backup og meta

ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 08, 2021

    ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ

    អាការៈ​ក្អក ឬ​ថប់​ដង្ហើម​តិច​តួច​មិន​សូវ​ជា​បញ្ហា​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​ដ៏​មមាញឹក​ជា​ប្រចាំ​ប៉ុន្មាន​ទេ។ តែ​វា​ជា​រឿង​ចាំ​បាច់​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​អាការៈ​តូច​តាច​អស់​នោះ។ ដោយសារ​រោគ​សញ្ញា​ទាំង​នេះ អាច​ជា​សញ្ញា​ដំបូង​បញ្ជាក់​ពី​ជំងឺ​សួត​ដូច​ជា ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត ជាដើម។

    រោគ​សញ្ញា​ព្រមាន​​ជំងឺ​សួត

    – ក្អក​រ៉ាំរ៉ៃ៖ បើ​យើង​ក្អក​មិន​បាត់​រយៈ​ពេល ​៨​សប្ដាហ៍ ឬ​លើស​នេះ ជា​ក្អក​រ៉ាំរ៉ៃ ហើយ​ក៏​ជា​រោគ​សញ្ញា​សំខាន់​ដំបូង​ដែល​ប្រាប់​ពី​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​យើង។

    – ដង្ហើម​ខ្លី៖ ការ​ដក​ដង្ហើម​បាន​ខ្លី​ៗ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ បើ​វា​មិន​បាត់​ទៅ​វិញ​ក្រោយ​ពេល​យើង​ហត់ (ពេល​ហាត់​ប្រាណ)។ ការ​ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​បាន​ខ្លី​ៗ​នេះ ក៏​ជា​សញ្ញា​ព្រមាន​ពី​សុខភាព​ផ្លូវ​ដង្ហើម​យើង​ដែរ។

    – ឡើង​ស្លេស្ម​រ៉ាំរ៉ៃ៖ ប្រសិន​បើ​យើង​ឡើង​កំហាក ឬ​ស្លេស្ម រយៈ​ពេល​មួយ​ខែ ឬ​យូរ​ជាង​នេះ អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សួត

    – ដក​ដង្ហើម​ឮ​ខ្សឺតខ្សក៖ ការ​ដក​ដង្ហើម​ឮ​សំឡេង ឬ​ឮ​ខ្សឺត​ខ្សក ជា​សញ្ញា​ថា អ្វី​ខុស​ប្រក្រតី​ម៉្យាង​កំពុង​បាំង​ផ្លូវ​ដង្ហើម​សួត ឬ​ធ្វើ​ឲ្យ​សួត​យើង​រួម​តូច។

    – ក្អក​ឈាម៖ បើ​យើង​ក្អក​មាន​ឈាម​មក​ជាមួយ អាច​បណ្ដាល​មក​ពី​សួត ឬ​បំពង់​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ តែ​មិន​ថា វា​បណ្ដាល​មក​ពី​ផ្នែក​ណា​ទេ ឲ្យ​តែ​ក្អក​ចេញ​ឈាម​ពី​ក្នុង​ខ្លួន​សុទ្ធ​តែ​ជា​សញ្ញា​គំរាម​ពី​រាងកាយ​ហើយ។

    – ចុក​ទ្រូង​រ៉ាំរ៉ៃ៖ ការ​ឈឺ​ទ្រូង​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​រយៈ​ពេល​មួយ​ខែ ឬ​លើស​នេះ ពិសេស​បើ​ឈឺ​ខ្លាំង​ពេល​យើង​ដក​ដង្ហើម ឬ​ក្អក ក៏​ជា​សញ្ញា​ព្រមាន​ដែរ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ដឹង​ពី​សញ្ញា​ព្រមាន​ដំបូង​នៃ​ជំងឺ​សួត អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល មុន​ពេល​ជំងឺ​ក្លាយ​ជា​ធ្ងន់ធ្ងរ ឬ​អាច​គំរាម​កំហែង​ដល់​ជីវិត។ ពិសេសនៅ​អំឡុង​ពេល​នេះ បើ​មាន​អាការៈក្អក ពិបាកដកដង្ហើម មានស្លេស្ម បូករួមទាំងក្ដៅខ្លួន ឬអស់កម្លាំង​ទៀតនោះ គួរទៅរកពេទ្យពិនិត្យឲ្យបានលឿន និងធ្វើចត្តាឡីស័កខ្លួនឯង ព្រោះវាអាចជាជំងឺឆ្លងសកលកូវីដ-១៩

    ប្រសិន​បើ យើង ឬ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មាន​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ គួរ​ណាត់​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ពិគ្រោះ​ឲ្យ​បាន​ឆាប់ ដើម្បី​ស្វែង​រក​ហេតុផល ដំណោះ​ស្រាយ និង​ការពារ​ជីវិត​របស់​យើង។

    សួត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម