នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតខ្យល់ពុលនៅទីក្រុងភ្នំពេញមានការកើនឡើងគួរឲ្យកត់សម្គាល់ នេះបើយោងតាមវិបសាយវាស់សន្ទស្សន៍គុណភាពខ្យល់ www.iqair.com។ ការកើនឡើងដល់សន្ទស្សន៍ ២១៥ គិតត្រឹមពេលព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ជាកម្រិតមួយដែលអាចប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះគ្នាយើងដែលងាយប្រតិកម្ម (អ្នកដែលមានជំងឺហឺត ខ្សោយបេះដូង ជំងឺសរសៃឈាមបេះដូង។ល។) គួរតែយល់ដឹងពីវិធានបង្ការ នៅក្នុងបរិយាកាសមិនអំណោយផលបែបនេះ។
កម្រិតសន្ទស្សន៍ខ្យល់ចាប់ពីប៉ុន្មាន ទើបគួរឲ្យបារម្ភ?
- ចាប់ពី ០ ដល់ ៥០ទៅ ខ្យល់ពុលមានកម្រិតតិចតួច ឬគ្មានហានិភ័យ
- ចាប់ពី ៥១ ដល់ ១០០ ទៅ គុណភាពខ្យល់អាចទទួលយកបាន ប៉ុន្តែអាចមានហានិភ័យចំពោះគ្នាយើងខ្លះដែលងាយប្រតិកម្មនឹងខ្យល់ពុល
- ចាប់ពី ១០១ ដល់ ១៥០ ទៅ អ្នកដែលងាយប្រតិកម្មនឹងខ្យល់ពុល អាចរងផលប៉ះពាល់ដល់សុខភាព
- ចាប់ពី ១៥១ ដល់ ២០០ ទៅ អ្នកដែលមានសុខភាពធម្មតាខ្លះ អាចមានផលប៉ះពាល់ដល់សុខភាព ស្របពេលដែលអ្នកងាយប្រតិកម្មនឹងខ្យល់ពុល រងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
- ចាប់ពី ២០១ ដល់ ៣០០ ទៅ អាចបង្កផលប៉ះពាល់ដល់សុខភាពសម្រាប់យើងទាំងអស់គ្នា។
- ចាប់ពី ៣០១ ទៅ ជាកម្រិតធ្ងន់ធ្ងរខ្លាំង និងប្រកាសអាសន្នដែលអាចប៉ះពាល់ដល់សុខភាពយើងគ្រប់គ្នា។
តើខ្យល់ពុលប៉ះពាល់សុខភាពយ៉ាងម៉េចខ្លះ?
ការស្រូបយកខ្យល់ពុល អាចធ្វើឲ្យគ្នាយើងធ្លាក់ខ្លួនឈឺ ដោយសារតែខ្យល់ពុលឆ្លងកាត់សួតចូលទៅក្នុងចរន្តឈាម និងអាចរាលដាលទៅកាន់បេះដូង ខួរក្បាល និងសរីរាង្គដទៃទៀត។ លើសពីនេះ ខ្យល់ពុលក៏អាចឆ្លងកាត់សុក និងបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃថែមទៀតផង។ ជាមួយគ្នានេះ ខ្យល់ពុលក៏រួមចំណែកដល់ការកើតជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជាជំងឺមហារីកសួត ជំងឺទឹកនោមផ្អែមប្រភេទ២ ស្ទះសរសៃឈាមបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។
[embed-health-tool-heart-rate]
គួរធ្វើបែបណា ដើម្បីកាត់បន្ថយហានិភ័យសុខភាពបើមានខ្យល់ពុលខ្លាំង?
- ជៀសវាងហាត់ប្រាណបែបខ្លាំងក្លា ឬបញ្ចេញសកម្មភាពខ្លាំងជ្រុល ប្រសិនបើយើងមានអារម្មណ៍តឹងទ្រូង ក្អក ឬហត់
- បើកម៉ាស៊ីនបន្សុទ្ធខ្យល់
- ជៀសវាងស្រូបផ្សែងបារី ផ្សែងធូប ទៀន ឬផ្សែងចេញពីការចម្អិនអាហារ
- ពាក់ម៉ាស N95 ឬ KN95 ប្រសិនបើយើងត្រូវចេញទៅខាងក្រៅ ព្រោះម៉ាសធម្មតាមិនអាចការពារយើងបានច្រើនឡើយ។
ចំណុចសំខាន់
អត្ថបទពាក់ព័ន្ធ៖
- ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
- គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ
- ធ្លាប់ទេពេលកណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ
- កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
- ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?
- ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស