backup og meta

ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ

ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ

មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​អាការៈ​ឈឺ​ចុក​ចាប់​នៅ​លើ​រាង​កាយ​ទេ ដោយ​គិត​ថា​វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែតៗ តែ​មាន​គ្នា​យើង​ណា ដែល​ឧស្សាហ៍​ឈឺ​ចុក​ក្នុង​ទ្រូង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ទេ? បើ​មាន​អាការៈ​ឈឺ​ចុក​នៅ​តំបន់​ទ្រូង អាច​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់​ក្នុង​ទ្រូង។​

មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្យល់​ក្នុង​ទ្រូង ឬ Pneumothorax ​ធ្វើ​ឲ្យ​សួតក្រពឹង ឬ​ត្បៀត។ ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​​លេច​ខ្យល់​នៅ​កន្លែង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង ហើយ​វា​ក៏​អាច​កើត​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​មាន​ការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬ​ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ។ ខ្យល់​នេះ រុញ​ច្រាន​សួត​ទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ​ឲ្យ​សួត​ក្រពត។

ចំពោះ​ជំងឹ​ខ្យល់​ក្នុង​ទ្រូង​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បង្ហាញ​រោគសញ្ញា​ដែល​អាច​ដឹង​ចំ​ៗ និង​មាន​កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ដូច​ជា៖

រោគសញ្ញា​

– ឈឺ​ទ្រូង​ខ្លាំង​ភ្លាមៗ

– ពិបាក​ដក​ដង្ហើម

– ដង្ហក់។

កត្តា​ដែល​នាំ​ឲ្យ​កើត​មាន

– ភេទប្រុស​ច្រើន​ជាង​ស្ត្រី

– ជក់​បារី

– អាយុ​ចន្លោះ​ពី២០-៤០ឆ្នាំ (មនុស្សខ្ពស់ ហើយស្គម)

– តំណពូជ

– ជំងឺសួត

– អ្នក​ជំងឺ​ដែល​ដក​ដង្ហើម​តាម​ម៉ាស៊ីន

– ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន​មក។

ទាក់​ទង​នឹង​ជំងឺ​ខ្យល់​ទ្រូង​ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា កាល​ដែល​កើត​ឡើង​ជំងឺនេះ គឺ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួនដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជារបួស​ទ្រូង​ដោយ​ការ​បុក និង​ប៉ះ​ទង្គិច​ចាក់​ចូល ជំងឺ​សួត​រ៉ាំរ៉ៃ បែក​ធ្លាយ​ថង់​ខ្យល់​នៅ​ក្នុង​សួត ការ​ដក​ដង្ហើម​តាម​ម៉ាស៊ីន (Mechanical Ventilation)

បើ​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក្នុង​ករណី​ដែល​មាន​គ្រោះ​ថ្នាក់​ប៉ះ​ពាល់​ដល់​ទ្រូង ឬ​ឈឺ​ចុក​ទ្រូង​ដោយ​​មិន​ដឹង​ពី​មូល​ហេតុ គួរ​ទៅ​ពិនិត្យ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​ជំងឺ​រាល​ដាល​ពី​តូច​ទៅ​ធំ។​​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ឧស្សាហ៍ចុកទ្រូង អាចបណ្ដាលមកពី​មូលហេតុទាំងនេះ

Left-Sided Chest Pain (អាការៈឈឺ​ទ្រូង​ផ្នែក​ខាង​ឆ្វេង)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម