backup og meta

ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 25, 2020

    ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

    គ្នា​យើង​ធ្លាប់​ឆ្ងល់ទេ​ម៉េច​បានជា​ពេល​ខ្លះ​ចេះ​តែ​ផ្ដាសាយ​ ឬ​រាករូស​ញឹកញាប់? បើ​សិន​ជា​យើង​ឧស្សាហ៍​មាន​អាការៈ​ទាំង​នេះ យើង​ប្រហែល​ជា​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​ហើយ​។ ខាង​ក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​គ្នា​យើង​គួរ​ដឹង។

    . របួស​មិន​ងាយ​ជា​សះស្បើយ

    ពេល​យើង​មុត​ដៃ មុត​ជើង ឬ​មាន​របួស​ដោយ​ប្រការ​មួយ​ចំ​នួន​ផ្សេង​ទៀត ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​នឹង​ចេញ​ធ្វើ​ការ​ភ្លាមៗ​ដែរ។ ពេល​មុត ឬ​មាន​របួស ដំណើរ​ការ​ប្រ​ឆាំង​ការ​ឆ្លង​មេរោគ​នឹង​ចាប់​ផ្ដើមដោយ​​កោសិកាឈាម​សចេញ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ហើយ​ឈាម​ក្រ​ហម​វិញ​ជួយ​បង្កើត​ជាលិកា​ថ្មី។ ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​វិញ ដំណើរ​ការ​ទាំង​នេះ​នឹង​ត្រូវ​ស៊ីពេល​យូរ នាំឲ្យ​របួស​របស់​យើង​មិន​ងាយ​ជា​សះស្បើយ​នោះ​ទេ។

    ចំណាំ៖ បើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ នោះ​នឹង​នាំឲ្យ​ចរន្តឈាម​ដើរ​មិន​បាន​ល្អ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ជាដើម។ ករណី​បែប​នេះ​យើង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

    . ឧស្សាហ៍​ឆ្លង​រោគ​នៅ​ច្រមុះ និង​ត្រចៀក

    គ្នា​យើង​អាច​ចំណាំ​មើល​ថា​តើ​យើង​មាន​ឆ្លង​រោគ​នៅ​ត្រចៀក ឬ​ច្រមុះ​ញឹក​ញាប់​ឬទេ បើ​មាន​ច្រើនជាង​៣ទៅ​៤​ដង​ក្នុង​មួយ​ឆ្នាំ នោះ​អាច​ថា​យើង​កំពុង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំធ្លាក់ចុះ​ហើយ​។ ដូច​គ្នា​ដែរ បើ​យើង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ត្រូវ​ប្រើ​ឆ្នាំ​ផ្សះ​លើសពី​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ក៏​អាច​ថា​យើង​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដូច​គ្នា។​

    ចំណាំ៖ បើ​យើង​មាន​បញ្ហា​បែប​នេះ​គួរ​ទៅជួប​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​អាលែកហ្ស៊ី និង​ប្រ​ព័ន្ធ​ភាពស៊ាំ ដោយ​គ្រូពេទ្យ​អាច​ជួយ​យើង​អំពី​បញ្ហា​នេះ​បាន។

    . ផ្ដាសាយ​ញឹកញាប់

    ទោះ​បីជា​ជំងឺ​ផ្ដាសាយ​អាច​មើល​ទៅ​ដូច​ជាមិន​សូវ​ធ្ងន់​ធ្ងរ ដូច​ការ​ឆ្លងរោគ​ដែលបាន​រៀបរាប់​ក្នុង​​ចំណុច​ខាង​លើ តែ​វា​ក៏​រំខាន​យើង​ខ្លាំង​ណាស់​ដែរ។ បើ​យើង​តែ​ងជួប​បញ្ហា​នេះ​ អាច​ថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​កំពុង​ចុះ​ខ្សោយ​ដែរ​ហើយ។

    ចំណាំ៖ ការ​ជួប​បញ្ហា​ឆ្លង​រោគ​នេះ​ញឹកញាប់​អាច​មកពី​យើង​ខ្វះ​វីតាមីន D ហើយ ដែល​នេះ​យើង​ត្រូវ​បំពេញ​វីតាមីន​ D ដល់​រាង​កាយ ហើយ​យក​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹងថា​គួរ​ទទួល​បាន​វីតាមីន​D ពី​ប្រភពណា​ល្អ​។

    . ឧស្សាហ៍រាករូស ឬ​ទល់លាមក

    បើ​គ្នា​យើង​ជួប​បញ្ហា​រាក ឬទល់​លាមក​ញឹកញាប់ វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា​យើង​កំពុង​ជួប​បញ្ហា​ប្រ​ព័ន្ធ​ភាពស៊ាំ ចុះ​ខ្សោយ។ បញ្ហា​នេះ អាច​បង្ក​ឡើង​ដោយ​សារតែ​យើង​ស្ត្រេស​ច្រើ​ន​ពេក ព្រោះ​ថា​បញ្ហា​ស្រ្តេស អាច​បង្កឱកាស​កាន់​តែ​ច្រើន​ឲ្យ​រាង​កាយ​យើង​ឆ្លង​រោគ​ផ្សេងៗ។

    ចំណាំ៖ ការ​បរិភោគ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន ឬ​អាហារ​កែច្នៃមាន​ Trans fats (ខ្លាញ់​មិន​ឆ្អែត) និង Saturated fats (ខ្លាញ់​ឆ្អែត)ច្រើន​​អាច​នាំឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំយើង​ដំណើរ​ការមិន​បាន​ល្អ និង​រំខាន​ដល់​​បាត់តេរី​ក្នុង​ពោះ​វៀន​យើង​ទៀត​ផង។ ដូច​នេះ​ការ​ទទួល​ទាន​របប​អា​ហារ​ត្រឹម​ត្រូវនឹង​ជួយ​ដល់​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង។

    ចំណុច​គួរ​ដឹង

    របប​អាហារ​មិន​ត្រឹម​ត្រូវ ការ​ជក់​បារី ផឹកគ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ សុទ្ធ​តែ​ដាក់សម្ពាធ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។ បើ​យើង​មើល​ឃើញ​ថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ចុះខ្សោយ យើង​គួរ​ពិនិត្យ​លើ​របៀប​របប​រស់​នៅ​របស់​យើង​ឡើង​វិញ។​ ការ​ហាត់ប្រាណ និង​របប​អាហារ​ល្អ​​ចំពោះ​សុខ​​ភាព គឺ​ជា​អ្វីដែល​​យើង​ត្រូវ​មាន​ដើម្បី​ឲ្យ​រាង​កាយ​មាន​ប្រ​ព័ន្ធ​ភាពស៊ាំ​រឹង​មាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម