backup og meta

ខ្យល់កខ្វក់​ក្នុង​បរិយាកាសជាឃាតករលាក់​មុខ ត្រូវ​ប្រុងប្រយ័ត្ន​

ខ្យល់កខ្វក់​ក្នុង​បរិយាកាសជាឃាតករលាក់​មុខ ត្រូវ​ប្រុងប្រយ័ត្ន​

យោង​ទៅ​តាម​ទិន្ន​ន័យ​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) កន្លែង​ដែល​សម្បូរទៅ​ដោយ​ខ្យល់​កខ្វក់​គឺ​នៅ​ទី​ប្រជុំជន និង​ទី​ក្រុង ឯ​ការ​បំពុល​បរិយាកាស​ដែល​មាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​គឺ​នៅ​តំបន់​មេឌីទែរ៉ាណេ​ខាង​កើត និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

ប្រទេស​ឥណ្ឌា​មាន​ទីក្រុង​ចំនួន​ប្រាំ​មួយ​ដែល​មាន​ការ​បំពុល​បរិស្ថាន​ហើយ​ស្ថិត​​នៅ​ក្នុង​ចំណោម​ទីក្រុង​ទាំង​ដប់​ក្នុង​ពិភពលោក​ដែល​មាន​ការ​បំពុល​បរិស្ថាន​ច្រើន​ជាង​គេ។ មាន​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឱ្យ​មាន​ស្ថាន​ភាព​នេះ។ ផ្សែង​ដែល​ចេញ​ពី​រថយន្ត រថយន្ត​ក្រុង និង​យន្ត​ហោះ​កំពុង​បញ្ចេញ​យ៉ាង​អាប់​អួ ​ជា​ពិសេស​នៅ​តាម​ទី​ប្រជុំជន និង​ទី​ក្រុង​ធំ​ៗ។ ការ​ដុត​ព្រៃ​ក៏​ដូច​ជា​ការ​ដុត​របស់អ្វី​មួយ​ក៏​អាច​បង្ក​ឱ្យ​មាន​ភាព​កខ្វក់​ដល់​ខ្យល់​ដោយ​ផ្ទាល់​ផង​ដែរ។ ក្រៅ​ពី​នេះ​ទៀត​ផ្សែង​ដែល​ចេញ​ពី​រោង​ចក្រ និង​ឧស្សាហកម្ម​ក៏​ប៉ះ​ពាល់​ដល់​គុណ​ភាព​នៃ​ខ្យល់​បាន​ដូច​គ្នា។

អត្ថបទពាក់ព័ន្ធ៖ “ខ្យល់ពុល” ​រួម​ចំណែក​ធ្វើ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម

ផលប៉ះពាល់នៃខ្យល់កង្វក់

ខ្យល់កខ្វក់​កើតចេញពី​ឧស្ម័ន​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ដូច​ជា​កាបូន​ម៉ូណូអុកស៊ីត និង​អាសូត​ឌីអុកស៊ីត ​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដល់​មនុស្ស​បាន។ ជា​ការ​ពិត​ណាស់​នៅ​ទូទាំង​ពិភព​លោក​មាន​មនុស្ស  នាក់​ក្នុង​ចំណោម  នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ខ្យល់​កង្វក់។ ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស , លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល(Stroke) និង​មាន , លាន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង។ អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​ថា​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ការ​បំពុល​ខ្យល់​ជាង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់។ មនុស្ស​ដែល​មាន​ការ​ប៉ះពាល់​នឹង​ខ្យល់​កខ្វក់​​ទាំង​នៅ​ក្រៅ ឬ​ក្នុង​ផ្ទះ​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ដូច​ជា​ជំងឺ​មហារីក​សួត និង​ជំងឺផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដូច​ជា​ជំងឺរលាក​សួត។

អត្ថបទពាក់ព័ន្ធ៖ សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល

វិធីដែលជួយក្នុងកាត់បន្ថយខ្យល់កង្វក់

វា​មាន​វិធី​ខ្លះ​ៗ​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ក៏​ដូច​ជា​ដើម្បី​ថែរក្សា​ភព​ផែន​ដី​បាន។ វិធីសាស្ត្រ​ទី​មួយ ត្រូវ​ប្រើ​ប្រាស់ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​ឱ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដែល​ប្រើ​ដោយ​ចរន្ត​អគ្គិសនី ជំនួស​ឲ្យ​ការ​បើក​បរ​ដោយ​រថយន្ត​ឯក​ជនវីធី​នេះ​នឹង​ជួយ​ដល់​ការ​កាត់​បន្ថយ​ភាគ​ល្អិត​ក្នុង​ខ្យល់​កខ្វក់​បាន។ វិធីសាស្ត្រ​ទី​ពីរ កាត់​បន្ថយ​ផ្សែង​ដោយ​ប្រើ​ប្រាស់​ប្រភព​ថាម​ពល​​កកើត​ឡើង​វិញ​ដូច​ជា​ទួរ​ប៊ីន​ខ្យល់​ដែល​បាន​អនុវត្ត​ដោយ​ប្រទេស​បារាំង និង​កាណាដា​ដើម្បី​បង្កើត​ថាម​ពល ឬ​ប្រើ​ប្រាស់​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ទទួល​ផល​បាន​ពី​ពន្លឺ​ព្រះអាទិត្យ​ដូច​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ចិន​បាន​កំពុង​ធ្វើ។ ទី​បី ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ូត​ទៅ​ជា​ឧស្ម័ន​ធម្ម​ជាតិ (CNG -Compress natural gas) ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ឌី​អុក​ស៊ីត ដោយ​សារ​ប្រេង​ម៉ាស៊ូត​បញ្ចេញ​ជាតិ​កាបូន​ខ្មៅ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​បរិស្ថាន​កាន់​តែ​កខ្វក់។ ថែម​ពី​លើ​នេះ CNG អាច​ជំនួស​ឲ្យ​ប្រេង​សាំង និង​ប្រូប៉ាន (propane) ដែល​ផលិត​ឧស្ម័ន​មាន​គ្រោះ​ថ្នាក់​តិច​ជាង​ប្រេង​ម៉ា​ស៊ូត​បាន​ផង​ដែរ

ខ្យល់កខ្វក់

គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ពេល​ណា​ដែល​មាន​សកម្មភាព​ខុស​ពី​ធម្មតា​ដែល​មិន​អាច​គ្រប់​គ្រង​បាន និង​អាច​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស។ ប្រវត្តិសាស្រ្ត​បាន​បង្រៀន​ពួក​យើង​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន នៅ​ពេល​ដែល​រោង​ចក្រ​នុយក្លេអែ​មួយ​ត្រូវ​បាន​បិទ​នៅ ទី​Chernobly នៅ​ប្រទេស​អ៊ុយក្រែន ហើយសារធាតុ​វិទ្យុ​សកម្ម​ត្រូវ​បាន​រាល​ដាល​តាម​ខ្យល់ ​និង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ ៤០០០ នាក់​ដោយ​សារ​កើត​មហារីក​ដែល​មាន​ទាក់​ទង​នឹង​ខ្យល់​វិទ្យុ​សកម្ម​​ដែល​បាន​ចេញ​ពី​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នោះ។ ដូច្នេះ​ការ​ថែ​ទាំ​បរិស្ថាន​គឺ​មាន​សារៈ​សំខាន់​សំរាប់​រក្សា​ភព​ផែន​ដី និង​គុណ​ភាព​នៃ​ជីវិត​មនុស្ស។

អត្ថបទពាក់ព័ន្ធ៖ ខ្យល់ពុលអាចបង្កឱ្យបញ្ញា និងសមត្ថភាពគិតពិចារណាធ្លាក់ចុះ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/sustainable-development/transport/strategies/fuel-technologies/en/

https://www.who.int/airpollution/en/

http://www.who.int/airpollution/data/cities/en/

https://www.allianz.com/en_GB/press/extra/knowledge/environment/100818-20-pollution-disasters-past-present-and-future.html

Top 15 Worst Environmental Disasters Caused by Humans

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ Sao Solynet

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

ផឹកស្រាលាយកូកាអ៊ីន អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ

បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល



អត្ថបទ​ដោយ Sao Solynet · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម