backup og meta

គ្រាន់តែដាក់កូនរុក្ខជាតិនៅតុធ្វើការត្រឹម​តែ​៤​សប្តាហ៍ ក៏ផ្ដល់ប្រយោជន៍ច្រើនដែរ

គ្រាន់តែដាក់កូនរុក្ខជាតិនៅតុធ្វើការត្រឹម​តែ​៤​សប្តាហ៍ ក៏ផ្ដល់ប្រយោជន៍ច្រើនដែរ

គ្នា​យើង​ដឹងទេ​ត្រឹម​​តែ​កូន​រុក្ខជាតិ​​​តូច​មួយ​ ដាក់​នៅ​តុ​​​ធ្វើ​ការ​ ក៏​អាច​ជួយ​​អ្នក​​​ឱ្យ​យើង​ចាក​ឆ្ងាយ​ពី​អារម្មណ៍​ស្រ្តេស​ និង​​អារម្មណ៍​​អន្ទះ​អន្ទែង​បាន​មួយ​កម្រិត នេះ​បើ​តាម​​​លទ្ធផល​​សិក្សា​របស់​ក្រុម​ស្រាវជ្រាវ​ពី​ប្រទេស​ជប៉ុន។

ការ​សិក្សា​បាន​ផ្តោត​សំខាន់​លើ​សំណួរ​មួយ​​ថា ​តើ​កូន​រុក្ខ​ជាតិ​តូច​ៗ​ពិត​ជា​​ជួយ​ឱ្យ​អារម្មណ៍​ដែល​តែង​​តែ​​ស្រ្តេស​នៅ​កន្លែង​ធ្វើ​ការ​ ឱ្យ​បាន​ប្រសើរ​ឡើង​​វិញ​​​មែន​ឬ​អត់? ដូច​នេះ​ ក្រុម​ការងារ​បាន​ផ្តល់​ឱ្យ​ បុគ្គលិក​ធ្វើ​ការ​​តាម​ក្រុមហ៊ុន ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​​៦៣​នាក់​​​ នូវ​​រុក្ខជាតិ​តូច​ៗ​ដូច​ជា ដើម​ដំបង​យក្ស ដើម​រុក្ខ​ជាតិ​តូច​ៗ​ ​ដែល​គេ​ដាំ​ក្នុង​ផើង​លម្អ​តាម​ផ្ទះ​​ ឱ្យ​ទៅ​​ពួក​គេ​​ទុក និង​ថែ​រក្សា​​​នៅ​កន្លែង​ធ្វើ​ការ។

រយៈ​ពេល​៤​សប្តាហ៍​ លទ្ធផល​តាម​ដាន​ពី​​ភាព​ស្រ្តេស​របស់​អ្នក​ធ្វើ​ការ​ដែល​​បាន​ទទួល​​កូន​រុក្ខជាតិ​ បង្ហាញ​ថា​បាន​ធ្លាក់​ចុះ ក្នុង​កម្រិត​​​ដែល​ធ្លាប់​កើត​មាន​​ពី​៩ មក​ត្រឹម​៥​​​។ ក្រោយ​​​ឃើញ​លទ្ធផល​ លោក​វេជ្ជបណ្ឌិត Masahiro Toyoda ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ បាន​លើក​ឡើង​ថា រុក្ខជាតិ​​ជា​សមាសធាតុ​ធម្មជាតិ​មួយ​ដែល​​ជំរុញ​ឱ្យ​អារម្មណ៍​មនុស្ស​​​​ឱ្យ​កើត​មាន​ភាព​​ស្ងប់​សុខ​​ស្រួល ចាក​ចេញ​ពី​ភាព​ស្រ្តេស ហើយ​ថែម​ទាំង​​ធ្វើ​ឱ្យ​អារម្មណ៍​មនុស្ស​បាន​ប្រសើរ​ឡើង ដែល​បង្កើន​​ផលិត​ភាព​ការ​ងារ​​កើន​ឡើង​វិញ​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

ក្រៅ​តែ​ពី​ជួយ​​អារម្មណ៍​បុគ្គលិក​ធ្វើ​ការ​បាន​​ប្រសើរ​ឡើង អ្នក​ស្រាវជ្រាវ​ក៏​បាន​ពិនិត្យ​ឃើញ​ថា ចលនា​បេះ​ដូង​ពួក​គេ​ដើរ​​បាន​ប្រសើរ​ឡើង​​ជាង​មុន​រហូត​ដល់​២៧​ភាគរយ ដែល​នេះ​សុទ្ធ​សឹង​ជា​លទ្ធផល​វិជ្ជមាន​នាំ​ឱ្យ​ក្រុម​​អ្នក​ស្រាវជ្រាវ​ជំរុញឱ្យ​​មាន​​ការ​​​​ដាក់​ដាំ​​កូន​រុក្ខជាតិ​ធម្មជាតិ​នៅ​ក្បែរ​ខ្លួន មិន​ថា​នៅ​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការ​។

គួររំឭក​​​ផង​ដែរ​ថា ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​ដោយ​​​ក្រុម​ការងារ​ នៃ​សាកលវិទ្យាល័យ​ Hyogo ​នៅ​កោះ​ Awaii ប្រទេស​ជប៉ុន​៕ ​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mindbodygreen.com/articles/how-plants-can-help-reduce-workplace-stress

កំណែ​ប្រែបច្ចុប្បន្ន

06/01/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម