backup og meta

កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2020

    កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ

    រាល់​ពេល​ដែល​ហៀរ​សម្បោរ ជឿ​ថា​គ្នា​​យើង​ម្នាក់​ៗ មិន​ដែល​ចាប់​អារម្មណ៍​មើល​លក្ខណៈ​របស់​សម្បោរឲ្យ​បាន​ច្បាស់​ទេ ព្រោះ​ខ្ពើម​រអើម តែ​មាន​ដឹង​ទេ​ថា មាន​បញ្ហា​សុខភាព​ខ្លះ អាច​មើល​ដឹង​តាម​រយៈ​ពណ៌​សម្បោរដែល​ហៀរ​ចេញ​មក​នោះ។

    បើ​តាម​ការ​បង្ហោះ​ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់ម៉ែត ថា​សម្បោរ ឬ​រម្អិល​នៅ​ផ្លូវ​ដង្ហើម​មាន​តួ​នាទីចាប់​យក​វត្ថុ​ផ្សេង​ដែល​ចូល​មក​ក្នុង​រាងកាយ​យើង​ តាម​រយៈ​ការ​ដក​ដង្ហើម រាងកាយ​យើង​ផលិត​សម្បោរ ឬ​ទឹក​រម្អិល២លីត្រ/ថ្ងៃ ហើយ​ប្រសិន​បើ​ភ្នាស​កោសិកា​ដែល​ផលិត​សម្បោរ ឬ​ទឹក​រម្អិល ស្ងួត​វា​ងាយ​នឹង​បង្ក​រោគ។ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ដឹង​ថា ទឹក​សម្បោរ​ហៀរ​មក​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ច្រមុះ​ដែល​មនុស្ស​គ្រប់​រូប​មាន ហើយ​បញ្ហា​សុខភាព​នីមួយៗ​អាច​កំណត់​បាន​តាម​ពណ៌​សម្បោរ​ដូច​ជា៖

    ពណ៌សថ្លា៖ បណ្ដាល​មក​ពី​ផ្ដាសាយ រលាក​ផ្លូវ​ដង្ហើម​ខាង​លើ ឬ​អាលែកហ្ស៊ី​ច្រមុះ ពពួក​វីរុស​បង្ក​ឲ្យរលាក​ភ្នាស​កោសិកា​ដែល​បញ្ចេញ​សារជាតិ Histamine ជំរុញ​ឲ្យមាន​ការ​ផលិត​ទឹក​សម្បោរយ៉ាង​ច្រើន​។ ការ​ប្រើ​ថ្នាំ Anti-Histamine និង​ការ​លាង​ច្រមុះ​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ​អាច​ជួយ​កាត់​បន្ថយ​ការ​ហៀរ​សម្បោរបាន។

    ពណ៌ស៖ សម្បោរ​មាន​លក្ខណៈ​ក្រាស់ ស្អិត និង​ស​ល្អក់ អាច​មក​ពី​ស្ទះ​នៅ​ក្នុង​ច្រមុះ​រយៈ​ពេល​យូរ​ដែល​បណ្ដាល​មក​ពី​ភ្នាស​ច្រមុះ​ហើម ក្រៅ​ពី​នោះ មាន​រួម​ផ្សំ​នឹង​ការ​ញ៉ាំផលិតផល​ទឹកដោះគោ​ច្រើន​ពេក។

    ពណ៌លឿង៖ មក​ពី​ការ​ឆ្លង​រោគ​ពពួក​បាក់តេរី​នៅ​ច្រមុះ ឬ​សីនុស ប្រព័ន្ធ​រាងកាយ​យើង​បាន​ប្រឆាំង​ធ្វើ​ឲ្យមេរោគ​ស្លាប់​បូក​ផ្សំ និង​រម្អិលលាយ​ខ្ទុះ​រួម​ផ្សំ​គ្នា ធ្វើ​ឲ្យសម្បោរមាន​ពណ៌​លឿង។

    ពណ៌​ខៀវ៖ បង្ហាញ​ឲ្យ​ឃើញ​ថា រាងកាយ​យើង​កំពុង​ប្រឆាំង​នឹង​បាក់តេរី​ដូច​ក្នុង​ករណី​ទឹក​សម្បោរពណ៌​លឿង​ដែរ។

    ពណ៌​ក្រហម៖ កើត​ឡើង​ដោយសារ​សរសៃ​ឈាម​ច្រមុះ​ដាច់​លាយ​ជាមួយ​ទឹក​សម្បោរ​។ សរសៃឈាម​ដាច់​អាច​បណ្ដាល​មក​ពី​ភ្នាស​ច្រមុះ​ស្ងួត ឬ​របួស​ច្រមុះ ការ​រលាក​ច្រមុះ រោគ​សរសៃឈាម​ផ្សេង។ ការ​មាន​ឈាម​ច្រមុះ​មួយ​ខាង ឬ​សង​ខាង​ត្រូវ​មក​ពិនិត្យ​ជាមួយ​គ្រូពេទ្យ។

    ពណ៌​ខ្មៅ៖ ការ​ដែល​សម្បោរមាន​ពណ៌​ខ្មៅ​ច្រើន​ជួប​ចំពោះ​អ្នក​ជក់​បារី អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន អ្នក​ដែល​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ការ​បំពុល​បរិយាកាស​ខ្លាំង និង​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត​នៅ​ច្រមុះ ឬ​សីនុស។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម