្យកើតហឺត? “Hello គ្រូពេទ្យ” ធ្លាប់ចេញផ្សាយច្រើនហើយពាក់ព័ន្ធ “ហឺត” ប៉ុន្តែនៅមិនទាន់លម្អិតពីមូលហេតុ នាំឲ្យកើតជំងឺនេះនៅឡើយ ដល់គ្នាយើង ពិសេសប៉ាម៉ាក់ មានបេប៊ីតូចៗ។
១- អ្វីជាជំងឺហឺតហើយមូលហេតុអីខ្លះបណ្ដាលឲ្យកើត?
ហឺតជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរមួយប្រភេទ។ នៅពេលផ្លូវដង្ហើមរលាក វានឹងឡើងហើម និងឡើងរឹងពេលប៉ះជាមួយរបស់ធ្វើឲ្យមានអាលែកហ្ស៊ី បង្កជារោគសញ្ញាដូចជា៖ ក្អក ឈឺទ្រូង ដង្ហើមឮសំឡេងដូចហួច និងហត់ជាដើម។
មានកត្តាជាច្រើន បណ្ដាលឲ្យកើតជាបញ្ហាទាំងនោះដូចជា៖
– ធ្វើការហត់ខ្លាំងពេក
– មេរោគនៅតាមផ្លូវដង្ហើម
– ស្រូបផ្សេងបារី ឬផ្សេងពុលផ្សេងៗ
– ស្រូបធូលីដី រោមសត្វ លម្អងផ្កា ឬធូលីដីក្នុងបរិយាកាស
– អាចបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ (ខ្យល់ត្រជាក់ជាកត្តាចម្បងរបស់ជំងឺហឺត)។ ជាទូទៅគ្នាយើងកើតហឺតច្រើនធ្វើទុក្ខ ពេលអាកាសធាតុប្តូរពីក្តៅ ទៅត្រជាក់។ ដូចនេះហើយគេហៅជំងឺនេះ ជាជំងឺឧត្តុនិយម។
២- ប្រយ័ត្នបើក្មេងកើតហឺត
– អូនៗកើតហឺតប្រហែល ៨០-៩០ ភាគរយ ច្រើនមានរោគសញ្ញានៅវ័យក្រោម ៥ឆ្នាំ តែអាចជាទៅវិញពេលគេធំ។
– កត្តាភេទ៖ អូនៗទាំងពីរភេទ អាចកើតហឺតស្មើគ្នា ប៉ុន្តែគេសង្កេតឃើញថា ក្មេងប្រុសមុនពេញវ័យ កើតហឺតច្រើនជាងក្មេងស្រី ប៉ុន្តែពេលគេពេញវ័យ ជំងឺនេះអាចកើតស្មើគ្នាទាំងពីរភេទ។
– កត្តាគ្រួសារ៖ ម្តាយឪពុកកើតហឺត អូនៗក៏អាចកើតហឺតដែរ (ជាជំងឺតំណពូជ) ឱកាសកើតអាចចន្លោះពី ៥០-៦០ ភាគរយ។ បើមានម៉ាក់ ឬប៉ា ធ្លាប់កើតហឺត នោះអូនតូចអាចកើតហឺតរហូតដល់ ២៥-៣០ ភាគរយ។
– កត្តាប្រព័ន្ធប្រសាទ និងអ័រម៉ូន៖ ក្មេងមានអារម្មណ៍មិនល្អ គិតច្រើន ភ័យខ្លាច ធ្លាក់ទឹកចិត្ត អាចបណ្ដាលឲ្យងាយកើតហឺតបានដូចគ្នា។
– កត្តាភូមិសាស្រ្ត៖ អាស្រ័យទៅតាមទីកន្លែងទៅលេង ឬធ្វើដំណើរ កត្តាកើតហឺតអាចខុសគ្នាពីដំបន់ដទៃ។
– កត្តាផ្សេងៗ៖ ក្មេងមានបញ្ហាពេលសម្រាល សួតមិនល្អ ក្មេងកើតជំងឺសួតដដែលៗ ច្រើនដងមុនអាយុ ២ឆ្នាំ ឬក្មេងធាត់ជាដើម។
៣- កត្តាបង្ករឲ្យហឺតធ្វើទុក្ខធ្ងន់ធ្ងរភ្លាមៗ
– កើតហឺតពេលធ្វើការងារ
– អាកាសធាតុប្រែប្រួល
– អាចមកពីមូលហេតុផ្សេងៗ
– រលាកផ្លូវដង្ហើមស្រួចស្រាវ (ជាទូទៅបន្ទាប់ពីឆ្លងមេរោគ Mycoplasma)
– បន្ទាប់ពីប៉ះជាមួយសារធាតុបណ្ដាលឲ្យអាលែកហ្ស៊ី (ធូលីដីក្នុងផ្ទះ លម្អងផ្កា អាហារ ឬថ្នាំពេទ្យ)។
[embed-health-tool-vaccination-tool]